ពិ​ព័ណ៌​ជំនាញ​និង​ការសិក្សា បង្ហាញផ្លូវ​យុវជន​ពី​ការជ្រើសរើស​ជំនាញ​ត្រឹមត្រូវ​

03-06-2016 3:01 pm 2013

​ការសិក្សា​ដ៏​ល្អ​នោះ​មិនមែន​ទាល់​ជ្រើសរើស​មុខ​វិទ្យា​ដែរ​មាន​ការចាប់អារម្មណ៍​ច្រើន នឹង​មាន​គេ​រៀន​ច្រើន​នោះទេ តែ​ជា​ការសិក្សា​លើ​មុខ​វិទ្យា​ដែរ​យុវជន​មាន​និស្ស័យ និង​មាន​ចំណេះដឹង​ពិតប្រាកដ​លើ​ផ្នែក​ទាំងនោះ​។​យុវជន​មួយចំនួន​ក៏​បាន​ជ្រើសរើស​មុខ​វិទ្យា​សិក្សា​ទៅតាម​ការកំណត់​របស់​គ្រួសារ និង​ខ្លះទៀត​ជ្រើសរើស​វិទ្យា​សិក្សា​ទៅ​តាម​មិត្ត​ភ័ក្ត្រ​ជាដើម​។​ពេលខ្លះ​ការជ្រើសរើស​នោះ​បាន​បណ្ដារ​ឲ្យ​និស្សិត​មាន​ផល​លំបាក​ច្រើន​ក្នុង​ការសិក្សា​ដោយសារតែ​ខ្លួន​មិន​មាន​ជំនាញ ឬ​ចំណេះ​ទំ​លំ​ទំលាយ​លើ​មុខ​វិទ្យា​ដែរ​ខ្លួន​កំពុងតែ​សិក្សា​នោះ​។​ដោយ​មើលឃើញ​ពី​បញ្ហា​ក្នុង​ការជ្រើសរើស​មុខ​វិទ្យា​សិក្សា​របស់​យុវជន​យ៉ាង​ដូចនេះហើយ​បានជា​ក្រុម​អង្គការ​ហ្វូ​ហ្សេ​ក​បាន​រៀបចំ​កម្មវិធី​ពិ​ព័ណ៌​ជំនាញ និង​ការងារ ដើម្បី​ជួយ​បង្ហាញផ្លូវ និង​ការប្រឹក្សា​យោបល់​ពី​ការជ្រើសរើស​មុខ​វិទ្យា​សិក្សា​មួយ​ដោយ​ច្បាស់លាស់​និង​យុវជន​ខ្លួនឯង​ផ្ទាល់​មាន​សម្ថ​ភាព​ផងដែរ​។​នេះ​បើ​តាម​ការលើកឡើង​រប​ស់លោក​ហា​ហ្សាន អ៊ី​លី​យ៉ា​សាក់ ប្រធាន​សម្របសម្រួល​គម្រោង​ពិព័ណ៌​ជំនាញ និង​ការងារ​ឆ្នាំ​២០១៦...

 

​សំឡេង​លោក​ហា​ហ្សាន អ៊ី​លី​យ៉ា​សាក់​៖

 

​នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ​សម្រាប់​ពី​ព័ណ៌​ជំនាញ និង​ការសិក្សា​នេះ ដោយ​នេះ​ជា​លើក​ទី​៧​ហើយ​ដែល​ហ្វូ​ហ្សេ​ក បាន​រៀបចំ​ឡើង​។​លោកយ៉ា​សាក់ បានឲ្យដឹងថា នៅពេល​ដែរ​សិស្ស​និស្សិត​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​លោក​ជឿជាក់ថា សិស្ស​និស្សិត នឹង​ដឹង​ថា​ខ្លួន​សាក​សម​សិក្សា​លើ​មុខ​វិទ្យា​អ្វី ហើយ​ធ្វើ​យ៉ាងណា​ដើម្បី​ធ្វើឲ្យ​ការសិក្សា​ទាំងនោះ​បាន​ល្អ​ផង​ដែរ​។

 

​សំឡេង​លោក​ហា​ហ្សាន អ៊ី​លី​យ៉ា​សាក់​៖

 

​ជា​រៀងរាល់ឆ្នាំ​មុខ​វិទ្យា​ដែរ​សិស្ស​និស្សិត​ចូល​ចិត្ត​ស្ដាប់​ជាងគេ​នោះ​មាន​ដូច​ជា​ធនាគារ គណនេយ្យ ពាណិជ្ជកម្ម សេដ្ឋកិច្ច ច្បាប់ និង​ពេទ្យ​ជាដើម ហើយ​សម្រាប់​មុខ​វិទ្យា​មុខ​វិទ្យា​ដែរ​មាន​អ្នក​ចូល​ស្ដាប់​ការបង្ហាញ​តិចជាងគេ​មានដូចជា​ចិត្ត​វិទ្យា កសិកម្ម និង​គីមីវិទ្យា​ដើម​។​នេះ​បើ​តាម​ការ ឲ្យដឹង​ពី​លោកយ៉ា​សាក់​...

 

​សំឡេង​លោក​ហា​ហ្សាន អ៊ី​លី​យ៉ា​សាក់​៖

 

​ចំពោះ​ការយល់ឃើញ​របស់​លោក​យ៉ាសា​ក់​បាន​ឲ្យដឹងថា មុខ​វិទ្យា​មួយចំនួន ទាក់ទង​និង​វិទ្យាសាស្ត្រ ត្រូវបាន​សិស្សិ​និស្សិត​មើលរំលង ដែល​បាន​ធ្វើឲ្យ​ឳ​ការងារ​ត្រូវបាន​ជន​បរទេ​សចា​ប់​យក​ទៅ​វិញ​...

 

​សំឡេង​លោក​ហា​ហ្សាន អ៊ី​លី​យ៉ា​សាក់​៖

 

​នៅក្នុង​កម្មវិធី​នេះ​ត្រូវបាន​រៀបចំ​ឲ្យមាន​ការឆ្លើយ​សំណួរ​ទៅ​សិស្ស​និស្សិត​ខ្លួនឯង​ដើម្បី​ឆ្លើយតប​ថា សិស្សិ​និស្សិត​ទាំង នោះ​មាន​ទេព​កោសល​សិក្សា​មុខ​វិទ្យា​ណា ហើយក៏​មាន​ការបង្ហាញ​ពី​ការសិក្សា​មុខ​វិទ្យា​រហូតដល់​៧០​មុខ​វិទ្យា​ផងដែរ​...

 

​សំឡេង​លោក​ហា​ហ្សាន អ៊ី​លី​យ៉ា​សាក់​៖

 

​ដោយ​ចង់​ជម្រុញ​ឲ្យ​សិស្ស​និស្សិត​យល់​ពិ​មុខ​វិទ្យា​សិក្សា​កាន់តែ​ច្បាស់​លោកយ៉ា​សាក់ បាន​លើកទឹកចិត្ត​ឲ្យ​យុវជន ចូលរួម​កម្មវិធី​ពី​ព័ណ៌​ជំនាញ និង​ការសិក្សា​នេះ​ឲ្យបាន​ច្រើន​។​ដោយ​កម្ម​វិធី​នេះ​ធ្វើឡើង រយៈពេល​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃអាទិត្យ​ទី​០៥ ខែ​មិថុនា​ឆ្នាំ​២០១៦ ហើយ​សំបុត្រ​តម្លៃ​មួយ​ម៉ឺន​រៀល នឹង​មាន​លក់​នៅ​មុខ​វិទ្យាស្ថាន​ភាសារ​បរទេស IFL និង​អាច​ទាក់ទង តាមរយៈ លេខ​ទូរស័ព្ទ​០៩៨ ៣៦៩ ១៨៦, ០៧៧ ៨២៤ ១៣៤ ផងដែរ​។​

 

​សំឡេង​លោក​ហា​ហ្សាន អ៊ី​លី​យ៉ា​សាក់​៖

 

​សូម​បញ្ជាក់​ផង​ដែរ​ថា ការតាំង​ពិ​ព័ណ៌​នេះ​បានរៀបចំ​ដោយ​សមាគម​ន៏​ហ្វូ​ហ្សេ​ក ដោយ​មាន​ការសហការ​ពី​ស្ថានទូត​អាមេរិក​ក្រុមហ៊ុន IDP Smart Moblie និង​ក្រុមហ៊ុន​ថ្នាំព័ណ៌​ខេ​ម​ផេង​៕

( ដោយ​៖​ថា​ន រស្មី )

ព័ត៌មានផ្សេងទៀត