អនាគត​លោក​កឹម សុខា ​គឺជា​សេចក្តី​បញ្ចប់​​នៃ​សៀវភៅ​​និពន្ធ​ថ្មី​​របស់​​លោក​​ឆាយ សុផល​

17-06-2016 7:18 pm 7624

​លោក​ឆាយ សុផល គឺជា​អ្នកកាសែត​ជើង​ចាស់​មួយ​រូប ហើយ​បច្ចុប្បន្ន​នេះ​លោក​ក៏​ជា​អ្នកនិពន្ធ​សៀវភៅ​ផងដែរ​។ កន្លងមក លោក​ឆាយ សុផល បាន​បន្សល់​ទុក​ស្នាដៃ​និពន្ធ និង​ចងក្រង​សៀវភៅ មិនតិច​ជាង​៧​ក្បាល​នោះ​ទេ ដែល​សៀវភៅ​លោក​បាន​ចងក្រង​ភាគច្រើន គឺ​និយាយ​ពី​ប្រវត្តិសាស្ត្រ នយោបាយ ព្រំដែន និង​ប្រវត្តិ​ឥស្សរ​សជន​នយោបាយ​ជាដើម​។ សៀវភៅ​ស្នាដៃ​ដំបូង របស់​លោក​មាន​ឈ្មោះ​ថា ហ៊ុន សែន​/​នយោបាយ និង​អំណាច ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាង ៤០​ឆ្នាំ ដែល​បាន​ចេញផ្សាយ​កាលពី​ខែ​មករា ឆ្នាំ​២០១២​។ សៀវភៅ​ដែល​លោក​សរសេរ​ចុងក្រោយ ក្នុង​ពាក់កណ្តាល​ឆ្នាំ​២០១៦​នេះ គឺ​និយាយ​ពី​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។ រហូតមកដល់​ពេលនេះ សៀវភៅ​នេះ នៅ​មិនទាន់​ចប់​ជា​ស្ថាពរ​នៅឡើយ ខណៈ​ដែល​ស្ថានភាព​លោក​កឹម សុខា នៅ​កំពុង​ជាប់គាំង​។ តើ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន បាន​ធ្វើឲ្យ​អ្នក​ចងក្រង​សៀវភៅ​មួយ​នេះ ជួប​ការលំបាក​អ្វីខ្លះ​? ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​រវាង​អឿន ភា​រ៉ា និង​លោក​ឆាយ សុផល នៅក្នុង​នាទី​បច្ចុប្បន្នភាព​សង្គម​ដូចតទៅ​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត