អាមេរិក កូរ៉េខាងត្បូង ជប៉ុន​ចាប់ផ្ដើម​​សមយុទ្ធ​​តាមដាន​​មី​ស៊ី​ល​រួមគ្នា​

29-06-2016 5:11 pm 3668
ការធ្វើ​សមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង ជប៉ុន អាមេរិក

​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន​បានចាប់ផ្ដើម​ការធ្វើ​សមយុទ្ធ​តាមដាន​មី​ស៊ី​ល​រួមគ្នា​លើកដំបូង​នៅក្បែរ​កោះហា​វ៉ៃរបស់​អាមេរិក​។​សមយុទ្ធ​បានចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ ដែល​ជា​ការបង្ហាញ​ឲ្យឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង ប្រឆាំង​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​។​សមយុទ្ធ​ដែល​មានឈ្មោះ​ថា​"Pacific Dragon" បាន​ចាប់ផ្ដើម​បន្ទាប់​ពី​កូរ៉េខាងជើង​បាញ់​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​របស់គេ​កាលពី​សប្ដាហ៍​មុន ដែល​កូរ៉េ​ខាងជើង​បាន​ប្រកាស​ពី​ជោគជ័យ​នៃ​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​លើក​ទី​៦​។​ចំពោះ​ការធ្វើ​សមយុទ្ធ​រួមគ្នា​របស់​ប្រទេស​ទាំង​បី​លើក​នេះ គឺជា​លើក​ទី​មួយ​នៃ​សមយុទ្ធ​ប្រឆាំង​ការបាញ់​មី​ស៊ី​ល​។​


​សូមបញ្ជាក់​ថា នៅក្នុង​សមយុទ្ធ​"Pacific Dragon"​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ត្រូវ​បាន​ធ្វើ​តេស្ដ​សាកល្បង​និង​បង្កើន​សមត្ថភាព​។​គ្រប់ភាគី​ចូលរួម​ទាំងអស់​បាន​ផ្ដល់​ព័ត៌មាន​គ្នា​ទៅវិញទៅមក​តាមរយៈ​ប្រព័ន្ធ​បញ្ជូន​ទិន្នន័យ​បច្ចេកទេស​។​ទោះបីជា​ក្នុង​សមយុទ្ធ​គ្មាន​បាញ់​មី​ស៊ី​ល តែ​ភាគី​ទាំងអស់​អាច​ពង្រឹង​អន្ដរ​ប្រតិ​បត្ដិកា​រ បណ្ដាញ​ទំនាក់ទំនង ការប្រមូល​ទិន្នន័យ និង​ការវាយតម្លៃ​លើ​សមត្ថភាព​។​សមយុទ្ធ​នេះ​ធ្វើឡើង​ដោយ​ប្រព័ន្ធ​បំផ្លាញ​មី​ស៊ី​ល​ប្រទេស​នី​មួយៗ ត្រូវ​តាមដាន​មី​ស៊ី​ល​ដែល​បាញ់​ចេញពី​ដី បន្ទាប់មក​ត្រូវ​ផ្ដល់​ព័ត៌មាន​គ្នា​ទៅវិញទៅមក​ពី​គោលដៅ​ដែល​ចាប់បាន​៕

ព័ត៌មានផ្សេងទៀត