កងទ័ព​អ៊ីរ៉ាក់​​រំដោះ​បាន​តំបន់​​មួយចំនួន​​ពី​ក្រុម​​រដ្ឋ​អ៊ីស្លាម​មកវិញ​

01-07-2016 4:50 pm 527
កងទ័ពអ៊ីរ៉ាក់​ស្ថិតក្នុងតំបន់​ដែលដណ្ដើម​បានមកវិញ

​កងកម្លាំង​សន្ដិសុខ​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​ទី​៣០​មិថុនា បាន​រំដោះ​តំបន់​និង​ភូមិ​មួយ​ចំនួន​ពី​កណ្ដាប់ដៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​។​នេះ​បើ​តាម​ប្រភព​ពី​កងសន្ដិសុខ​អ៊ីរ៉ាក់​។​នៅក្នុង​ខេត្ដ​ភាគ​ខាងលិច​ប្រទេស កងកម្លាំង​អ៊ីរ៉ាក់​និង​កងទ័ព​សម្ព័ន្ធមិត្ដ​បាន​កាន់កាប់​មកវិញ​នូវ​តំបន់​មួយចំនួន ព្រមទាំង​បាន​កាន់កាប់​តំបន់​នៅ​ភាគ​និរតី​នៃ​ក្រុង​Fallujah​ផងដែរ​។​ក្រៅពីនេះ​នៅ​មាន​ទំ​បន់​មួយចំនួនទៀត ត្រូវ​ដណ្ដើម​បាន​មក​វិញ​បន្ទាប់ពី​ការប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​។​នៅ​ក្នុង​ការប្រយុទ្ធ​បាន​បណ្ដាល​ឲ្យ​ក្រុម​សកម្មប្រយុទ្ធ​ស្លាប់​ជាច្រើន​នាក់​ផងដែរ​។​សូមបញ្ជាក់​ថា អ៊ីរ៉ាក់​បាន​ធ្លាក់​ក្នុង​អំពើ​ហិង្សា​កាន់តែខ្លាំង បន្ទាប់ពី​ត្រូវ​ក្រុម​រដ្ឋ​អ៊ីស្លាម​កាន់កាប់​បាន​តំបន់​ភាគ​ខាងជើង​និង​ភាគ​ខាងលិច​ប្រទេស​កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៤​។​រហូតដល​ពេល​នេះ អំពើ​ហិង្សា​នៅ​តែ​មិន​ទាន់​បញ្ចប់​៕

ព័ត៌មានផ្សេងទៀត