អ្នកវិភាគ​៖ ​ករណី​​លោក​ស៊ុត ឌី​ណា ​ជា​សារ​​ព្រមាន​​ដល់​មន្ត្រី​​ដ៏ទៃ​ទៀត​​

08-04-2016 6:58 pm 2388
លោកស៊ុត ឌីណា នៅពេល​បញ្ជូន​ទៅសាលា​ដំបូងរាជ​ធានីភ្នំពេញ។ រូបថត៖ SBN

​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បញ្ជូន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក ស៊ុត ឌី​ណា ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន បន្ទាប់​ពី​តុលាការ​បាន​ធ្វើ​ការចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​។ ជុំវិញ​ករណី​លោក​ស៊ុត ឌី​ណា អ្នកវិភាគ​នៅ​កម្ពុជា​លើកឡើងថា គឺជា​សារ​ព្រមាន​ដល់​ប្រមុខ​ការទូត និង​មន្ត្រី​កម្ពុជា​ដទៃទៀត ឈប់​ប្រព្រឹត្ត​អំពើពុករលួយ​។ ជា​សារ​ព្រមាន ព្រោះ​អ្នកវិភាគ​អះអាងថា មន្ត្រី​កម្ពុជា​ច្រើន​ណាស់ ដែល​ក្លាយជា​អ្នក​មាន​ដោយសារ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​មាន​ប្រាក់​រាប់​លាន​ដុល្លារ​សង់ផ្ទះ​ធំៗ តួយ៉ាង​ដូចជា​មន្ត្រី​គយ​ជាដើម​។ ជា​បន្ត​សូម​ស្តាប់​នាទី​បច្ចុប្បន្នភាព​សង្គម ដែលមាន​កិច្ចសម្ភាសន៍​រវាង​អឿន ភា​រ៉ា និង​អ្នកវិភាគ​ចំនួន​ពីរ​រូប ដូចតទៅ​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត