រុស្ស៊ី​ផ្ដល់​ជំនួយ​​មនុស្សធម៌​​ដល់​ប្រជាជន​​រងគ្រោះ​​នៅ​ស៊ី​រី​

28-06-2016 4:03 pm 567
សកម្មភាព​ផ្ដល់ជំនួយ​មនុស្សធម៌​កន្លងមក

​មជ្ឈមណ្ឌល​រុស្ស៊ី​សម្រាប់​ការផ្សះផ្សា​ស៊ី​រី​បាន​និយាយ​នៅ​ថ្ងៃ​២៨​មិថុនា​នេះ​ថា រុស្ស៊ី​បានផ្ដល់ ជំនួយ​មនុស្សធម៌​ចំនួន​៤​តោន​ដល់​ប្រជាជន​ស៊ី​រី​កំពុង​រងគ្រោះ​ក្នុង​ក្រុង​Homs​។​ជំនួយ​មនុស្សធម៌​មាន​ទាំង​អាហារ​ត្រី​សាច់ ហើយ​ពេទ្យ​ទាហាន​រុស្ស៊ី​បាន​ផ្ដល់​ថ្នាំពេទ្យ​ដល់​អ្នកភូមិ​ផង​ដែរ ខណៈ​ពួកគេ​កំពុង​ត្រូវការ​ជា​ចាំបាច់​។​នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ស៊ី​រី​។​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​រុស្ស៊ី​ប្រចាំ​នៅ​ស៊ី​រី​ថា សកម្មភាព​មនុស្សធម៌​ដែល​បាន​ធ្វើ​នៅពេលនេះ តំណាង​ឲ្យ​ជំហាន​ខិត​កាន់តែ​ជិត​ទៅ​រក​សន្ដិភាព​។​អ្នកនាំពាក្យ​រូប​នេះ​សង្ឃឹមថា ការផ្ដល់​ជំនួយ​មនុស្ស​ធម៌​អាច​ធ្វើឡើង​បាន​ក្នុង​តំបន់​ផ្សេងៗ​ទៀត ដែល​ពី​មុន​ឡើយ​ត្រូវ​ហាមឃាត់​។​


​គួររម្លឹកថា ស៊ី​រី​បាន​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​តាំងពី​ឆ្នាំ​២០១១ ដោយ​មាន​ក្រុមប្រឆាំង​និង​ក្រុម​ជ្រុលនិយម​ជាច្រើន​ក្រុម​បាន​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល ដើម្បី​ទម្លាក់​ប្រធានាធិបតី​ស៊ី​រី​Bashar Assad​ចេញពី​តំណែង​។​បទ​ឈប់​បាញ់​ដែល​បង្កើតឡើង​ក្រោម​ការ​ជ្រោមជ្រែង​ពី​អាមេរិក​និង​រុស្ស៊ី បាន​ចូល​ជា​ធរមាន​ក្នុង​ប្រទេស​ស៊ី​រី​ដែរ ប៉ុន្ដែ​នៅតែ​មាន​ការប្រយុទ្ធ​គ្នា​កើតឡើង​ជា​ញឹកញាប់​។​បទ​ឈប់​បាញ់​គ្មាន​ប្រសិទ្ធភាព​ទាំង​ស្រុង​ទេ​៕

ព័ត៌មានផ្សេងទៀត