សួរ​ចិត្ត​រាស្ត្រ​អត់ថា ​ចង់​ឲ្យ​បាតុកម្ម​​ទ្រង់ទ្រាយ​​ធំ​​ដែរ​រឺ​ទេ​​?​

27-05-2016 6:34 pm 8767

​គេ​នៅ​ចាំបាន​ថា ក្រោយ​ការបោះឆ្នោត​សកល​នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​​បដិសេធ​​មិន​ទទួលស្គាល់​នូវ​លទ្ធផល​ការបោះឆ្នោត​។ នៅពេលនោះ បាតុកម្ម​ទ្រង់ទ្រាយ​​ធំ​របស់​​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​កើតឡើង ដែល​ធ្វើឲ្យ​មាន​ការបិទផ្លូវ បិទ​ហាង​លក់ដូរ ហើយ​អ្នក​រកស៊ី​មួយចំនួន​ក៏​ត្រូវ​ខាតបង់​ចំនូល​ផងដែរ​។ ជាថ្មី​ម្តងទៀត មុន​ការបោះឆ្នោត​ឆ្នាំ​២០១៧-២០១៨ ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ហាក់​ដូច​ជា​​ដាក់​បន្ទុក​យ៉ាង​ធ្ងន់​ទៅ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​។ រឿងរ៉ាវ​ចុងក្រោយ​នេះ គឺ​លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​។ ទន្ទឹមនឹងនោះ ទាំង​សកម្មជន ទាំង​ជំហ​​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ព្រមាន​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ប្រសិនបើ​មាន​ការចាប់ខ្លួន​លោក​​កឹម សុខា​។ ករណី​ប្រកាស​ធ្វើ​មហា​បា​តុ​ជា​ថ្មី​នេះ តើ​ប្រជាពលរដ្ឋ​គាំទ្រ​ឲ្យមាន​ដែរឬទេ​? សូម​ស្តាប់​នាទី​បច្ចុប្បន្នភាព​សង្គម ដោយ​អឿន ភា​រ៉ា​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត