មតិ​ប្រជាជន​មួយចំនួន លើ​អត្ថប្រយោជន៏​នៃ​ការធ្វើ​ការ​ក្នុងស្រុក​

03-05-2016 8:56 am 1365

«​ជួញ​ជិត​ប្រសើរ​ជាជាង​ជួញ​ឆ្ងាយ​» នេះ​ជា​ពាក្យ​ស្លោក​របស់​ខ្មែរ​ដែល​មាន​តាំង​ពី​យូរណាស់ មកហើយ​។ យ៉ាងណាម៉ិញ​ពាក្យស្លោក​មួយនេះ​​ត្រូវបាន​ប្រជាជន​មួយចំនួន​មិ​ន​បាន​អនុវត្ត​ន៏ តាម​នោះ​ទេ ព្រោះ​ថា​ការ​ជួញ​ឆ្ងាយ​ធ្វើឲ្យ​គាត់​ទទួលបាន​​ផល​កម្រៃ​ជា​ជាង​ការ​ជួញ​ជិត​។ ដោយសារតែ​​តម្រូវការ​ប្រាក់បៀវត្ស​ន៏​​ខ្ពស់ ទើប​ធ្វើឲ្យ​​ប្រជាពលរដ្ឋ​កម្ពុជា​​មួយចំនួន​បាន ចំ​ណាក រក​ការងារ​​ធ្វើ​នៅ​ក្រៅ​ប្រទេស​ជាក់ស្តែង​​ដូចជា​ប្រទេស​ថៃ និង​​ប្រទេស​កូរ៉េ​​ជាដើម ។

 

ការ​សម្រុក ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​នេះ កើត​មាន​ឡើង​បន្ទាប់ពី​ពួក​គាត់​យល់ថា​​វា​ទទួល បាន​ប្រាក់​កំរៃ​ជាង​ការធ្វើ​ការ​ក្នុងស្រុក​ទ្វេដង​។ ទន្ទឹម​នឹង​ប្រាក់​បៀរ​វត្ស​ន៏​​ខ្ពស់​​ក៏​មាន​ផល​​លំបាក ផងដែរ នៅពេលដែល​ពួក​គាត់​ទៅ​ធ្វើការ​នៅ​​ក្រៅ​ស្រុក​ដូច​ជា​​ការវាយដំ​ធ្វើបាប ។  កត្តា​ទាំង​នេះ​ក៏​បាន​ធ្វើឲ្យ​​ចិត្ត​មនុស្ស​មួយចំនួនគិត​ថា​ការធ្វើ​ក្នុង​ស្រុក​វា​ប្រសើរ​ជាង​ធ្វើ​ការ​ងារ​​ក្រៅ​ស្រុក​។

 
​មាន​ថ្ងាស​ធំ សម្បុរ​សណ្ដែកបាយ អង្គុយ​ក្នុង​ការិយាល័យ​​ធ្វើការ លោក តារា បុគ្គលិក​​ផ្នែក​រដ្ឋបាល​ក្នុង ផ្ទះសំណាក់​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​​បាន​លើកឡើង​ថា លោក​មិន​ធ្លាប់​​គិតដល់​ការងារ​​នៅ​បរទេស​​ឡើយ ព្រោះ​សមត្ថភាព​របស់​លោក​អាច​ស្វែងរក​ការ​ងារ​​សមរម្យ​មួយ​​នៅក្នុង​ទីក្រុង​​ភ្នំពេញ​​បាន​។ ការងារ​ក្នុង​ស្រុក​អាច​ធ្វើឱ្យ​​លោក​ផ្គត់ផ្គង់​ជីវភាព​របស់​​ខ្លួន​បាន​ដោយ​​មិន​ចាំបាច់ ស្វែងរក​នៅ​ប្រទេស​ក្រៅ​ឡើយ​.......


​សំឡេង​លោក តារា​៖


​លោក​តារា​បន្តថា​ការងារ​ក្នុង​ស្រុក​នេះ​ធ្វើឱ្យ​លោក​មាន​​ពេលវេលា​ច្រើន​ដើម្បី​នៅ​ក្បែរ​គ្រួសារ​​របស់​លោក​។ ពេល​មាន​រវល់ ឫ​បុណ្យទៀន​នៅ​​ស្រុកកំណើត​ម្តងៗ​​លោក​អាច​ទៅ​លេង​​ស្រុក​បាន​យ៉ាង​​ងាយស្រួល ដោយ​ចំណាយ​​ពេល​តែមួយ ឫ​កន្លះ​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​​ជួបជុំ​សាច់​ញាត្តិ​របស់​ខ្លួន​.........


​សំឡេង​លោក តារា​៖


​បន្ថែម​លើ​លោក​តារា លោក ហ៊ួន ប៊ុន​តឺម បុគ្គលិកក្នុងក្រុមហ៊ុនបាញ់ថ្នាំ​សត្វ​មួយ​នៅភ្នំពេញ​បាន​លើកឡើង​ថា​​មិន​ត្រឹមតែ​មាន​ពេល​ជួប​ជុំ​គ្រួសារ​ច្រើន​ឡើង ប៉ុន្តែ​ការងារ​​នៅក្នុង​ស្រុក​​បាន ថ្វី​ត្បិត​តែ​​ទទួលបាន​ប្រាក់ខែ​ច្រើន​​ក៏​ពិតមែន តែ​ទន្ទឹមនឹងនោះ​​ការចំណាយ​លើ​​ការហូបចុក និង​ការ​ស្នាក់​នៅ​ផ្សេង​ក៏​មាន​តម្លៃ​ថ្លៃ​ណាស់​​ដែរ​បើ​ប្រៀបធៀប​ការ​ចាយវាយ​ក្នុងស្រុក​..........


​លោក ហ៊ួន ប៊ុន​តឺម​៖


​ជាង​នេះ​ទៅ​ទៀត​លោក ប៊ុន​តឺម យល់ថា ការ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​បាន​​ធ្វើឱ្យ​បាត់បង់​យុវជន​ពេញកម្លាំង​ក្នុង​ស្រុក ដែល​ជា​ឧបសគ្គ​ក្នុង​ការអភិវឌ្ឍ​​ប្រទេសជាតិ​។ ជាពិសេស​លោក​បាន​រួម​​ចំណែក​ជួយ​ដល់​ប្រទេស​ដែល​លោក​​បាន​ចូលរួម​ក្នុង​សង្គម​តាមរយៈ​​ការរស់នៅ​សព្វថ្ងៃ​ដោយ​ការ​​ចំណាយ​ផ្សេងៗ​គឺ​លោក​បាន​បង់ពន្ធ​​ជូន​រដ្ឋ​........


​លោក ហ៊ួន ប៊ុន​តឺម​៖


​លោក​ហេង សំបូរ បុគ្គលិក​ផ្នែក​រដ្ឋ​បាន​នៅ​សណ្ឋាគារ​​ហ៊ី​ម៉ា​វ៉ា​វី បាន​លើកឡើង​ថា លោក​មិន​ត្រូវការ​ការងារ​នៅ​​បរទេស​​ឡើយ ព្រោះ​លោក​យល់​ថា ការងារ​របស់​លោក​សព្វ​ថ្ងៃ​​អាចផ្គត់ផ្គង់​ជីវភាព​របស់​​ខ្លួន​បាន​។ លើសពី​នេះ​យើង​មិន​ប្រាក​ដ​ទេ​ថា ពេល​ទៅ​ក្រៅ​ស្រុក​យើង​អាច​ស៊ាំ​​នឹង​អាកាសធាតុ និង​ការ​រស់នៅ​ទីនោះ​បាន​.........

 

​សំឡេង​លោក​ហេង សំបូរ​៖


​សូម​បញ្ចាក់​ថា​កន្លងមក​ធ្លាប់​មាន​ករណី​មិន​​ល្អ​ជាច្រើន​ទាក់ទង​និង​ការធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ចុះផ្សាយ​នៅក្នុង​​ប្រព័ន្ធ​ផ្សព្ធផ្សាយ និង បណ្តាញ​សង្គម​​ហ្វេ​សប៊ុក​។ អ្នកខ្លះ​ត្រូវ​បាន បាត់បង់​ស្មារតី​ដោយ​សារ​​ទទួល​បាន​ការ​ធ្វើបាប​​ពី​ថៅកែ​នៅ​ប្រទេស​​ម៉ាឡេស៊ី​។ បើ​ក្នុង​ករណី ខ្លះ​ទៀត​ប្រជាជន​ត្រូវបាន​​គេ​ឈរ​បោក​​ជា​ថវិការ​ទៅអោយ​​មេខ្យល់ ដើម្បី​ជា​ថ្នូរ​ទៅ​​ធ្វើ​ក្រៅ ប្រទេស ប៉ុន្តែ​បែ​ជា​គ្មាន​​លទ្ធផល ហើយ​បើ​ទោះបី​ជា​​មាន​លទ្ធ​ក៏​ត្រូវ​ប្រឈម​មុខ​និង​ការធ្វើ ចំណាកស្រុក​​ទាំង​ប្រថុយ​ប្រថាន​។ តែ​ទោះ​លំបាក​​យ៉ាងណាក្តី សេចក្តីត្រូវការ​នៃ​​ប្រាក់​សេវា ធ្វើ​ការងារ នៅតែ​​ជម្រុញ​​ទឹកចិត្ត​ប្រជាពលរដ្ឋ​​ខ្មែរ​​មួយ​ចំនួន​ចំណាក​ស្រុក​ជា ពលករ​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ដូចជា ប្រទេស​ថៃ កូរ៉េ ម៉ាឡេស៊ី ជប៉ុន​​។​ជាក់ស្តែង​ថ្មីៗ​នេះ គឺ​មាន​ការបញ្ជូន​ពល​ករ​​ទៅ​ធ្វើការ​នៅ​​ប្រទេស​អារ៉ាប់​ប៊ី​សាអ៊ូ​ឌី​ត​​ផងដែរ​។

​(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត