យុវជន​យល់​ថា​បទ​ចម្រៀង​របស់​កវី គ​ង្គ ប៊ុន​ឈឿន​ជា​រឿង​ពិត​ក្នុង​សង្គម​

26-04-2016 8:56 am 1399


​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ប្រជាជន​​គ្រប់រូប​ប្រក​ដ​​ជា​មិន​អាច គ្មានទេ​នូវ​សិល្បះ​​ក្នុង​ខ្លួន ដែល​ជា​ចំណី​ពិសេស​​របស់​​អារម្មណ៍​។ តាំងពី​ដើម​រហូត​​ដល់​បច្ចុប្បន្ន អ្នក​ស្ដាប់​បទ​​ចម្រៀង​​តែង​បង្ហាញ​ការគាំទ្រ​បទ​ដែល​ខ្លួន​ពេញ​ចិត្ត ចំពោះតែ​តារា​ចំរៀង​ប៉ុណ្ណោះ​។ ជាមួយគ្នា​នេះ​​ពួកគេ​មិន​បាន​​គិត​ដល់ អ្នកនិពន្ធ​ដែល​​បាន​ព្យាយាម​បង្កើត​​ស្នាដៃ​ទំនុក​ច្រៀង​នេះ​​ឡើង​ទេ​។


តួយ៉ាងដូចជា​​បទ​ចម្រៀង « រំដួល​ដងស្ទឹង​សង្កែ » « ចំ​ម្រៀង​​មរណៈ » « រាហូ​ចាប់​ចន្ទ »  « អារ​សាច់​ជូន​ម្តាយ »  « ស្ពាន​ឈើ​អភ័ព្វ » «​សែន​ស្តាយ​ថ្ពាល់​ស្តាំ » និង « ភ្លេង​​មច្ចុរាជ »​​ជាដើម សុទ្ធ​តែ​ជា​បទ​ចម្រៀង​​ពេញនិយម​រហូត​ដល់​​សម័យ​បច្ចេក​វិទ្យា​នេះ ដែល​​ជា​ទូទៅ មហាជន​ដឹង​ត្រឹម​តែ​​ម្ចាស់​សំនៀង គឺ​លោក ស៊ីន ស៊ី​សាមុត អធិរាជ​​សំឡេង​មាស តែ​ប៉ុណ្ណោះ​។ ចំពោះ​អ្នក​និពន្ធ​ទំនុក​ច្រៀង​នៃ​បទ​​ចម្រៀង​ទាំងនេះ ពួកគេ​​មិន​សូវ​​ចាប់អារម្មណ៍ ដោយ​មិន​បាន​ដឹងថា​ជា​លោក​គ​ង្គ ប៊ុន​ឈឿន ឡើយ​។​


​អក្ស​សិល្ប៍​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​តថភាព​​សង្គម ហើយ​អក្ស​សិល្ប៍​ទាំងនោះ​​អាច​បង្ហាញ​ចេញ​តាមរយៈ​ បទ​ចម្រៀង និង​​ខ្សែភាពយន្ត​​ជាដើម​។ ចំពោះ​កវី​ម្ចាស់​​ស្ទឹង​សង្កែ​គង់ ប៊ុន​ឈឿន​​ដែល​ទើប​ទទួល​​អនិច្ចកម្ម ក្រោយ​​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ បាន​​សរសេរ​​រៀបរាប់ តាមរយៈ​បទ​​ចម្រៀង ពី​​តថភាព និង​រឿង​ពិត​មួយ​ចំនួន​ដែល​លោក​​បាន​ជួបប្រទះ ក្នុង​​ដំណើរ​​ជីវិត​របស់​ខ្លួន​។​


​បើ​យោង​តាម​សៀវភៅ​«​មាស​ស្រោប​នគរ​»​របស់ លោក សេង តារា បានឱ្យ​ដឹងថា បទ​«​សែនស្តាយ​​ថ្ពាល់​ស្តាំ »​ដែល​​កវី​​គ​ង្គ ប៊ុន​ឈឿន និពន្ធ​ឡើង​​នៅ​ឆ្នាំ​១៩៧២ បាន​បង្កប់​​នូវ​ប្រវត្តិ​ស្នេហា​ដ៏​កកឈាម​​មួយ​របស់​កំលោះ​ម្នាក់​​នៅ​ទឹកដី​កំពុងចាម ដោយ​មាន​​ទំនាក់ទំនង​ស្នេហា​​ជាមួយ​ម្ចាស់ផ្ទះ​ដែល​​លោក​បាន​ផ្ញើរ​ខ្លួន​​ដើម្បី​បន្ត​ការ​សិក្សា​​។​


​នៅ​ពេល​ពួកគេ​បាន​សាង​​ស្នេហា​ជាមួយ​​គ្នា គេ​បាន​សាង​អនុស្សាវរីយ៍​​ជាមួយគ្នា​​ជា​ច្រើន ហើយ​​កំលោះ​សុខ បណ្ឌិត បាន​​ក្រេប​ថ្ពាល់​ខាង​ឆ្វេង​ក្រមុំ​នោះ ប៉ុន្តែ​មិន​​បាន​ថើប​ថ្ពាល់​​ស្ដាំ​ឡើយ ដោយ​​គិត​ថា​ទុក​​សំរាប់​​ថ្ងៃក្រោយ​​។ ទោះ​យ៉ាងណា​​ពួកគេ​មិន​​ធ្វើ​ជ្រុល​ខុស​​នឹង​ប្រពៃណី​​ឡើយ​.........


........​បទ​សែនស្ដាយ​ថ្ពាល់​ស្ដាំ ៖


​លោក​សេង តារា​បាន​បន្តថា ដោយ​​មាន​គំនាប​​គ្រួសារ​នាង​​ក្រមុំ បាន​បដិសេធ​​នៅពេល​សុខ បណ្ឌិត​​ឱ្យ​ម្តាយ​ឳ​ពុក​របស់​​ខ្លួន​ចូល​​ស្ដីដណ្ដឹង​។ កន្លះ​ឆ្នាំ​ក្រោយ​សុខ បណ្ឌិត​ត្រូវ​​រៀបការ​នឹង​​នារី​ផ្សេង​ទើប​នាង​​ប្រាប់​ថា​ម្តាយ​​ជា​អ្នក​បង្គាប់​​ឱ្យ​និយាយ​​បែបនេះ ដែល​អ្វីៗ​​ហួសពេល​​ទៅ​ហើយ​។​


​លោក​សាន្ត សំណង និស្សិត​ពេទ្យ ឆ្នាំ​ទី​៣​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​លើកឡើង​ថា «​បទ​សែនស្ដាយ​​ថ្ពាល់​ស្ដាំ​» នេះ គឺ​លោក​​គ​ង្គ ប៊ុន​ឈឿន បាន​​និពន្ធ​ឡើង​ស្រប​​ទៅតាម​រឿង​​ពិត​របស់​​យុវជន​ម្នាក់ ដែល​កវី​រូបនេះ​​បាន​ស្គាល់​។ លោក​ថា បទ​ចម្រៀង​នេះ​​ជា​រឿង​ពិត​ដោយសារ វា​បាន​​បង្ហាញ​ពី​ការ​ចូល​ស្ដី​​របស់​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ភាគី​ខាង​ស្រី​​ប្រកែក​ដោយ ត្រូវបាន​​ម្ដាយ​ហាមឃាត់​​មិនឱ្យ​ទាក់ទង​ស្នេហា​​ជាមួយ​បុរស​នោះ ដែល​​នេះ​ជា​ផ្នត់គំនិត​​របស់​ខ្មែរ​តាំងពី​ដើម​មក​.........


​សំឡេង​លោក សាន្ត សំណង​៖

 


​មាន​សម្បុរ​ស​រ ភ្នែក​តូច កញ្ញា ស្រី​ណែ​ត និស្សិត​​ឆ្នាំ​ទី​២ ​នៃ​សាកល​វិទ្យាល័​ភូមិន្ទ​​ភ្នំពេញ ដែល​ចូល​ចិត្ត​ស្ដាប់​​បទ​ចម្រៀង​​សម័យ​ដើម បាន​លើក​ឡើង​ថា បទ​ចម្រៀង​នេះ​​ជា​ការបញ្ជាក់​​រឿង​ពិត​​ដែល​បាន​កើតឡើង​​ចំពោះ​ស្នេហា​​កំលោះ​ក្រមុំ​មួយគូ ដែល​បុរស​ម្នាក់​ត្រូវ​រង​​ការឈឺចាប់​ដោយ​ការទាក់​ទង​ស្នេហា​ជាមួយ​កូនស្រី​​ម្ចាស់ផ្ទះ​ដែល​គាត់​បាន​ផ្ញើរ​ខ្លួន​​រស់នៅ​ដើម្បី​បន្ត​ការសិក្សា​​........


…………​សំឡេង​កញ្ញា ស្រី​ណែ​ត​៖

 


​កញ្ញា ស្រី​ណែ​ត បានបញ្ជាក់​ថា មិន​ត្រឹមតែ​បទ​    ​«​សែនស្ដាយ​​ថ្ពាល់​ស្ដាំ​»​ឡើយ គឺ​នៅ​​មាន​បទ​ផ្សេងៗ​ទៀត​របស់​​លោក​គ​ង្គ ប៊ុន​ឈឿន ដែល​បាន​បង្ហាញ​​ពី​រឿង​ពិត និង​​តថភាព​​ជាក់ស្ដែង​​នៅក្នុង​សង្គម​​កម្ពុជា តួយ៉ាង​ដូច​ជា​​បទ​​រំដួល​ដងស្ទឹង​​សង្កែ​ជាដើម​​...........


…………​សំឡេង​កញ្ញា​ស្រី​ណែ​ត​៖


​សូមបញ្ជាក់​ថា លោក​គង់ ប៊ុន​ឈឿន​ត្រូវបាន អ្នកនិពន្ឋ​​ខ្មែរ​ទាំងឡាយ ចាត់ទុកជា ​អ្នកនិពន្ឋ​ដ៏​ឆ្នើម​​ម្នាក់​របស់​កម្ពុជា ដែល​បាន​​បន្សល់  ទុក​នូវ​ស្នាដៃ​​ផ្នែក​តែង​​និពន្ឋ យ៉ាងច្រើន​​សន្ធឹកសន្ធាប់ មាន​ប្រលោម​លោក និង ចម្រៀង​សម័យ​​ដើម ដែលមាន អធិរាជ​​សំឡេង​មាស ស៊ិន ស៊ី​សាមុត អ៊ឹង ណា​រី រស់ សេរី​សុ​ទ្ឋា ប៉ែន រ៉​ន និង អ្នក​​ចម្រៀង​​ល្បីៗ ជាច្រើន​រូប​ទៀត បាន​​បកស្រាយ ហើយ​​ស្នាដៃ​ទាំងអស់​នោះ នៅ​តែង​ស្ថិតក្នុង​​មនោសញ្ចេតនា​​អ្នកអាន និង​អ្នក​​ស្តាប់​រហូតមក​​ដល់​សព្វ​​ថ្ងៃនេះ​៕
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត