ភឿន ផា​វី​អាច​សម្រេច​បំណង​​ពង្រីក​​វិជ្ជា​​ចារ​ស្លឹករឹត​​បាន​ដែរឬទេ​?

13-06-2016 5:40 pm 7446

​កាលដើមឡើយ​ក្បួនច្បាប់ និង​គម្ពីរ​ធម៌​បាលី​ផ្សេងៗ ត្រូវបាន​ខ្មែរ​បុរាណ​ចារ​លើ​រុក្ខជាតិ​ម្យ៉ាង​ ហៅ​ថា​ស្លឹក​ទ្រាំង ដែល​គេ​តែង​និយម​ហៅ​ថា​ស្លឹករឹត​។ ចំណារ​សាស្ត្រា​ស្លឹក​រឹត នៅក្នុង​សង្គម​ខ្មែរ​តាំងពីដើម​រៀងមក​ គេ​កម្រ​ប្រទះឃើញ ស្ត្រី​ចារ​ណាស់​។ ពោល ​មានតែ​ព្រះសង្ឃ លោក​អាចារ្យ និង​អ្នក​ធ្លាប់​បួស​រៀន​ក្នុង​ទី​អារាម ​ក្នុង​ភេទ​ជា​បុរស​តែប៉ុណ្ណោះ​។ យ៉ាងណាក៏ដោយ អ្នកនាង​ភឿន ផា​វី ជា​អ្នក​រស់នៅ​ក្នុង​ខេត្តសៀមរាប មាន​សមត្ថភាព អាច​ចារសាស្ត្រា​ស្លឹករឹត​បាន​តាំងពី​អាយុ​១៣​ឆ្នាំ​ម្ល៉េះ​។ ស្ត្រី​វ័យ​ជិត​៣០​ឆ្នាំ​រូប​នេះ បាន​លើកឡើង​ថា អ្នកនាង​មានក្តី​ប្រាថ្នា បើក​កន្លែង​បណ្តុះ បណ្តាល​ចារសាស្ត្រា​ស្លឹករឹត ដើម្បី​អភិរក្ស​វប្បធម៌​ខ្មែរ​។ ទោះ​យ៉ាងណា​អ្នកនាង​ភឿន ផា​វី មិន​ប្រាកដ​ថា តើ​ក្តី​ប៉ងប្រាថ្នា​របស់​នាង អាច​នឹង​បាន​សម្រេច ​ទៅតាម​ក្តី​ស្រ​មៃជា​យូរ​មកហើយ​នោះ​ដែរ ឬក៏​យ៉ាងណា​ទេ​?

 

សូមស្តាប់​កិច្ចសម្ភាសន៍រ​វាង​អ៊ុន សុ​ខឡា​និង​អ្នកនាង​ភៀន ផា​វី​អ្នក​ចារសាស្ត្រា​ស្លឹករឹត​ដូចតទៅ​!

 

សំឡេង៖

ព័ត៌មានផ្សេងទៀត