Laurent Blanc ចាកចេញពី PSG ស្របពេលម្ចាស់ក្លឹបកំពុងសំលឹងរកអ្នកថ្មីជំនួស

28-06-2016 3:36 pm 1088

ងាក​មក​ចាប់​អារម្មណ៍​ពី​រឿងរ៉ាវ​ក្លឹប​អាជីព​នៅ​តំបន់​អឺរ៉ុប​វិញ​ម្តង តំណឹង​ជា​ផ្លូវការ​មួយ​ពី​សារព័ត៌មាន BBC បាន​ផ្សាយ​ឲ្យដឹងថា គ្រូបង្វឹក​ជនជាតិ​បារាំង​លោក Laurent Blanc ដែល​គ្រូ​បង្គោល​ក្លឹប​ជើងឯក Paris Saint-Germain របស់​បារាំង​បាន​ដើរចេញ​ពី​ក្លឹប​ហើយ​។​

លោក Laurent Blanc បាន​ព្រមព្រៀង​បន្ត​កិច្ចសន្យា​បន្ថែម​ចំនួន​២​ឆ្នាំ​ទៀត កាលពី​ខែ​កុម្ភះ ឆ្នាំ​២០១៦​នេះ ក៏ប៉ុន្តែ​ក្លឹប​បានសម្រេច​ទម្លាយ​ចោល​កិច្ចសន្យា និង​សងជំងឺចិត្ត​វិញ ដើម្បី​បើកផ្លូវ​ឲ្យ​គ្រូបង្វឹក Unai Emery របស់​ក្លឹប Sevilla មក​ដឹកនាំ​ជំនួស​វិញ​។​

បើ​និយាយ​ទី​លោក Blanc បាន​នាំ​ជោគជ័យ​អោយ PSG ច្រើន​គួរសម​ដែរ តែ​កត់សំគាល់ឃើញ​ថា ក្លឹប​អ្នកមាន​មួយ​នេះ​ឈ្នះ​ពាន​ផ្សេងៗ​បាន​១១​ដែរ​តែ​ក្នុង​ទឹកដី​នៃ​ប្រទេស​បារាំង​។ ដោយឡែក​ពានរង្វាន់ Champions League វិញ​ក្រោម​ការដឹកនាំ​របស់​លោក Laurent Blanc មិន​អាច​ឡើង​ដល់​វគ្គ ផ្តាច់​ព្រាត់​ឡើយ អស់​ណាស់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​។​

ពី​សារព័ត៌មាន BBC ដដែល​ក៏​បាន​អោយដឹង​ដែរ​ថា​ក្លឹប Paris Saint-Germain បាន​ចេញ​សេចក្តី ថ្លែងការណ៍​រួមមួយ​ថា​៖ «​ក្លឹប​សូម​ថ្លែងអំណរគុណ​ចំពោះ​លោក Laurent Blanc ដែល​ប្រឹងប្រែង​ដឹកនាំ ក្លឹប​ទទួលបាន​ជោគជ័យ​រហូតដល់​បច្ចុប្បន្ន​»៕ ដោយ​៖ អ៊ុំ កុសល​

ព័ត៌មានផ្សេងទៀត