ទិវា​អ្នក​ម្ដាយ​ពិភពលោក​ទោះបីជា​មិន​មែន​ជា​ប្រពៃណី​ជាតិ​ខ្មែរ​តែ​យុវជន​មួយចំនួន​ពេញចិត្ត​ចូលរួម​

03-05-2016 5:51 pm 1947

​នៅ​ថ្ងៃ​ទី​០៣ ខែ​ឧសភា​នេះ នៅ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ត្រូវ​បាន​សង្កេតឃើញថា មាន​យុវវ័យ​មួយចំនួន​បាន​លើ​កឡង​នូវ​ពាក្យពេជន៍​ដែរ​បង្ហាញ​នូវ​ក្ដី​ស្រលាញ់​ចំពោះ​អ្នក​ម្ដាយ​របស់​ខ្លួន​។​ការបង្ហាញ​នោះ​មាន​ទាំង​ការប្ដូរ​រូបភាព​Profile ហ្វេ​សប៊ុក​របស់ខ្លួន ការសរសេរ​នូវ​ពាក្យពេជន៍​ខ្លីៗ​ដែរ​បង្ហាញ​ពី​ក្ដី​ស្រលាញ់​របស់​ខ្លួន​ទៅកាន់​អ្នក​ម្ដាយ​ខ្លួន រួមទាំង​អ្នក​ម្ដាយ​ទាំងអស់​នៅលើ​សកលលោក​នេះ​ផង​ដែរ​​​។​ចង់ដឹងថា យុវវ័យ​ផ្សេង​ទៀត​យល់​ឃើញ​យ៉ាងណា​ចំពោះ​ទិវា​អ្នក​ម្ដាយ​នេះ​? ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែរ​រៀបចំ​ដោយ​ថា​ន រស្មី ដូចតទៅ​៖

 

​សំឡេង​ទាំងស្រុង​៖

 

Profile សារ​ខ្លីៗ រួម​ទាំង​រូបភាព និង​វីដេអូ​ដែរ​និយាយ​អំពី​គុណ​អ្នក​ម្ដាយ នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ត្រូវបាន​យុវវ័យ​មួយចំនួន​បាន​ចូលរួម​ប្ដូរ និង​ចែករំលែក ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​។​បើ​ទោះ​បីជា​ទិវា​អ្នក​ម្ដាយ​នេះ​មិនមែន​ជា​ទិវា​ប្រពៃណី​ជាតិខ្មែរ​យើង​ក្ដី ប៉ុន្តែ​យុវវ័យ​មួយចំនួន​មិន​បាន​រើសអើង ឬ​ប្រកាន់​ថា​ជា​ប្រពៃណី​បរទេស​ឡើយ​។​អ្នក​និស្សិត​នៅ​សាកលវិទ្យាល័យ​ខេមរៈ និង​ជា​អ្នក​បម្រើ​​ការងារ​នៅ​កន្លែង​ឯកជន​មួយ​ផង​នោះ​កញ្ញា​សុ​ទ ទិន វ័យ​២១​ឆ្នាំ បាន​និយាយ​ទាំង​អួលដើមករ​ថា​កញ្ញា​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​គ្រួសារ​របស់​កញ្ញា​ឡើយ ដូច្នេះ​កញ្ញា​បាន​និយាយ​ជូន​ពរ​​ទៅ​ដល់​អ្នក​ម្ដាយ​របស់​កញ្ញា ហើយ​បាន ទិញ​សម្ភារៈ​មួយចំនួន​នៅក្នុង​ថ្ងៃ​នៃ​ទិវា​អ្នក​ម្ដាយ​នេះ សម្រាប់​ផ្ញើរ​ទៅកាន់​អ្នក​ម្ដាយ​របស់​កញ្ញា​ផងដែរ​....

 

​សំឡេង​កញ្ញា​សុ​ទ ទិន​៖

 

​ទោះបីជា​ទិវា​នេះ​មិនមែន​ជា​ទិវា​ប្រពៃណី​ជាតិខ្មែរ​ក្ដី​តែ​កញ្ញា​បាន​លើកឡើង​ថា​ការចូលរួម​ក្នុង​ទិវា​គឺ​មិន​បាន​ប៉ះពាល់​អ្វី​ដល់​ប្រពៃ​ជាតិខ្មែរ​ឡើយ តែ​បាន​ធ្វើ​ឲ្យ​កូនៗ​មួយចំនួន​អាច​នឹកគិត​ដល់​ឪពុក ម្ដាយ របស់​ខ្លួន​ផង​ដែរ​នេះ​បើ​តាម​ការ​បន្ថែម​របស់​កញ្ញា​សុ​ទ ទិន​អ្នក​ខេត្តព្រៃវែង​ខាងលើ​...

 

​សំឡេង​កញ្ញា​សុ​ទ ទិន​៖

 

​កំពុងតែ​អង្គុយ​អាច​សៀវភៅ យ៉ាង​ស្ងប់ស្ងាត់​ម្នាក់ឯង​លោក​សេន វិសាល ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​លើកឡើង​ថា លោក​បាន​ឃើញ​ក្នុង​បណ្ដាញ​សង្គម​មាន​គេ​លើក​ឡើង​ច្រើន​ពី​ទិវា​នេះ ប៉ុន្តែ​បុរស​សម្បុរ​ស្រ​អែម ខ្ពស់ស្រឡះ​រូបនេះ​បាន​លើកឡើង​ថា លោក​មិន​បាន​ចាំ​អារម្មណ៍​លើ​ទិវា​នេះឡើយ គឺ​ដោយសារតែ​លោក​យល់ថា ការបង្ហាញ​នូវ​ក្ដី​ស្រលាញ់​ចំពោះ​អ្នក​ម្ដាយ គឺ​អាច​ធ្វើឡើង​ជា​រៀងរាល់ថ្ងៃ មិនមែន​មាន​តែ​ប៉ុន្មាន​ថ្ងៃ​នេះ​នោះ​ទេ​។​ទោះបីជា​យ៉ាងណា​លោក​វិសាល​ហាក់បីដូច​ជា​ក្រៀមក្រំ មុខ​ប្រែជា​ស្រងូត​នៅពេល​ដែរ​លោក​បញ្ជាក់ថា​លោក​មិន​មាន​អ្នក​ម្ដាយ​ឡើយ ហើយ​លោក​បាន​ផ្ដាំផ្ញើរ​ទៅកាន់​យុវជន​ដទៃទៀត​ត្រូវ​យកចិត្តទុកដាក់​ដល់​អ្នក​ម្ដាយ និង​ក្រុមគ្រួសារ​របស់​ខ្លួន​ទាន់ពេល​ដែរ​លោក​នៅ​មាន​ជីវិត​ផងដែរ​...

 

​សំឡេង​លោក​សេន វិសាល​៖

 

​ទោះបីជា​យ៉ាងណា​លោក​វិសាល​បាន​បន្ថែម​ថា​ការ​ប្រា​រព​ទិវា​នេះ​ក៏​មិនមាន​ការប៉ះពាល់​ដល់​វប្បធម៌​ប្រពៃ​ជាតិ​ខ្មែរ​របស់​យើង​ឡើយ តែ​ក៏​ធ្វើឲ្យ​យុវជន​មានការ​នឹករលឹកដ​ល់​គ្រួសារ​ឪពុក​ម្ដាយ​របស់​គាត់​​ផងដែរ​។ ដោយឡែក​កញ្ញា​ណន វ​លាភ ដែរ​កំពុង​សិក្សា​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​ខេមរៈ​បាន​លើកឡើង​ថា កញ្ញា​មិន​បានដឹង ឬ​ស្គាល់​ទិវា​អ្នក​ម្ដាយ​នេះឡើយ​។​តែ​កញ្ញា​ថា ក្រោយពី​បាន​ដឹង​ថា​​មាន​យុវជន​មួយចំនួន​ក្នុង​សង្គម​ហ្វេ​សប៊ុកចូល​រួម​បែបនេះ កញ្ញា​ក៏បាន​ផ្ញើរ​ពាក្យពេជន៍​ជូន​ពរ​ទាំង​អួលដើមករ​ដល់​អ្នក​ម្ដាយ​របស់​កញ្ញា ព្រមទាំង​អ្នក​ម្ដាយ​នៅ​ទូទាំង​ពិភពលោក​នេះ​ទាំងមូល​ផង​ដែរ​​...

 

​សំឡេង​កញ្ញា​ណន វ​លាភ​៖

 

​សូម​បញ្ជាក់​ផង​ដែរ​ថា ទិវា​អ្នក​ម្ដាយ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​អំឡុង​ខែ​ឧសភា នៅក្នុង​រដ្ឋ​អាមេរិក ក៏​ដូចជា​ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​ពិភពលោក គឺ​ដើម្បី​រំលឹក​ដល់​អ្នក​ម្ដាយ ដែរ​បាន​ធ្វើការ​ពលី​ខ្លួន ទាម​ទារ​សន្តិភាព​ដើម្បី​បញ្ឈប់​នូវ​សង្គ្រាម​ស៊ីវិល​ដែល​បាន​សម្លាប់​កូនប្រុស​យុទ្ធជន​របស់គាត់​ក្នុងអំឡុង​សតវត្ស​ទី​១៩៕

​    ​

ព័ត៌មានផ្សេងទៀត