មី​យ៉ាន់​ម៉ា​-​ថៃ​​នឹង​ចាប់ផ្ដើម​​ការកំណត់​ព្រំដែន​​ជាមួយ​គ្នា​​ឡើង​វិញ​

29-06-2016 3:42 pm 999
រូបភាព​បង្គោលព្រំដែន​ប្រទេស​ទាំងពីរ

​តាម​ការបញ្ជាក់​ពី​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃ​២៩​មិថុនា​នេះ មី​យ៉ាន់​ម៉ា​និង​ថៃ​នឹង​ចាប់ផ្ដើម​ការកំណត់​ព្រំដែន​ជាមួយ​គ្នា​ឡើង​វិញ បន្ទាប់​ពី​បញ្ហា​ព្រំដែន​រវាង​មី​យ៉ាន់​ម៉ា​-​ថៃ​ត្រូវបាន​ពន្យារពេល​ដោះស្រាយ ក្នុងពេល​អតីត​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​កាន់តំណែង​។​សេចក្ដីថ្លែងការណ៍​មួយ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន បាន​ចេញ​បន្ទាប់​ពី​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​ទៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​សៅរ៍​។​នៅក្នុង​សេចក្ដីថ្លែងការណ៍​បង្ហាញ​ថា មន្ដ្រីការទូត​តំណាង​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​រៀបចំ​ឲ្យចូល​រួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន ក្នុង​ប្រទេស​មី​យ៉ាន់​ដើម្បី​ធ្វើការ​លើ​បញ្ហា​នេះ​៕

ព័ត៌មានផ្សេងទៀត