លោក​អូ​បា​ម៉ា​​ប្រកាស​​ត្រៀមខ្លួន​​ជាស្រេច​​គាំទ្រ​​លោក​ស្រីគ្លីន​តុន​​ជា​ប្រធានាធិបតី​

06-07-2016 5:13 pm 3733
លោកអូបាម៉ា​និងលោកស្រី​គ្លីនតុន​ក្នុងយុទ្ធនាការ​ឃោសនា​នៅNorth Carolina

​ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់ អូ​បា​ម៉ា​បានបង្ហាញ​ជំហរ​ជា​ថ្មី គាំទ្រ​ដល់​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន សម្រាប់​តំណែង​ជា​ប្រធានាធិបតី​បន្ទាប់ពី​លោក​ផុត​អាណត្ដិ​។​តាំងតែ​ពី​ដើមឡើយ លោក​អូ​បា​ម៉ា​ធ្លាប់​ប្រកាសថា លោក​គាំទ្រ​ដល់​លោក​ស្រីគ្លីន​តុន​ឲ្យធ្វើ​ជា​ប្រធានាធិបតី​អាមេរិក ហើយ​ពេលនេះ​លោក​បញ្ជាក់ថា លោក​រង់ចាំ​តែ​ចុច​សញ្ញា​បើកផ្លូវ​ឲ្យ​លោកស្រី​គ្លី​ន​តុ​ន​ប៉ុណ្ណោះ​។​លោក​អូ​បា​ម៉ា​ក៏​បាន​ជំរុញ​ឲ្យ​អ្នកគាំទ្រ បោះឆ្នោត​ឲ្យ​លោកស្រី​គ្លី​ន​តុ​ន ព្រោះ​គ្មាន​បុរស​ណា​ឬ​ស្ដ្រី​ណា​មាន​សមត្ថភា​ពជាង​លោក​ស្រីគ្លីន​តុ​ន ចូល​ទៅ​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​ទេ​។​សូមបញ្ជាក់​ថា ការប្រកាស​របស់​លោក​អូ​បា​ម៉ា បន្ទាប់ពី​ក្រុម​FBI​បញ្ជាក់ថា លោក​ស្រីគ្លីន​តុន​គ្មាន​ការចោទប្រកាន់​ទាក់ទ​ង​នឹងរឿង​អាស្រូវ​ប្រើប្រាស់​អ៊ីមែល ដូច​ធ្លាប់​លេចលឺ​កន្លងមក​ទេ​៕

ព័ត៌មានផ្សេងទៀត