សាកសព​​ពលរដ្ឋ​ជប៉ុនស្លាប់​​នៅ​បង់​ក្លា​ដែស​​បាន​បញ្ជូន​​ដល់​ប្រទេស​​ជប៉ុន​

05-07-2016 10:32 am 896
សាកសពពលរដ្ឋជប៉ុុនមកដល់ព្រលានយន្តហោះអន្តរជាតិទីក្រុងតូខ្យូ

សាកសព​ពលរដ្ឋ​ជប៉ុន​៧​នាក់ ដែល​ត្រូវ​ក្រុម​សកម្មប្រយុទ្ធ​សម្លាប់ នៅក្នុង​ភោជនីយដ្ឋាន ក្នុង​ទីក្រុង​ដា​កាប្រទេស​បង់​ក្លា​ដែស បាន​បញ្ជូន​តាម​យន្តហោះ​រដ្ឋាភិបាល មកដល់​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ​ហើយ នៅ​ថ្ងៃ​ទី​៥​កក្កដា​នេះ​។ ជនជាតិ​ជប៉ុន​៧​នាក់​ជា​អ្នក​បម្រើកា​ងារ​នៅក្នុង​គម្រោង​អភិវឌ្ឍន៍ នៅក្នុង​ប្រទេស​បង់​ក្លា​ដែស ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA)​។

 

​ពួកគេ​បាន​ស្លាប់ កាលពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន នៅពេល​ជនប្រដាប់អាវុធ​មួយក្រុម បាន​សម្រុកចូល​ក្នុង​ភោជនីយដ្ឋាន ហើយ​ចាប់​មនុស្ស​ធ្វើជា​ចំណាប់ខ្មាំង​។ ហេតុការណ៍​នោះ ក្រុម​ប្រដាប់​អាវុធ​បានសម្លាប់​ចំណាប់ខ្មាំង​២០​នាក់ រួម​មាន​ជនជាតិ​អ៊ីតាលី​៩​នាក់ ជប៉ុន​៧​នាក់ បង់​ក្លា​ដែស​ អាមេរិក​​និង​ឥ​ណ្ឌា ។ ដោយឡែក​ជនសង្ស័យ​៦​នាក់ ត្រូវ​គេ​បាញ់សម្លាប់​ផងដែរ បន្ទាប់​ពី​មាន​ការអន្តរាគមន៍​ពី​កងទ័ព​។ ក្នុង​កិច្ច​អន្តរាគមន៍​នោះ គេ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែរ​។

 

​ហេតុការណ៍​ចូល​ចាប់​មនុស្ស​ធ្វើ​ជា​ចំណាប់ខ្មាំង​នេះ ត្រូវបាន​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​(IS)​ប្រកាសថា ពួកគេ​ជា​អ្នក​នៅ​ពីក្រោយ ប៉ុន្តែ​រដ្ឋាភិបាល​បង់​ក្លា​ដែស​បដិសេ​។ ប៉ូលិស​បង់​ក្លា​ដែស​កំពុង​បន្ត​ការស៊ើបអង្កេ​ត​លើ​ករណី​នេះ ហើយ​គេ​បាន​ទទួល​ពន្លឺ​ខ្លះៗ​ហើយ ថា​ហេតុការណ៍​នេះ មានការ​ជាប់​ពាក់ព័ន្ធ ជាមួយ​កូនប្រុស​ម្នាក់​របស់​អ្នកនយោបាយ បម្រើ​ការងារ​នៅក្នុង​ជួរ​រដ្ឋាភិបាល​បង់​ក្លា​ដែស និង​យុវជន​សិក្សា​នៅ​សាលា​រដ្ឋ​៕

 

ព័ត៌មានផ្សេងទៀត