ឱកាស​ជួប​គ្នា​​រវាង​គណបក្ស​​ធំៗ​​ទាំងពីរ​ ដើម្បី​​ដោះស្រាយ​​វិបត្តិ​នយោបាយ​​ហាក់​នៅ​​ឆ្ងាយ​​

20-05-2016 7:17 pm 1726

​ស្ថានការណ៍​នយោបាយ​កម្ពុជា​បច្ចុប្បន្ន បាន​បង្ខំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើ​លិខិត​ទៅ​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​(​អ​.​ស​.​ប​) លោក​បាន គីមូន ដើម្បី​ឲ្យ​លោក​ធ្វើ​អន្តរាគមន៍ និង​កោះប្រជុំ​ជាបន្ទាន់​រវាង​ប្រទេស​ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស ដើម្បី​បញ្ចៀស​ការរំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ មន្ត្រី​គណបក្ស​កាន់អំណាច​អះអាងថា សំណើរ​របស់​គណបក្ស​ប្រឆាំង​នាពេលនេះ មិន​មាន​ប្រសិទ្ធិភាព​ឡើយ ដោយ​ថា អ​.​ស​.​ប​មិនមាន​សិទ្ធិ​លូកដៃ​ចូល​អធិបតេយ្យ​ប្រទេស​កម្ពុជា​នោះទេ​។ ស្ថានភាព​នេះ បង្ហាញឲ្យឃើញថា ឱកាស​ជួប​គ្នា​រវាង​គណបក្ស​ទាំងពីរ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ ហាក់​នៅ​ឆ្ងាយ​នៅឡើយ ខណៈ​ដែល​វប្បធម៌​សន្ទនា​ហាក់​បាន​ស្លាប់បាត់​ទៅ​ហើយ​នា​ពេល​នេះ​។ ជា​បន្ត​សូម​ស្តាប់​នាទី​បច្ចុប្បន្នភាព​សង្គម ដែល​រៀបចំ​ដោយ​អឿន ភា​រ៉ា​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត