ប្រជាពលរដ្ឋ​លើកឡើងថា ព្រៃឈើ​ប្រៀបដូចជា​ជីវិត​របស់​មនុស្ស ថែរក្សា​ព្រៃឈើ​គឺ​ស្រលាញ់​ជីវិត​ខ្លួនឯង​

26-04-2016 9:49 am 1554

​បរិស្ថាន​គឺជា​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​យើង ហើយ​បរិស្ថាន​គឺជា​មិត្ត​ដ៏​ជិត​ស្ថិត​របស់​មនុស្ស តែ​នៅ​ពេល​កន្លងមក​នេះ​អាកាសធាតុ កាន់តែ​មាន​ការប្រែប្រួល​ច្រើន​ផងដែរ ដែរ​បណ្ដារឲ្យមាន​ផល​លំបាកជា ច្រើនមក​លើ​ជីវិត​មនុស្ស​សត្វ​។ ដោយសារតែ​មាន​ការប្រែប្រួល​អាកាសធាតុ​បែបនេះហើយ​បានជា ប្រជាពលរដ្ឋ​មានការ​គិត​ពី​បរិស្ថាន​ច្រើន​ជាង​មុន​។​ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​ក៏បាន​លើកឡើង​ផង​ដែរ​ចេញពី​ខ្លួន​យើង​ទាំង អស់​គ្នា​ដើម្បី​ចូលរួម​ការបំពុល​បរិស្ថាន​។​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែរ​រៀបចំ​ដោយ​ថា​ន រស្មី ដូចតទៅ​៖

 

សំឡេងទាំងស្រុង៖

 

​ដោយសារតែ​មាន​ការ​ប្រែ​ប្រួស​អាកាសធាតុ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ប្រជាជន​មួយចំនួន​បានលើកឡើង​ពី​ការ​ព្រួយ​បារ​ម្មណ៍ ដោយសារ​តែ​កម្ដៅ​នៃ​ផែនដី​កាន់តែ​ក្ដៅ​ឡើងៗ​។​មិនមែន​ជា​ប្រទេស​កម្ពុជា​យើង តែ​មួយ​នោះ​ទេ ប្រទេស​នៅក្នុង​តំបន់​អាស៊ី ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុង​តែ​មាន​ការ​ប្រឈម​ខ្លាំង​ដោយសារ​តែ​ការកើនឡើង​នូវ​កម្ដៅ​នៅលើ​ផែនដី​។​ដោយ​មាន​ការបារ​ម្មណ៍​ពី​បរិ​ស្ថា​ន ជា​ពិសេស​ការកើនឡើង​នូវ​កម្ដៅ​នៅលើ​ភពផែនដី​កញ្ញា ខឿន សុ​ខេន ជា​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់​អនុបណ្ឌិត ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ បាន​លើកឡើង​ថា ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាគឺ​ត្រូវ​​ចាប់ផ្ដើម​ពី​ខ្លួន​យើង​ទាំងអស់គ្នា​...

 

​សំឡេង​កញ្ញា​ខឿន សុ​ខេន​៖

 

​ជាមួយគ្នា​នេះ​កញ្ញា​ក៏បាន​លើកឡើង​ថា រដ្ឋាភិបាល​គួ​តែ​លើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការរៀបចំ​កម្មវិធី​ដែរ​លើកកម្ពស់​លើ​បញ្ហា​បរិស្ថាន​ផងដែរ​។

 

​សំឡេង​កញ្ញា​ខឿន សុ​ខេន​៖

 

​ចំណែកឯ​លោក​ចម្រើន ជ័យ​បាន​លើកឡើង​ថា ការ​ប្រែ​ប្រួស​ល​អាកាសធាតុ​នា​ពេល​ប​ច្ច​ប្បន្ន​នេះ មិន​មែន​ដោយ​តែ​ប្រជាជន​នោះទេ ប៉ុន្តែ​គឺ​ដោយសារតែ​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ដូចជា ចិន អាមេរិក រុស្ស៊ី​ជាដើម​។​លោក​ថា​បើសិនជា​ប្រទេស​មហាអំណាច​ទាំងនេះ​ពិតជា​កាន់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន្ន​ពុល​បាន​មែន​នោះ អាកាសធាតុ​ពិតជា​អាច​ល្អប្រសើរ​ជាង​ពេលបច្ចុប្បន្ន​...

 

​សំឡេង​លោក​ចម្រើន ជ័យ​៖

 

​ជាមួយគ្នានេះ​លោក​ចម្រើន ជ័យ​ដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​អនុបណ្ឌិត ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​បាន​បន្ថែមថា​ការចង់​មាន​បានរ​បស់​ប្រទេស​មហាអំណាច​ដែល​បំពុល​បរិយាកាស​កន្លង​មក​នេះ​ គឺ​បាន​បណ្ដារ​ឲ្យ​ប្រទេស​ក្រីក្រ​ជា​អ្នក​រង​ទុក្ខវេទនា ដោយសារ​ការប្រែប្រួល​អាកាសធាតុ​...

 

​សំឡេង​លោក​ចម្រើន ជ័យ​៖

 

​ដោយឡែក​លោករ​ស់ រាវុ​ទ្ធ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​បាន​សរសេរ​សៀវភៅ​និយាយ​អំពី​វិបត្តិ​ពិភពលោក​ដែ​និយាយ​ពី​បញ្ហា​ជាច្រើន​ក្នុង​ពិភពលោក ក្នុងនោះ​ក៏​បាន​និយាយ​អំពី​បញ្ហា​​បរិស្ថាន​ផង​ដែរ​នោះ​បាន​លើកឡើង​ឡើង​ថា កត្តា​ដែរ​ធ្វើឲ្យ​អាកាសធាតុ​ប្រែប្រួល​នោះមាន កត្តា​ធម្មជាតិ និង​កត្តា​មនុស្ស ហើយ​កត្តា​មនុស្ស​ជា​អ្នក​ដែរ​បំផ្លាញ​បរិស្ថាន ខ្លាំងជាងគេ​...

 

​សំឡេង​លោករ​ស់ រាវុ​ទ្ធ​៖

 

​ជាមួយគ្នានេះ​លោក​ក៏​បាន​បន្ថែម​ផងដែរ​ថា ការចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​នេះ​គឺ​ត្រូវ​ចាប់​ពី​ផ្ដើម​ពី​ថ្នាក់លើ​មក​ថ្នាក់​ក្រោម​ពី​ប្រទេស​មហាអំណាច មក​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ពន្យល់​​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​បរិស្ថាន​...

 

​សំឡេង​លោករ​ស់ រាវុ​ទ្ធ​៖

 

​សូម​បញ្ជាក់​ផង​ដែរ​នៅ​រយៈពេល​ចុងក្រោយ​នេះ​ប្រទេស​កម្ពុជា​ក៏ដូចជា​ប្រទេស​នៅ​ជិតខាង បាន​ទទួលរង​នូវ​រលក​សម្ពាធ​ក្ដៅ ដែរ​ក្នុងនោះ​ប្រទេស​កម្ពុជា មាន​សីតុណ្ហភាព​អតិបរមា​ជាម​ធ​ម្យ​ម​៣៧ ទៅ​ ៤០ អង្សា​សេ​។ ហើយ​បើ​តាម​ការព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បានឲ្យដឹងថា ក្នុង​សប្ដាហ៍​នេះ​សីតុណ្ហភាព​អាច​មាន​ការកើនឡើង​១​អង្សា​សេ​ទៀត គឺ​សីតុណ្ហភាព​អាច​កើន​ដល់​​៤១​អង្សា​សេ​។​

(​ដោយ​៖​ថា​ន រស្មី )

ព័ត៌មានផ្សេងទៀត