កញ្ញា​​ហង្ស ម៉ា​រ៉ានី​​មានក្តី​ប្រាថ្នា​​បើក​មណ្ឌល​​សម្រាប់​មនុ​ស្ស​ចាស់​​និង​កុមារ​កំព្រា​

10-05-2016 12:11 pm 1880
កញ្ញា​ហង្ស ម៉ា​រ៉ានី​

​កញ្ញា​ហង្ស ម៉ា​រ៉ានី​កំពុង​មាន​ប្រជាប្រិយភាព នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុក ខាង​សកម្មភាព​មនុស្សធម៌​។ កញ្ញា​បានចាប់ផ្តើម​សកម្មភាព​មនុស្សធម៌​តាំងពី​ឆ្នាំ​២០១៣ តាមរយៈ​ការប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុក ស្វែងរក​ថវិកា​គាំទ្រ​នៅក្នុង​សកម្មភាព​មនុស្សធម៌រ​បស់​កញ្ញា​។ យុវនារី​វ័យ​២៤​ឆ្នាំ​រូប​នេះ ទើបតែ​ទទួលបាន​ពានរង្វាន់​លេខ​១ នៅក្នុង​កម្មវិធី​របស់​សម្តេច​ហ៊ុន សែន​ដែល​មានឈ្មោះ​ថា “ ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា​” វគ្គ​ពីរ តាមរយៈ​ការបង្កើត​ឃ្លីប​វីដេអូ​ខ្លី​មួយ​បង្ហាញ​ពី ការរៀបចំ​អាហារ​សប្បុរសធម៌​ដល់​អ្នក​ទីទាល់ក្រ​។ កញ្ញា​ហង្ស ម៉ា​រ៉ានី​មាន​ស្រុកំណើត​នៅ​ខេត្ត​តាកែវ និង​ជា​កូន​អ្នកស្រែ​ចម្កា​ធម្មតា​ម្នាក់​ប៉ុណ្ណោះ តែ​កញ្ញា​និយាយ​ថា​ទៅ​ថ្ងៃ​អនាគត មាន​បំណង​បង្កើត​មណ្ឌល សម្រាប់​ជន​ចាស់ជរា កុមារកំព្រារ​ឬ​ជន​គ្មាន​ទីពឹង ដើម្បី​ឲ្យ​ពួកគេ​ទាំងនោះ បាន​រស់នៅ​សមរម្យ​នៅក្នុង​ជីវិត​ចុងក្រោយ និង​ដើម្បី​បណ្តុះ​គំនិត​ដល់​កុមា​កំព្រា​គ្មាន​ទីពឹង ឲ្យមាន​គោលដៅ​ជីវិត​ពិតប្រាក​ដ​។ 

 

​ចង់​ច្បាស់​ពី​ព័ត៌មាន​លម្អិត សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​ជាមួយ​កញ្ញា​ហង្ស ម៉ា​រ៉ានី​នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ដូចតទៅ​! 

​សំឡេង​៖

ព័ត៌មានផ្សេងទៀត