ចិន​ក្រោម​ការដឹកនាំ​​របស់​លោក​ស៊ី​​បាន​ផ្ដោត​​ការយកចិត្ដទុកដាក់​​លើ​គ្រប់​ចំណុច​​ពី​A​ដល់​Z

29-06-2016 11:18 am 706
ថ្នាក់ដឹកនាំកំពូលៗចូលរួម​ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន

​សារព័ត៌មាន​ចិន​ស៊ីន​ហ៊ួ​រ​បាន​ចុះផ្សាយ​ថា ប្រទេស​ចិន​ចាប់តាំងពី​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង​ចូលកាន់​តំណែង​ក្នុង​ឆ្នាំ​២០១២ ប្រទេស​បាន​ចាប់ផ្ដើម​បង្ហាញ​រូបរាង​កាន់តែ​អស្ចារ្យ​របស់ខ្លួន ទាំង​ផ្នែក​នយោបាយ​និង​លក្ខណៈ​សម្បត្ដិ​ផ្សេងៗ​ទៀត​។​លោក​ស៊ី​បាន​ដឹកនាំ​ផ្ដោត​ការយកចិត្ដទុកដាក់​លើ​គ្រប់​បញ្ហា បើ​គិត​ជា​លំដាប់​មាន​តាំងពី​A​ដល់​Z​តែម្ដង​។​


​ជាក់ស្ដែង​ផ្ដើមចេញពី​អក្សរ​A គឺ​Asian Infrastructure Investment Bank(AIIB) និយាយ​ពី​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន ជា​ធនាគារ​អ​ភ​វិ​ឌ្ឍ​ន៍​ថ្មី​មួយ​ស្នើឲ្យ​បង្កើតឡើង​ដោយ​ប្រទេស​ចិន ហើយ​ចាប់ផ្ដើម​ប្រតិ​ប​ត្ដិ​ការថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៦​។​


​អក្សរ​B​គឺ​Belt and Road initiative ជា​ខ្សែក្រវាត់​និង​ផ្លូវ​សេដ្ឋកិច្ច មាន​ខ្សែក្រវាត់​សេដ្ឋកិច្ច ផ្លូវ​សូត្រ និង​ផ្លូវ​សូត្រ​សមុទ្រ​នា​សតវត្សរ៍​២១​នេះ ត្រូវបាន​ប្រកាស​ឲ្យប្រើ​ប្រា​ស់ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៣ ស្ថិត​ក្រោម​ការផ្ដួចផ្ដើម​ពី​លោក​ស៊ី ជីន​ពីង​ដែរ​។​


​អក្សរ​C​គឺ​Climate Change ជា​បញ្ហា​ប្រែប្រួល​អាកាសធាតុ កំពុង​ជា​ក្ដីកង្វល់​ដល់​ប្រទេស​ទូទាំង​សាកលលោក ហើយ​ប្រទេស​ចិន​នឹង​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូន និង​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត​ដើម្បី​រួមចំណែក​ក្នុង​ការកាត់បន្ថយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។​


​អក្សរ​D​គឺ​Destiny និយាយ​ពី​ជោគវាសនា​ប្រជាជន​ចិន​និង​ប្រទេស​ចិន ដើម្បី​ធ្វើ​យ៉ាងណា​ផ្ដល់​ក្ដីសង្ឃឹម​សម្រាប់​ការបង្កើត​ពិភពលោក​ឲ្យ​កាន់តែ​ល្អប្រសើរ ក្រោម​ការចូលរួម​ជាមួយ​ប្រជាជន​ក្នុង​ប្រទេស​ផ្សេង​។​នេះ​ជា​ការទទួលខុសត្រូវ​ដើម្បី​ទាញ​យក​បញ្ហា​ចេញ ហើយ​ឆ្ពោះ​ទៅរក​ការអភិវឌ្ឍ​និង​សន្ដិភាព​ដ៏​យូរអង្វែង​។​


​អក្សរ​E​គឺ​Economic Governance​ជា​អភិបាលកិច្ច​សេដ្ឋកិច្ច​។​ដូចដែល​បាន​ដឹង​ហើយ​ថា​ចិន​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​ជាង​គេ​ក្នុង​លោក​លេខ​ពីរ បន្ទាប់​ពី​អាមេរិក​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​។​ដូច្នេះ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៦​នេះ​ទៅ ចិន​នឹង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​បន្ថែ​ម​ទៀត​ជាមួយ​សេដ្ឋកិច្ចពិភពលោក​កំពុងតែ​រីក​ទូលាយ​ជាង​មុន​។​ចិន​នឹង​បន្ដ​សហការ​ដោយ​បើកទូលាយ​លើ​យុទ្ធសាស្ដ្រ​យោគយល់​គ្នា​និង​យុទ្ធសាស្ដ្រ​ឈ្នះ​-​ឈ្នះ ជាមួយនឹង​ការចូលរួម​ក្នុង​អភិបាលកិច្ច​សេដ្ឋកិច្ច​សាកល​។​


ក្រៅពីនេះ​នៅ​មាន​ការផ្ដោត​សំខាន់​ផ្សេងៗ​ចាប់ពី​អក្សរ​F​ដល់​អក្សរ​Z​តែម្ដង គឺ FTA, G20, Host, Innovation, Justice, Korean Peninsula, Legitimate Rights, Major-Power Relationship,
Neighborhood Diplomacy, Opening up, Partnership, Quota Reform, Rejuvenation, Security Concept, Ten Cooperation Plan, Unprecedented, V-day​ឬ​Victory Day, World Order, Xi-style, Year,​និង​Zero-sum Game, No! ដែល​ជា​ការឆ្លុះបញ្ចាំង​ឲ្យឃើញ​ថា ចិន​មិនបាន​រំលង​លើ​បញ្ហា​ណាមួយ​ឡើយ គឺ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​និង​ព្យាយាម​ធ្វើឲ្យ​រីកចម្រើន​ទៅមុខ​ស្ថិតក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី​ចិន​បច្ចុប្បន្ន​ស៊ី ជីន​ពីង​៕

 


ព័ត៌មានផ្សេងទៀត