សេវាកម្ម​​ឌី​ហ្សា​ញ​​និង​បោះពុម្ព​

25-06-2016 9:01 am 1130
Expert Design Agency

​នៅក្នុង​នាទី​SME​កម្ពុជា​ថ្ងៃ​នេះ មាន​បទសម្ភាសន៍​រវាង​ពេញ ផេង​ជាមួយ​លោក យ​ន ភា​រិន អ្នក​ដឹកនាំ​ក្រុម​នៃ​ទីភ្នាក់ងារ Expert Design​។​កិច្ចពិភាក្សា​និយាយ​ពី សេវាកម្ម​ឌី​ហ្សា​ញ​និង​បោះពុម្ព​។​បច្ចុប្បន្ន ការ​ឌី​ហ្សា​ញ​និង​បោះពុម្ព​កំពុង​មាន​ការគាំទ្រ​យ៉ាងខ្លាំង ពិសេស​ពី​សំណាក់ម្ចាស់​អាជីវកម្ម​ជាដើម ដើម្បី​ផ្សព្វផ្សាយ​និង​បង្ហាញ​ពី​ផលិតផល​របស់​ខ្លួន ទៅដល់​អតិ​ថ​ជន​ក៏ដូចជា​ទាក់ទាញ​អតិថិជន តាមរយៈ​ការ​រចនា​នូវ​រូបភាព​ផលិតផល​។​នេះ​ហើយ​ជា​ហេតុ​ធ្វើឲ្យ​សេវាកម្ម​ឌី​ហ្សា​ញ​និង​បោះពុម្ព​ ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​។​យ៉ាងណាមិញ ការ​ឌី​ហ្សា​ញ​ដែល​មាន​ភាព​លេចធ្លោ ស្រស់ស្អាត ក៏​ចាំបាច់​ត្រូវ​មាន​បច្ចេកទេស​និង​ទេព្យកោសល្យ​ផងដែរ​។​ដូច្នេះ​តើ​ការរៀន​បច្ចេកទេស​ឌី​ហ្សា​ញ​និង​បោះពុម្ព​ត្រូវ​ប្រើពេល​យូរ​ប៉ុណ្ណា​?​ហើយ​ធ្វើ​យ៉ាង​ម៉េច​ទើប​អតិថិជន​គាំទ្រ​សេវាកម្ម​ឌី​ហ្សា​ញ​និង​បោះពុម្ព​របស់​យើង​?


​ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម ជា​បន្ដ​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​ពេញ ផេង​ជាមួយ​លោក​យ​ន ភារិន​ដូចតទៅ​៖


​សំឡេង​៖

ព័ត៌មានផ្សេងទៀត