នាយករដ្ឋមន្ត្រី​​​អង់គ្លេស​​ប្រកាស​លាលែង​​ពី​តំណែង

24-06-2016 2:41 pm 6816
លោកDavid Cameron​​នាយករដ្ឋមន្ត្រី​អង់គ្លេស

​លោក David Cameron​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​ប្រកាស​លាលែង​ពី​តំណែងហើយ។ ការប្រកាសលាលែង​ពីតំណែងរបស់លោក​ Cameron  បានធ្វើឡើង បន្ទាប់ពីអង់គ្លេស​បានរៀប​ចំបោះឆ្នោត ធ្វើ​ប្រជា​មតិ​នៅថ្ងៃទី២៣មិថុនា ដើម្បីសម្រេច ថា តើអង់គ្លេសត្រូវនៅ ឬចាកចេញពីសមាជិកអឺរ៉ុប។ ​លទ្ធផល​បោះឆ្នោត បានប្រកាសនៅថ្ងៃសុក្រនេះ បង្ហាញថា ប្រជាជនអង់គ្លេសភាគច្រើន បាន​បោះឆ្នោត​គាំទ្រ​​ឲ្យ​​អ​ង់គ្លេស​ចាកចេញ​ ពី​សមាជិក​អឺរ៉ុប ដែលផ្ទុយ​ពី​ការរំពឹងទុក​របស់​លោក ​ចង់​ឲ្យ​អង់គ្លេស​នៅ​ជា​សមាជិក​សហភាព​អឺរ៉ុប​បន្តទៀត។​ នេះបើតា​មសារព័ត៌មាន​អន្តរជាតិ​CNN​ចេញផ្សាយ​មុននេះ​បន្តិច។

ព័ត៌មានផ្សេងទៀត