តើ​ការ​បោះ​បង់​ចោល​​គ្រួសារ​​អាច​​ជាប់​ទោស​ដែរ​ទេ​?​

27-05-2016 4:13 pm 818

​និយមន័យ​ការបោះបង់​គ្រួសារ​គឺ​ជា​ការ​មិន​អើពើ ខ្វល់ខ្វាយ​ឬ​ការចុះ​ចោល​គ្រួសារ​។ ប៉ុន្តែ​ផ្ទុយទៅវិញ ការបោះបង់​គ្រួសារ​នៅក្នុង​ន័យ​ច្បាប់​វិញ មានន័យ​ថា ការ​មិន​គោរព​តាម​សេចក្ដីសម្រេច​ស្ថាពរ​របស់​តុលាការ ដោយ​មិន​ព្រម​បង់​ក្នុង​រយៈពេល​២​ខែ​យ៉ាង​តិច នូវ​អាហារកិច្ច​ដល់​សហព័ន្ធ ឬ​អតីត​សហព័ន្ធ​របស់ខ្លួន ដល់​កូន​ជា​អនីតិជន ដល់​មច្ឆា​ញាតិ ឬ​បុព្វ​ញាតិ ឬ​ដល់​ញាតិ​ផ្សេង​ទៀត​របស់​ខ្លួន​នោះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល ទៅ​២​លាន​រៀល​។ នេះ​បើ​តាម​មាត្រា​៣២៤ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ចឹង​ដឹង​កាន់តែ​ច្បាស់​ជា​បន្ត​សូម​ស្ដាប់​កិច្ចសម្ភាសន៍​រវាង​លាង ធីតា និង​មេធាវី​គីម ម៉េង​ឃី​សមាជិក​នៃ​គណមេធាវី​កម្ពុជា​ដូចតទៅ​៖

 

សម្លេង៖

ព័ត៌មានផ្សេងទៀត