កវី​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន សម្រាប់​ប្រជាពលរដ្ឋ​គឺ​ទូក ទៅ​កំពង់​នៅ​

26-04-2016 9:25 am 1378

​ក្រោយ​ពី​ការចាកចេញ​ពី​ភពផែនដី​នេះ​របស់​លោក គង់ ប៊ុន​ឈឿន​កវី​ស្ទឹង​សង្កែ រួចមក​មាន​ប្រជាជន​ជាច្រើន​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការបាត់បង់​រូប​លោក​ដែរ​ជា​កវី​ម្នាក់​ដែរ​បាន​បន្សល់​ទុក​ស្នា​ដៃ​​ជា​ច្រើន ទាំង​ប្រលោមលោក និង ចម្រៀង​សម័យ​ដើម​។​បើ​ទោះបីជា​លោក​បាន​ចាកចេញ​ក្ដី​តែ​ជម្រៅ​ចិត្ត​របស់​ប្រ ជា​ជន​បាន​ឆ្លាក់​ឈ្មោះ​រូប​លោក​នៅក្នុង​ក្រអៅបេះដូង​ដ​ដែរ​។​ជា​បន្ត​ទៅ​ទៀត​នេះ​សូម​​ស្ដាប់​បទ​យកការណ៍​ដែរ​រៀបចំ​ដោយ​ថា​ន រស្មី​ដូចតទៅ​៖

 

សំឡេងទាំងស្រុង៖

 

​ក្រោយ​ពី​និរទេស​ខ្លួន​ទៅ​កាន់​ប្រទេស Norway អស់​រយៈពេល​ជាច្រើន​ឆ្នាំ កវី​ល្បីឈ្មោះ​មួយរូប គឺ​លោក​គ​ង្គ ប៊ុន​ឈឿន បាន​ទទួលមរណភាព ក្នុង​ជន្មាយុ ៧៧​ឆ្នាំ ដោយ​រោគាពាធ នៅ​ម៉ោង​៧​និង​២០​នាទី ថ្ងៃអាទិត្យ ទី​១៧ មេសា​ឆ្នាំ​២០១៦ នៅ​មន្ទី​ពេទ្យ ក្នុងប្រទេស Norway​។ កវី​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន កើត​នៅ​ថ្ងៃ ១៨ ខែតុលា ឆ្នាំ ១៩៣៩ នៅ​ភូមិ​ចំការ​សំរោង ឃុំ​ចំការ​សំរោង ស្រុក បាត់ដំបង ខេត្ត​បាត់ដំបង ឪពុក​ឈ្មោះ គ​ង្គ ឈិន ម្ដាយ​ឈ្មោះ​ម៉​រ ភឹង​។​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ការស្លាប់​របស់​កវី​ស្ទឹង​សង្កែ លោក​គ​ង្គ ប៊ុន​ឈឿន​រួចមក​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចូលរួម​សោកស្ដាយ​រូប​លោក​ដែរ​ជា អ្នកនិពន្ធ​ម្នាក់​ដែរ​មាន​បទពិសោធន៍​និង​ស្នាដៃ​ជាច្រើន​ផងដែរ​....

 

​លោក​បាន​ប្រលង​ជាប់​លេខ​មួយ ជា​លើកដំបូង នៅក្នុង​ឱកាស​មហោស្រព​អក្សរសិល្ប៍​មួយ នៅក្នុង​ខេត្ត​បាត់ដំបង​ក្នុង​ឆ្នាំ​១៩៥៧ ក្នុង​ស្នាដៃ​ឈ្មោះ ” ស្នេហា​លុះ​អវសាន​”​ក្រោយពី​បាន​ប្រឡូក​ក្នុង​វិ​ស័​យ​​តែង​និពន្ឋ ចាប់តាំងពី​កំឡុង​ឆ្នាំ ១៩៥៥ ។​ការសោកស្ដាយ​នៃ​ចាក​ចាកចេញ​ពី​លោក​យើង​នេះ​របស់​កវី​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន​ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​សម្ដែង​ការ​កាន់ទុក្ខ​ដោយ​ប្ដូ​រ​​​រូបថត Profile ហ្វេ​សប៊ុក​របស់ខ្លួន និង​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ទៀត​បាន​រៀបចំ​កម្មវិធី​បុណ្យ​នៅក្នុង​ទឹកដី​ស្ទឹង​សង្កែរ​ខេត្ត​បាត់ដំបង​ផងដែរ​។​ជា​និស្សិត​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ឆ្នាំ​​ទី​​៣​កញ្ញា​គិត ចំប៉ា​បាន​លើកឡើង​ថា បើទោះបីជា​កញ្ញា​មិនបាន​ស្គាល់​លោក​គ​ង្គ ប៊ុន​ឈឿន ច្បាស់​ក៏​ពិតមែន​ប៉ុន្តែ​កញ្ញា​បានដឹង​ខ្លះៗ​ពី​ស្នាដៃ​និង​ប្រវត្តរ​បស់​លោក​តាម​បណ្ដារ​ព័ត៌មាន​ជាដើម​....

 

​សំឡេង​កញ្ញា​គិត ចំ​ប៉ា​៖

 

​លោក​គ​ង្គ ប៊ុន​ឈឿន គឺជា​អ្ន​សរសេ​រកាសែត អ្នកនិពន្ឋ ប្រលោមលោក​ពាក្យរាយ ប្រលោមលោក​ពាក្យកាព្យ កំណាព្យ ចម្រៀង សេណា​រី​យ៉ូ​ភាពយន្ត ជា​អ្នកដឹកនាំ​សម្តែង ជា​អ្នកនិពន្ឋ​បទ​ភ្លេង ដ៏​ល្បី​ឈ្មោះ​​ម្នាក់​ផង​ដែរ​។ ក្រៅពីនេះ លោក​ក៏​ជា​អ្នក​គូរ គំនូរ​អប់រំ​ទៀតផង​។ នៅ​ឆ្នាំ ២០០០ លោក​ជា​អ្នកនិពន្ឋ​ជនជាតិ​ខ្មែ​រ ទី​២ បន្ទាប់​ពី លោក ពេជ្រ ទុំ​ក្រវិល ដែល​បាន​ទទួល​ជ័យលាភី ស្នាដៃ​តែង​និពន្ឋ​ក្រ​ប​ខ័ណ្ឌ​អាស៊ាន ។​ជា​អ្នក​ដែរ​ធ្លាប់បាន​អាន​សៀវភៅ​ដែរ​សរសេរ​ដោយ​លោក​គ​ង្គ ប៊ុន​ឈឿន​កញ្ញា​និន វណ្ណា​ស្ម័ត​ជា​និស្សិត​សិក្សា​ថ្នាក់​ជីវៈវិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បានឲ្យដឹងថា កញ្ញា​​​ចូលចិត្ត​អាន​សៀវភៅ​រឿង​ដែរ​លោក​គ​ង្គ ប៊ុន​ឈឿន​និពន្ធ​ព្រោះ​អត្ថន័យ​នៃ​រឿង​របស់​លោក​សរសេរ​គឺ​តែងតែ​បង្កប់​នូវ​ការអប់រំ​ល្អៗ សម្រាប់​ការអភិវឌ្ឍន៍​ផ្នត់គំនិត​ទៀតផង​...

 

​សំឡេង​កញ្ញា​និន វណ្ណា​ស្ម័ត​៖

 

​ក្រោយពេល​ដែរ​លោក​ទទួលមរណៈភាព ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​បាន​បង្ហោះ​វីដេអូ​មួយ​កាលពី​ថ្ងៃ​ទី​១៨ មេសា ដែរ​ជា​វីដេអូ​ដែរ​លោក​គង់ ប៊ុន​ឈឿន បាន​និយាយ​ផ្ដាំផ្ញើ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ថា យើង​​ត្រូវតែ​ស្រលាញ់​អត្តសញ្ញាណ​ជាតិ​របស់​យើង​ទោះបីជា​ទៅដល់​ទី​ណាក៏ដោយ ហើយ​ត្រូវតែ​រួបរួមគ្នា​ដើម្បី​ប្រទេសជាតិ​របស់​យើង ព្រោះ​បើ​ខ្មែរ​រួបរួម​គ្នា​គ្មាន​នរណា​អាច​យកឈ្នះ​ខ្មែរ​បាន​ឡើយ​...

 

​សំឡេង​លោក​គង់ ប៊ុន​ឈឿន​៖

 

​លោក​គង់ ប៊ុន​ឈឿន​ត្រូវបាន អ្នកនិពន្ឋ​ខ្មែរ​ទាំងឡាយ ចាត់ទុកជា អ្នកនិពន្ឋ​ដ៏​ឆ្នើម​ម្នាក់​របស់​កម្ពុជា ដែល​បាន​បន្សល់  ទុក​នូវ​ស្នាដៃ​ផ្នែក​តែង​និពន្ឋ យ៉ាងច្រើន​សន្ធឹកសន្ធាប់ មាន​ប្រលោមលោក និង​ ចម្រៀង​សម័យ​ដើម ដែលមាន អធិរាជ​សំឡេង​មាស ស៊ិន ស៊ី​សាមុត អ៊ឹង ណា​រី រស់ សេរី​សុ​ទ្ឋា ប៉ែន រ៉​ន និង អ្នក​ចម្រៀង​ល្បីៗ ជាច្រើនរូប​ទៀត បាន​បកស្រាយ ហើយ​ស្នាដៃ​ទាំងអស់នោះ នៅ​តែ​​ស្ថិត​ក្នុង​មនោសញ្ចេតនា​អ្នកអាន និង​អ្នក​ស្តាប់​រហូតមក​ដល់​សព្វ​ថ្ងៃនេះ​៕

 

ព័ត៌មានផ្សេងទៀត