អ្នកដឹកនាំ​រឿង​អប់រំ «​សម្បត្តិ​»ថា​ ទោះ​មិន​បាន​លេខ​១ ក្នុង​ការប្រកូត​តែ​សប្បាយចិត្ត​

05-05-2016 5:48 pm 1414

​បើ​និយាយ​អំពី​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​ប្រជាពលរដ្ឋ​ជាច្រើន​ប្រហែលជា​បានដឹងហើយថា គ្រឿង​ស្រវឹង​បាន​ជះឥទ្ធិពល​យ៉ាងណា​ដល់​សង្គម​គ្រួសារ ក៏ដូចជា​សង្គមជាតិ​។​ជា​យុវជន​ម្នាក់ ដែរ​បាន​ដឹកនាំ​រឿង​មួយ​ដែល​មាន​ចំណងជើង​ថា​«​សម្បត្តិ​» និង​បាន​ជាប់​សំណាត់​ថ្នាក់​លេខ​២ បាន​ប្រាប់​លើកឡើងថា ទោះបីជា​ក្រុម​របស់​លោក​មិន​បាន​ជាប់​លេខ​មួយ​ក្ដី​តែ​ក្រុម​របស់​លោក​នៅតែ​សប្បាយ​ចិត្ត​​ដែរ​។​សប្បាយចិត្ត​ដោយសារតែ​ក្រុម​លោក​បាន​ចូលរួម​បង្ហាញ​នូវ​វីដេអូ អប់រំ​ខ្លី​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ដឹង​បន្ថែម​ពី​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​។​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ថា​វីដេអូ ដែរ​មាន​ចំ​ណង​ជើង​ថា សម្បត្តិ នោះ​មាន​អត្ថន័យ​យ៉ាង​ណា​ខ្លះ​នោះ​ជា​បន្តទៅទៀត​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែរ​រៀបចំ​ដោយ​ថា​ន រស្មី ដូចតទៅ​៖

 

សំឡេងទាំងស្រុង៖

 

​ជា​ក្រុម​ដែរ​ទទួលបាន​ជ័យលាភី​លេខ​២ ក្នុង​ការប្រកួតប្រជែង​ការផលិត​វីដេអូ​ខ្លី ដែរ​និយាយ​អំពី​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង បាន​លើកឡើង​ថា ទោះបីជា​មិន​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ការ​ប្រ​កួត​​ក្ដី តែ​យ៉ាងណា​ក្រុម​ផលិត​រឿង​ខ្លី ដែរ​មាន​ចំណងជើង​ថា «​សម្បត្តិ​»​នៅ​តែ​សប្បាយចិត្ត​ក្នុង​ការប្រកួត​ដ​ដែរ គឺ​ដោយសារតែ​បាន​ចូលរួម​បង្កើត​សារ​អប់រំ​ពី​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​នេះ ដល់​ប្រ​ជា​ពល​រដ្ឋ​បាន​ដឹង​បន្ថែម​ទៀត​។​ជា​អ្នកនិពន្ធ និង​ដឹកនាំ​សម្ដែង​រឿង​«​សម្បត្តិ​»​ក្រុម​ដែរ​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ការប្រកួត និង​មាន​សមាជិក​ក្រុម​ចំនួន​៩​នាក់​ផង​នោះ លោក​ធា រាជ នៅ​តែ​បង្ហាញ​ជំហរ​សប្បាយរីករាយ​ដ​ដែរ​បើ​ទោះបីជា វីដែអូ​ខ្លី របស់​ខ្លួន​មិន​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្ដី​។​

 

​សំឡេង​លោក​ធា រាជ​៖

 

​លោក​ធា រាជ​ក៏​បាន​បង្ហាញ​ពី​មូលហេតុ​ដែរ​នាំ​ឲ្យ​ក្រុម​របស់​លោក​មិន​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ផងដែរ គឺ​មូលហេតុ​គឺ​ដោយសារតែ​មាន​ចំនួន​ការ Share និង Like តិច​ជាង​ក្រុម​ចំណាត់ថ្នាក់​លេខ​១​។​​

 

​សំឡេង​លោក​ធា រាជ​៖

 

​សម្រាប់​មូលហេតុ​ដែរ​ជំរុញ​ឲ្យ​យុវជន​វ័យ​២១ ឆ្នាំ​រូប​នេះ​បង្កើត​ក្រុម​ចូលរួម​ប្រកួត​វីដេអូ​នេះ​គឺ​ដោយសារតែ​ចង់​បង្ហាញ​នូវ​សម្ថ​ភាព​របស់​ខ្លួន ចង់​បង្ហាញ​ពី​ឥទ្ធព​ល​នៃ​ការពិសារ​គ្រឿង​ស្រវឹង និង​ចង់​សាក​​ម្ដង​ស្នាដៃ​បន្ទាប់​ពី​ទទួលបាន​វគ្គ​បណ្ដុះបណ្ដាល​ការបង្កើត​វី​ដេខ្លី​ផងដែរ​។​

 

​សំឡេង​លោក​ធា រាជ​៖

 

​លោក​ធា រាជ​ដែរ​ទើបតែ​និពន្ធ​រឿង​ជា​លើកដំបូង​នេះ​បាន​លើកឡើង​ថា ការ​ពិសា​រគ្រឿង​ស្រវឹង​បាន​បង្ករ​ផលប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ បើទោះបីជា​មាន​ការផ្សព្វផ្សាយ​ថា ពិសារ​ទៅ​មិន​​ឈឺ​ក្បាល មិន​វិលមុខ​ក៏ដោយ​តែ​សុខភាព​អ្នក​ពិសារ នឹង​ទ្រុធ​ទ្រោម​នាពេលខាងមុខ​។​

 

​សំឡេង​លោក​ធា រាជ​៖

 

​សូម​បញ្ជាក់​ផង​ដែរ​ថា គ្រឿង​ស្រវឹង គឺជា​មូលហេតុ​ទី​៣ ដែល​បណ្ដាលអោយមាន​អ្នក​ស្លាប់​ប្រមាណ​ជាង ២,៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​នៅលើ​ពិភពលោក និង​បង្កអោយមាន​ជំងឺ​ប្រមាណ ២០០​មុខ ដូច​ជា ជំងឺ​ក្រិន​ថ្លើម ស្ទះ​​ស​រ​សៃ​ឈា​ម​ ដំបៅ​ក្រពះ​ជាដើម​។​អ្នកសិក្សា​បាន​រកឃើញថា គ្រឿង​ស្រវឹង​គឺ​ជា​ដើម​ចង​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ ការបាត់បង់​សណ្ដាប់ធ្នាប់​សង្គម អំពើហិង្សា​ក្នុង​គ្រួ​សារ និង​បញ្ហា​សង្គម​ជាច្រើន​ផ្សេងទៀត​។ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​រៀបចំ​ការប្រកួត​បង្កើត​វីដេអូ​ឃ្លិប​ខ្លី ក្រោម​ប្រធា​ន​បទ​ “​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​លើ​យុវជន​”​។​

ព័ត៌មានផ្សេងទៀត