ពត៌មាននៃការដោះដូរកីឡាករក្នុងទ្វីបអឺរ៉ុបមួយចំនួន

06-07-2016 2:25 pm 1051

ព្រឹត្តិការណ៍​បាល់ទាត់​លី​ក​កំពូល​នៅ​តំបន់​អឺរ៉ុប​ជិត​ឈាន​ចូល​មក​ដល់​ទៀតហើយ ស្រប​ពេល​នេះ​មាន ក្លឹប​មួយ​ចំនួន​បានតែងតាំង​គ្រូបង្វឹក​ថ្មី ហើយក៏​បាន​នឹង​កំពុង​នាំ​ចូល និង​លក់​ចេញ​កីឡាករ​មួយចំនួន ដើម្បី​មក​ពង្រឹង​ក្លឹប​ផងដែរ​។

នេះ​ជា​ការ​សង្ខេប​ខ្លីៗ​ពី​ការទិញ​ដូរ​កីឡាករ​នៅ​តំបន់​អឺរ៉ុប​៖

 

-​ក្លឹប​តោ​ខៀវ Chelsea បាន​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ Michy Batshuayi ពី​ក្លិប Marseille ក្នុង​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​។ ខ្សែប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក​វ័យ​២២​ឆ្នាំ​រូប​នេះ ដែល​បាន​ចូលរួម ជាមួយនឹង​តោ​ខៀវ​ក្នុងតម្លៃ​ខ្លួន​៣៣,២​លាន​ផោន (​ស្មើនឹង​៤៤​លាន​ដុល្លារ​អាមេរិក​)​។​

 

-​ក្លឹប​កាំភ្លើង​ធំ Arsenal បាន​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែប្រយុទ្ធ​អន្តរជាតិ​ជប៉ុន Takuma Asano ពី​ក្លឹប Sanfrecce Hiroshima របស់​ក្របខ័ណ្ឌ J-League​។​

 

-​ក្លឹប​អ្នក​មាន​បារាំង Paris Saint-Germain បាន​ចុះហត្ថលេខា​ជាមួយ​ខ្សែបម្រើ​កណ្តាល​របស់​ប៉ូឡូញ គឺ​កីឡាករ Grzegorz Krychowiak ពី​ក្លឹប Sevilla ក្នុង​កិច្ចសន្យា​លេង​ចំនួន ៥​ឆ្នាំ​។​

 

-​ក្លឹប​ជើងឯក​អង់គ្លេស Leicester City បាន​ចុះហត្ថលេខា​ជាមួយ​ខ្សែបម្រើ​សញ្ជាតិ​បារាំង Nampalys Mendy ពី​ក្លឹប Nice ក្នុង​កិច្ចសន្យា​លេង​ចំនួន ៤​ឆ្នាំ​។​

 

-​ក្លឹប​មេឃ​ខៀវ Manchester City បាន​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ Oleksandr Zinchenko ពី​ក្លឹប​របស់​រុស្ស៊ី Ufa ជា​ផ្លូវកា​រហើយ​។​

 

-​ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​ចាប់អារម្មណ៍ Samuel Umtiti ហើយ​កីឡាករ​នេះ​កំពុងតែ​ត្រៀម ក្នុង​ការចូលរួម​ជាមួយ​នឹង​ក្លឹប Barcelona ពី​ក្លឹប Lyon ក្រោយ​ពី​ប្រធាន​ក្លឹប​របស់​បារាំង​មួយ​នេះ បាន​អះអាង​ថា​លោក​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​គ្នា​មួយ​សម្រាប់​ខ្សែការពារ Umtiti ក្នុង​ការផ្ទេរ ទៅកាន់​ក្របខ័ណ្ឌ La Liga​។​

 

-​ក្លឹប​បិសាច​ក្រហម Manchester United បាន​នាំយក​កីឡាករ​កំពូល​ជើងចាស់ Zlatan Ibrahimovic ជា​ផ្លូវកា​រហើយ​ដែរ​។​

 

-​ក្លឹប Manchester City បាន​ចុះ​កុងត្រា​ទិញយក​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អេ​ស្ប៉ា​ញ Nolito មក​ពី​ក្លឹប Celta Vigo ផ្លូវកា​រហើយ ក្នុងតម្លៃ​១៣,៨​លាន​ផោន (១៨,៣៤​លាន​ដុល្លារ​)​។​

 

-​ក្លឹប​ហង្ស​ក្រហម Liverpool បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​យក​កីឡាករ​អន្តរជាតិ​សេណេ​ហ្គាល់ Sadio Mane ពី​ក្លឹប Southampton ក្នុងតម្លៃ​៣៤​លាន​ផោន (​ជាង​៤៥​លាន​ដុល្លារ​)​។​

 

-​ក្លឹប Manchester City បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយ​ខ្សែបម្រើ​កណ្តាល Aaron Mooy ដែល​ជា​កីឡាករ​ឆ្នើម​មាន​ទេពកោសល្យ​ម្នាក់​របស់​ជម្រើសជាតិ​អូស្ត្រាលី ពី​ក្លិប Melbourn City​។​

 

-​ក្លឹប​ស្ករ​គ្រាប់ Everton បាន​នាំយក​កីឡាករ​នាំ​លេង Juan Mata ពី​ក្លឹប Manchester United ជា​ផ្លូវការ​ហើយដោយ​ចុង​ត្រា​រយៈពេល​៣​ឆ្នាំ​។​

 

-​ក្លឹប​កាំភ្លើង​ធំ Arsenal បានប្រកាស​ចុះ​កុងត្រា​នាំយក​ខ្សែបម្រើ​ជម្រើសជាតិ​ស្វីស Granit Xhaka មក​ពី​ក្លឹប Borussia Monchengladbach ផ្លូវកា​រហើយ​។​

 

-​ក្លឹប​អេ​ស្ប៉ា​ញ Valencia បានប្រកាស​ទិញ​បាន​ខ្សែ​បម្រើ Nani ឈ្មោះ​ពេញ Luis Carlos Almeida da Cunha មក​ពី​ក្លឹប​ទួរគី Fenerbahce ផ្លូវកា​រហើយ ក្នុងតម្លៃ​៨,៥​លាន​អឺរ៉ូ (៩,៣៩​លាន​ដុល្លារ​) ហើយ​កីឡាក​រវ័យ​២៩​ឆ្នាំ​រូប​នេះ នឹង​ចុះ​កុងត្រា​៣​ឆ្នាំ លេង​នៅ​កីឡាដ្ឋាន Mestalla​។​

នេះ​ជា​ពត៌មាន​ផ្លូវការ​នៃ​ការដោះដូរ​កីឡាករ​នៅ​តំបន់​អឺរ៉ុប​ដោយ​សង្ខេប​ត្រួសៗ បើសិន​មាន​ការដោះដូរ កីឡាករ​ជា​ផ្លូវការ​បន្តទៀត យើង​នឹង​ជំរាបជូន​លោក​អ្នក​អោយបាន​ដឹង​៕ ដោយ​៖ អ៊ុំ កុសល
 

ព័ត៌មានផ្សេងទៀត