ឯកសារ​​ស្រាវ​ជ្រា​វភាគច្រើន​​ជា​​ភា​សា​​បរ​ទេស ជា​បញ្ហា​​ប្រឈ​ម​​សម្រាប់​​និស្សិត​​ខ្សោយ​​ភាសា

17-05-2016 5:02 pm 2347

​សៀវភៅ​គឺជា​ប្រភព​នៃ​ចំណេះដឹង​ដ៏​សម្បូរបែប សម្រាប់​អ្នក​ចូលចិត្ត​ការសិក្សា​ស្រាវជ្រាវ រាល់​មុខ​វិទ្យា​ផ្សេងៗ​សុទ្ធ​តែ​អាច​ស្វែងរក​នៅក្នុង​សៀវភៅ​បាន​ទាំងអស់​។ ប៉ុន្តែ​ទោះបីជា​សៀវភៅ​ជា​ប្រ​ភព​​​នៃ​ចំណេះដឹង​បែបនេះ​ក្ដី តែ​សម្រាប់​អ្នក​សិក្សា​មួយចំនួន​ក៏​បាន​ជួប​នូវ​ផលវិបាក​ផងដែរ​។​ផលវិបាក​គឺ​ការ​ខ្សោយ​នូវ​ចំណេះដឹង​ផ្នែក​ភាសាបរទេស ក្នុង​អត្ថបទ​សៀវភៅ ដែរ​និស្សិត​ក្រីក្រ មកពី​តាម​​ជនបទ​មិនសូវ​មាន​សម្ថ​ភាព​ក្នុង​ការប្រើប្រាស់​ភាសា​។ ​ចង់​ដឹង​ថា​ផលវិបាក​ក្នុងការ​ខ្សោយ​នូវ​ចំណេះដឹង​ផ្នែក​ភាសាបរទេស បាន​ជះ​ឥទ្ធព​ល​អ្វីខ្លះ​ដល់​និស្សិត​ទាំងនោះ​?​ សូម​ស្ដាប់​បទ​យក​ការ​ណ៍​​ដែរ​រៀបចំ​ដោយ​ថា​ន រស្មី ដូចតទៅ​៖

 

សំឡេងទាំងស្រុង៖

ព័ត៌មានផ្សេងទៀត