​សត្វ​ផ្សោត​ប្រភព​មុខរបរ​ប្រជាជន​ឃុំ​ព្រះ​រំកិល កំពុង​ប្រឈម​ការបាត់បង់​

21-06-2016 4:21 pm 3563

​ប្រជា​សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ក្រៅពី​ប្រកប​របរ​ធ្វើស្រែ​ចំការ​បន្តិចបន្តួច គឺមាន​តែ​ការលក់ដូរ​ម្ហូបអាហារ និង​ការចម្លង​ទូក​ជូន​ភ្ញៀវទេសចរ​ទស្សនា​សត្វ​ផ្សោត​ប៉ុណ្ណោះ​ដែរ​អាចរួមចំណែក​ជួយ​ជីវភាព​គ្រួសារ​ពី​ក្រីក្រ មក​សមរម្យ​បាន​។​ប៉ុន្តែ​នា​ពេល​កន្លងមក​នេះ សត្វ​ផ្សោត​ដែរ​ជា​ប្រភព​ទាក់ទាញ​ភ្ញៀវទេសចរ បាន​ស្លាប់​ជា​បន្តបន្ទាប់ ដែរ​ជា​ហេតុ​នាំឲ្យ​ប្រជាពលរដ្ឋ​បារម្ភ​ខ្លាច​នាពេលខាងមុខ សត្វ​ផ្សោត​ស្លាប់​អស់ ប្រាក់ចំណូល​ប្រចាំ​គ្រួសារ​ត្រូវ​បាត់បង់​។​ដើម្បី​ជ្រាប​ពី​ក្ដីបារម្ភ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែរ​រៀបចំ​ដោយ​ថា​ន រស្មី ដូចតទៅ​៖

 

សំឡេងទាំងស្រុង៖

 

​ប្រជាពលរដ្ឋ​សហគមន៍​ឃុំ​ព្រះ​រំកិល ដែរ​ធ្លាប់តែ​រស់​ដោយសារ​ការ​ទាញ​ផល​ពី​ភ្ញៀវទេសចរ​ដែរ​មក​ទស្ស​នា​សត្វ​ផ្សោត នៅ​អន្លង់​ផ្សោត​បាន​សម្ដែង​ការព្រួយបារម្ភ យ៉ាងខ្លាំង​ពី​ការបាត់បង់​មុខរបរ​របស់​ខ្លួន​នាពេលខាងមុខ​។​បាត់បង់​មុខរបរ​គឺ​ដោយសារតែ​សត្វ​ផ្សោត​២​ក្បាល ក្នុងចំណោម ៦​ក្បាល​ចុងក្រោយ​ត្រូវបាន​ស្លាប់​ជា​បន្តបន្ទាប់ ដោយ​មួយ​ក្បាល​ដែរ​បាន​ស្លាប់​ក្រោយ​នេះ​គឺ​ស្លាប់​បន្ទាប់ពី​មាន​ការសាងសង់​ទំនប់​វា​រី​អគ្គស​នី​ដន​សា​ហុង នៃ​ប្រទេស​ឡាវ ប្រមាណ​តែ ៤​ខែ​ប៉ុណ្ណោះ​។​ជា​អ្នករត់​ទូក​ជូន​ភ្ញៀវទេសចរ​ទស្សនា​សត្វ​ផ្សោត​បុរស់​វ័យ​៣៣​ឆ្នាំ​លោក​ខន ពេជ្រ​ដែរ​មាន​និយាយ​បែប​ជនជាតិដើម​ភាគតិច​បាន​លើកឡើង​ថា លោក​ពិតជា​មាន​ការព្រួយបារម្ភ​ខ្លាំង​ណាស់​បន្ទាប់ពី​បាន​ឃើញ​សត្វ​ផ្សោត​ស្លាប់​ជា​បន្តបន្ទាប់ ក្រោយពី​មាន​ការសាងសង់​ទំនប់​វា​រី​អគ្គស​នី​ដន​សា​ហុង​។​លោក​ថា​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​បន្ទាប់ពី របរ​ធ្វើស្រែ​ចំការ​បន្តិចបន្តួច មានតែ​ការលក់ដូរ​ម្ហូបអាហារ និង​ដឹក​ទូក​នេះ​ទេ​ដែរ​ជួយ​រក​ចំណូល ដល់​គ្រួសារ​បន្ថែម​ប្រមាណ​២០ ទៅ​៣០​ដុល្លារ​....

 

​សំឡេង​លោក​ខន​ពេជ្រ​៖

 

​លោក​ក៏​បាន​បន្ថែម​ផង​ដែរ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ប្រជាជន​នៅ​ទីនោះ នោះទេ តែ​ថែមទាំង​ប៉ះពាល់​ដល់​ការនេសាទ​របស់​ប្រជាពលរដ្ឋ នឹង​ជា​ពិសេស​នោះ​គឺ​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​ផងដែរ ព្រោះ​ថវិការ​ដែរ​បាន​បង់​ចូល​សហគមន៍ ក៏​បាន​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​ផង​ដែរ​....

 

​សំឡេង​លោក​ខន​ពេជ្រ​៖

 

​សម្រាប់​លោកស្រី​ឡុក ច​ន្ធូ វ័យ​៥០​ឆ្នាំ​ជា​អនុប្រធាន​សហគមន៍​ព្រះ​រំកិល​បានលើកឡើង​ដែរ​ថា​ការសាងសង់​ទំនប់​វា​រី​អគ្គស​នី​ដន​សា​ហុង​គឺ​មិន​បាន​ផល​ប្រយោជន៍​អ្វី​ដែរ​ដល់​ប្រជា​សហគមន៍​ឃុំ​ព្រះ​រំកិល​នេះ​នោះ​ទេ ដោយ​កន្លងមក​មាន​ត្រី​ជាច្រើន​បាន​ងាប់​ជា​បន្តបន្ទាប់​ចាប់តាំងពី​មាន​ការសាងសង​ទំនប់​វា​រី​អគ្គស​នី​ដន​សា​ហុង​កន្លងមកនេះ​។​លើស​នេះ​ទៅទៀត​នោះ​គឺ​ការបាត់បង់​ធន់​ធាន​ធម្មជាតិ ដែរ​មិន​អាច​បង្កើត​ឡើង​បាន​ឡើយ​...

 

​សំឡេង​អ្នកស្រី​ឡុក ច​ន្ធូ ៖

 

​អ្នកស្រី​បាន​លើកឡើង​ថា​ភ្ញៀ​ដែរ​មក​ទស្សនា​សត្វ​ផ្សោត​នៅទីនេះ គឺ​មាន​គ្រប់​ខេត្ត​ក្រុង​ហើយ បាន​ធ្វើឲ្យ​ប្រជាជន​រស់នៅ​សមរម្យ​បាន​ប្រសើរ​ជាង​មុន​ផងដែរ​...

 

​សំឡេង​អ្នកស្រី​ឡុក ច​ន្ធូ ៖

 

​លោក​នី សូ​ណា ជា​អ្នកលក់ដូរ​នៅ​កន្លង់​ផ្សោត​ឃុំ​ព្រះ​រំកិល​បាន​លើកឡើង​ថា លោក​មិន​ចង់ឲ្យ​មាន​ការសាងស​ង់​ទំនប់​វា​រី​អគ្គស​នី​នេះ​នោះ​ទេ ព្រោះ​ចាប់តាំងពី​មាន​សាងសង់​កន្លងមក​ទឹក​ចាប់ ផ្ដើម​រាក់ ហើយ​ត្រី​ក៏​ចាប់ផ្ដើម​ងាប់​ជា​បន្តបន្ទាប់ ចំណែកឯ​សត្វ​ផ្សោត​ក៏​ប៉ះពាល់​ផងដែរ​...

 

​សំឡេង​លោក​នី សូ​ណា​៖

 

​បើទោះបីជា​មាន​ការលើក​ឡើង​ថា​ការសាងសង់​ទំនប់​វា​រី​អគ្គស​នី​រួច​អាច​មាន​ភ្លើងប្រ​ប្រើប្រាស់ដ​ល់​កម្ពុជាក៏​ដោយ ក៏​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត​ឲ្យ​សាងសង់​ដែរ ព្រោះ​ធន់​ធាន​ធម្មជាតិ​មានតម្លៃ​មិន​អាច​បង្កើត​បាន​ផ្សេង​ឡើយ​។​ (ដោយ៖ ថាន រស្មី)

ព័ត៌មានផ្សេងទៀត