យុវជន​លើកឡើងថា​ការពង្រឹង​សម្ថ​ភាព​ខ្លួនឯង​គឺ​បង្ការ​ក្លាយជា​ឧបករណ៍​ន​យោ​យ​របស់​គណបក្ស​

26-04-2016 6:19 pm 1119

​នៅ​ពេល​ថ្មីៗ​នេះ នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ស្ដីពី ការយល់ឃើញ​របស់​យុវជន​ទៅលើ​បេក្ខជន​ឈរឈ្មោះ​ជា​យុវជន​សម្រាប់​ការបោះឆ្នោត​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​នោះ ត្រូវបាន​គេ​រកឃើញ​ថា ពីមុន​មក​យុវជន​ត្រូវបាន​គណបក្ស​នយោបាយ​ឧបករណ៍​ទាញ​រក​ផលចំណេញ​តែ​មួយ​ពេលៗ​។​របាយការណ៍​ខាងលើ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ដើម្បី​កុំ​ឲ្យ​យុវជន​ក្លាយទៅជា​ឧបករណ៍​របស់​អ្នកនយោបាយ​នោះ​គឺមាន​តែ​យុវជន​ខិតខំ​ធ្វើយ៉ាងណា​ខិតខំ​ធ្វើ​យ៉ាងណា​បង្កើន​នូវ​សម្ថ​ភាព​របស់​ខ្លួន​ឲ្យ​កាន់តែ​ខ្លាំង​តែ​ប៉ុណ្ណោះ​។​សម្រាប់​យុវជន​ផ្ទាល់​ក៏​បាន​យល់​ឃើញ​យ៉ាង​ដូច្នេះ​ផង​ដែរ ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែរ​រៀបចំ​ដោយ​ថា​ន រស្មី ដូចតទៅ​៖

 

សំឡេងទាំងស្រុង៖

 

​យុវជន​គឺជា​ក្រុម​មនុស្ស​ដែរ​ពេញ​ទៅដោយ​ថាមពល ទាំង​កម្លាំងកាយ និង​ស្មារតី ហើយ​ប្រទេស​ជាតិ​មួយ​អាច​មាន​ការអភិវឌ្ឍ​ឆាប់រហ័ស​ក៏​អាស្រ័យ​ទៅលើ​ធនធានមនុស្ស ដែរ​ជា​យុវជន​នេះ​ផង​ដែរ​។​ជាមួយគ្នានេះ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ដែរ​មាន​ធនធាន​យុវជន​ជាច្រើន គឺ​មាន​រហូត​ដល់​៤៥​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​។​ដោយសារ​តែ​យុវជន​មាន​សក្ដានុពល​ខ្លាំង​បែបនេះហើយ បាន​ជា​​​គណបក្ស​នយោបាយ​ជាច្រើន​បាន​ខិតខំ​ធ្វើយ៉ាងណា ទាក់ទាញ​យុវជ​នឲ្យចូលរួម​ជា​មួយ​នឹង​គណ​បក្ស​របស់​ខ្លួន​។​ដោយ​ធ្លាប់​បានឃើញ​ការប្រែប្រួល​និង​បរិបទ​សង្គម​នា​ពេលកន្លងមក យុវជន​មួ​យ​​ចំនួន​បាន​លើកឡើង​ថា ដើម្បី​ការពារ​ខ្លួន​កុំឲ្យ​ក្លាយជា​ឧបករណ៍​របស់អ្នក​នយោបាយ​នោះ​គឺមាន​តែ​ការកសាង​នូវ​សម្ថ​ភាព​ផ្ទាល់ខ្លួន តែប៉ុណ្ណោះ​។​សម្បុរ​ស្រអែម​ស្រស់ ដែល​កំពុង​សិក្សា​ថ្នាក់​បរិ​ញ្ញា​​ប​ត្រ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​លោក​សុខ ក្ដាត​បាន​លើកឡើង​ថា លោក​ក៏​ចង់​ក្លាយខ្លួនជា​អ្នកនយោបាយ​ថ្នាក់ក្រោម​ជាតិ​ម្នាក់​ផងដែរ ហើយ​បើ​តាម​ការទទួលបានរ​បាយ​ការណ៍​ដែរ​បាន​បង្ហាញ​ក្នុង​កម្មវិធី​នេះ​លោក ថា​លោក​នឹង​ពង្រឹង​សម្ថ​ភាព​របស់​លោក ជាមុនសិន ទាំង​ថវិការ និង​ចំណេះដឹង​។​

 

​សំឡេង​លោក​សុខ ក្ដា​ត​៖

 

​ជា​ក្រុមការងារ​ចុះ​ធ្វើ​របាយការណ៍​ស្ដីពី​ការចូលរួម​នយោបាយរ​បស់​យុវជន​ខាង​លើ​កញ្ញា ចុង សុភា​លីន​បាន​លើកឡើង​ថា ការចុះ​ធ្វើរ​បាយ​របស់​កញ្ញា​គឺ​ពិតជា​មាន​បញ្ហា​ពិបាក​ច្រើន​ដែរ​ក្នុងនោះ​គឺ​ដោយសារតែ​ការភ័យខ្លាច​របស់​យុវជន​ក្នុង​ការឆ្លើយតប​រឿង​នយោបាយ និង​ដោយសារ​តែ​ការមិន​ផ្ដល់​ឪ​កាស​ដល់​យុវជន​ក្នុង​ការនិយាយ​ពី​នយោបាយ​របស់​ថ្នាក់ដឹកនាំ​ថ្នាក់ក្រោម​ជាដើម​....

 

​សំឡេង​កញ្ញា​ចុង សុភា​លីន​៖

 

​កញ្ញា​សុភា​លីន ដែរ​កំពុង​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​រូប​នេះ​ក៏​មាន​ក្ដី​ស្រមៃ​ក្នុងការ​ចង់​ធ្វើ​ជា​អ្នក​ន​យោ បាយ​ថ្នាក់ ក្រោម​ជាតិ​ផងដែរ តែ​កញ្ញា​បញ្ជាក់ថា ដើម្បី​ឲ្យ​ក្ដី​ស្រមៃ​របស់​កញ្ញា​អាច​បាន​សម្រេច​នោះ​គឺមាន​តែ​ការខិតខំ​រៀនសូត្រ​ដើម្បី​ពង្រឹង​សម្ថ​ភាព​របស់​ខ្លួនឯង​តែ​ប៉ុណ្ណោះ​....

 

​សំឡេង​កញ្ញា​ចុង សុភា​លីន​៖

 

​ដោយឡែក​លោក​សុខា​ប្រធាន​អង្គការ​អភិវឌ្ឍ​ធនធាន​យុវជន​កម្ពុជា​បាន​លើកឡើង​ថា​តាម​ការសិក្សា កន្លងមក យុវជន​កម្ពុជា​មានកា​រ​ចូលរួម​ច្រើន​ក្នុង​សកម្មភាព​ឃោសនាបោះឆ្នោត ជាពិសេស​នៅ​ក្នុង​​ឆ្នាំ​២០១៣​កន្លងទៅ​នេះ​តែ​អ្វី​ដែរ​លោក​សង្កេតឃើញ​នោះ​គឺ​ការចូលរួម​របស់​យុវជន​បាន​ត្រឹមតែ​អំឡុង​ពេល​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ការបោះឆ្នោត​យុវជន​ត្រូវបាន​គណបក្ស​នយោ​បាយ​​មិន​សូវ​អើពើរ​...

 

​សំឡេង​លោក សុខា​៖

 

​ជា​ការពិត​ណាស់​ការពិត​ទៅ​យុវជន​ពិតជា​មាន​ការចាប់​រ​មណ៍​ច្រើន​លើ​វិស័យ​នយោបាយ តែ​ភ័យខ្លាច​ការ​ឃើញ​បទពិសោធន៍​ផ្សេងៗ​មុន​ដែរ​មាន​ក្នុង​ប្រវត្តិសាស្ត្រ​នេះ​បើ​តាម​ការលើកឡើង​របស់​អ្នក​ចូល​​លើកឡើង​ខាងលើ​។

ព័ត៌មានផ្សេងទៀត