​ក្រុម​ចោរប្លន់​​វេបសាយ​​មួយក្រុ​ម​បាន​​ចូល​​មក​ប្លន់​​(Hacked)​​វេបសាយ​​របស់​​សម្តេច ហ៊ុន សែន​​

07-05-2016 9:29 am 24778

​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ​មាន​ក្រុមចោរប្លន់​វេបសាយ (Hacker) បាន​ចូល​មក​ប្លន់ (Hacked) វេបសាយ សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន www.samdechhunsen.gov.kh ដោយ​បាន​លួច​ប្តូរ​រូបភាព និង​បាន​លួច​ប្តូ​រដាក់សារ​សម្លេង​ជា​ភាសា​ខ្មែរ​តាម​ទ្រង់ទ្រាយ HACKER ដែល​បាន​បំផ្លាញ​កិត្តិយស​សម្តេច​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បង្ក​ការរំខាន និង​ធ្វើអោយ​បាត់បង់​ទិន្ន័យ​មួយចំនួនធំ​ក្នុង​នៅ​ក្នុង​វេបសាយ​ផងដែរ​។​

 

​បើ​យោងតាម​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានចាត់ទុក​អំពើ​នេះ ជាបទឧក្រិដ្ឋ​ផ្នែក​ព័ត៌មានវិទ្យា ដែល​ជនល្មើស​បាន​ប្រព្រឹត្តិ​ដោយ​ចំហរ​មក​លើ​ទំព័រ​ផ្លូវការ​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

 

​នាយករដ្ឋមន្ត្រី​កម្ពុជា​រូបនេះ បាន​អះអាង​ថា ភស្តុតាង​ទាំងនេះ គឺជា ទង្វើ មិន​អាច​ប្រកែក​បានរ​បស់​ក្រុម​បក្ស​ប្រឆាំង​ដែល​តែងតែ​រិះរក​វិធី​ទុច្ចរិត គម្រក់ៗ​គ្រប់យ៉ាង​ធ្វើ​ការវាយប្រហារ​មកលើ សម្តេច ហ៊ុន សែន​។ ជនល្មើស​ទោះបី​មាន​ប្រភព​មក​ពី​ណាក៏ដោយ គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជាតិ និង​អន្តរជាតិ​។ សម្តេច​បាន​បញ្ជាក់ថា នៅពេលនេះ ក្រុម​ជំនាញ​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា (IT Crimes) របស់​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ស្រាវជ្រាវ​រក​ប្រភព​ជនល្មើស HACKER យក​មក​ផ្តន្ទារ​ទោស​តាមច្បាប់​ជា​ធរមាន​៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត