​វេលស៍ ឬ ​បែលហ្ស៊ិក យប់នេះ?

01-07-2016 3:07 pm 824

ជា​ប្រវត្តិសាស្ត្រ​របស់​ជម្រើសជាតិ​វេលស៍ ហើយក៏​ជា​រជ្ជកាល​ដ៏​ល្អ​របស់​កីឡាករ​ឆ្នើម Gareth Bale ផងដែរ​។ ដែល​ជម្រើសជាតិ​វេល​ស៍​បាន​ឡើង​មក​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​នេះ​ក្នុង​ព្រឹត្តិការណ៍ បាល់ទាត់​ទ្វីបអឺរ៉ុប Euro ឆ្នាំ​២០១៦ ។​

នៅ​រាត្រី​នេះ​យប់​ម៉ោង​២​ទៀប​ភ្លឺ​សមរភូមិ​លើ​វាលស្មៅ​រវាង​ក្រុម​ខ្លាំង​ទាំងពីរ​បាន​មក​ជួប​គ្នា​ក្នុង​ទីក្រុង Lille រវាង​ជម្រើសជាតិ​វេលស៍ និង​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​ម្តងទៀត​។ ហើយ​ក្រុម​ទាំង​២​ក៏មាន ប្រវត្តិ​ជួបគ្នា​៣​ដង​ចុងក្រោយ​គឺ​នៅ​ថ្ងៃទី 13.06.15 Wales 1-0 Belgium, នៅ​ថ្ងៃ​ទី 17.11.14 Belgium 0-0 Wales និង​ចុងក្រោយ​ថ្ងៃទី 16.10.13 Belgium 1-1 Wales​។​

 

​នៅ​យប់​នេះ​មុននឹង​ការប្រកួត​មកដល់​គ្រូបង្វឹក​ជម្រើសជាតិ​វេល​ស៍​បាន​និយាយ​អោយដឹងថា​៖ ” ទោះបី មាន​កីឡាករ​លំដាប់​ពិភពលោក​ច្រើន ហើយ​បែលហ្ស៊ិក​ជា​ក្រុម​ប្រកប​ដោយ​បន្លាស់​ទី​លឿនៗ និង​ពេញ​ដោយ​ថាមពល តែ​យើង​ក៏​ចេះ​បត់បែន​ដែរ យើង​ចេះ​ការពារ និង ចេះ​ប្រយុទ្ធ​លឿនៗ និយាយ​រួម​ពួកគេ​នឹង​ពិបាក​ពេល​ប៉ះ​ពួកយើង​”​។​

ដោយឡែក​គ្រូបង្វឹក​ជម្រើសជាតិ​បែលហ្ស៊ិក​ក៏​បាន​អោយដឹង​ដែរ​ថា​៖ ” ជម្រើសជាតិ​វេល​ស៍ឡើង មក​ដល់​វគ្គ​នេះ​មិនមែន​ជា​រឿង​ធម្មតា​ឡើយ រជ្ជកាល​វេ​លស៍​ពេល​នេះ​ពិតជា​ខ្លាំង ដែល​យើង​មិនអាច មើល​ស្រាល​បាន តែ​យប់​នេះ​បែលហ្ស៊ិក​គឺ​ត្រូវតែ​ឈ្នះ​”​។​

បញ្ជាក់​ប្រវត្តិ​ជួប​គ្នា​កន្លងមក​ចំនួន​១០​ដង គឺ​វេលស៍​ឈ្នះ​៣ បែលហ្ស៊ិក​ឈ្នះ​៤ និង ស្មើ​៣៕ ដោយ​៖ អ៊ុំ កុសល​

ព័ត៌មានផ្សេងទៀត