ប៉ូលិស​ឥណ្ឌា​​ជិត​៣០​​នាក់​​ស្លាប់​​និង​របួស​​នៅក្នុង​​ការវាយប្រហា​រ​រ​បស់​ក្រុម​​សកម្ម​ប្រយុទ្ធ​

26-06-2016 3:19 pm 685

​យ៉ាងហោច​ណាស​ប៉ូលិស​ឥណ្ឌា​៨​នាក់​បាន​ស្លាប់​ និង​២០​នាក់​រងរបួស នៅពេល​មានការ​វាយប្រហារ​លើ​ក្បួន​រថយន្ត​ប៉ូលិស​នៅក្នុង​រដ្ឋ Kashmir​។ អ្នកនាំពាក្យ​ប៉ូលិស​និយាយថា នៅក្នុង​ការ​វាយ​ប្រហារ​ត្រូវបាន​ក្រុម​អ៊ីស្លាម​Lashkar-e-Taiba (LeT)​ទាមទារ​ទទួលខុសត្រូវ​។ ប៉ូលិស​និយាយថា ក្រុម​សកម្មប្រយុទ្ធ​២​នាក់ បាន​វាយប្រហារ​លើ​ក្បួន​រថយន្ត​របស់​កងកម្លាំង​ប៉ូលិស​បម្រុង នៅលើ​ផ្លូវ​ក្បែរ​ទីក្រុង​Pampore ស្ថិត​នៅ​ប្រហែល​១៥​គីឡូម៉ែត្រ​ពី​រដ្ឋ​Srinagar​។ ក្រុម​សកម្មប្រយុទ្ធ​ត្រូវបាន​សម្លាប់​ដោយ​ប៉ូលិស ដែល​យាម​នៅលើ​ផ្លូវ​នោះ​ផងដែរ​។

 

​គួរ​ជម្រាបជូន​ថា កាលពី​ខែ​កុម្ភៈ​ក្បួន​រថយន្ត​ក្រុង​របស់​ប៉ូលិស​នៅ​ក្បែរ​Srinagar ក៏​បាន​រង​ការវាយប្រហារ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ដែរ​។ ឥណ្ឌា​បាន​ចោទ​ប៉ា​គី​ស្ថាន ដែល​ស្ថិតនៅ​ផ្នែក​ម្ខាង​នៃ​តំបន់​Kashmir​ថា បាន​បណ្តុះបណ្តាល​និង​បំពាក់អាវុធ​ដល់​ពួក​ឧទ្ទាម ហើយ​បាន​បញ្ជូន​ពួក​នោះមក​ឥណ្ឌា ដើម្បី​បង្កចលាចល ប៉ុន្តែ​ការចោទប្រកាន់​នេះ​ត្រូវបាន​គេ​បដិសេធ​៕

ព័ត៌មានផ្សេងទៀត