តាម​វត្ត​អារាម​មួយចំនួន​បានចាប់ផ្ដើម​លេងល្បែង​ប្រជាប្រិយ​ជា​បណ្ដើរៗ​ហើយ​

06-04-2016 9:39 am 1965


​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ឆ្នាំវក នឹង​ឈាន​មកដល់​នា​ពេល​ឆាប់ៗ​ខាងមុខនេះ ជាមួយគ្នា​នេះ​ដើម្បី​អបអរសាទរ​​ពិធី​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ នៅ​​​តាម​​​វ​ត្ត​​​អា​រាម ​ទី​​រមណីយដ្ឋាន​មួយចំនួន​បានចាប់ផ្ដើម​លេងល្បែង​ប្រ​ជា​​ប្រិ​​យ​​​​ជា​​បណ្ដើ​រៗ​​ហើយ​​។​​ដោយ​ល្បែង​​ទាំង​នោះ​រួ​ម​មាន​បោះ​អង្គុ​ញ ចោល​ឈូង វាយ​ក្អម ទាញព្រ័ត្រ​ជាដើម​។ តើ​ការ​លេងល្បែង​ប្រជាប្រិយ​ទាំងនេះ​មាន​ភាពសប្បាយ​រីករាយ​យ៉ាងណា​ខ្លះ​នោះ ជា​បន្ត​ទៅ​​ទៀត​​នេះ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​ថា​ន រស្មី ដូចតទៅ​៖

 

សំឡេងទាំងស្រុង៖

 

​ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ឈាន​មកដល់​នា​ពេល​ឆាប់​ខាងមុខ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចាប់ផ្ដើម​លេង​នូវ​ល្បែង​ប្រជាប្រិយ​ជា​បណ្តើរៗ​ហើយ​។​ល្បែង​ប្រជាប្រិយ​ទាំងនោះ​រួម​មាន​​​ល្បែង បោះ​អង្គុ​ញ ចោល​ឈូង វាយ​ក្អម ទាញព្រ័ត្រ​ជាដើម​។​ជាក់ស្ដែង​នៅក្នុង​វត្ត​សាមគ្គី​រង្សី រាជធានី​ភ្នំពេញ បានចាប់ផ្ដើម​លេងល្បែង​ប្រជាប្រិយ​ទាំងនេះ​តាំងពី​ថ្ងៃ​ទី​៣០​មីនា​មក​ម្ល៉េះ ហើយ​នឹង​​​បន្ត​លេង​រហូតដល់​ថ្ងៃ​ចុងក្រោយ​នៃ​ពី​ធី​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។​អ្នក​មក​ចូលរួម​លេង​មាន​ទាំង​ក្មេង​ទាំងចាស់ ទាំងប្រុស​ទាំងស្រី បានបង្ហាញ​នូវ​សាមគ្គីភាព សេចក្ដី​រីករាយ និង​ការ​យក​អាសា​គ្នា​ទៅវិញទៅមក ដែល​បាន​បង្ហាញ​នូវ​ប្រពែណី​វប្បធម៌ដ៏​ថ្កើងថ្កាន​នៃ​ជាតិ​ខ្មែ​ររបស់​យើង​។​​នៅ​ក្នុង​វ័យ​១៥​ឆ្នាំ យុវជន​ជា ចិ​ត្រា ជា​សិស្ស​ថ្នាក់​ទី​៧ ម្នាក់​បាន​ចូលរួម​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ដែល​មាន​នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី​ថា ប្អូន​ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ​យ៉ាង​ខ្លាំង​នៅពេល​ដែល​បាន​ចូលរួម​លេងល្បែង​ប្រជាប្រិយ​នៅពេល​នេះ​ព្រោះ​នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​ប្អូន​បានមក​ចូលរួម​លេង​ល្បែង​ប្រជាប្រិយ​ទាំងនេះ​....

 

​សំឡេង​ប្អូនប្រុស​ជា ចិ​ត្រា​៖

 

​ជា​អ្នក​រចនា​ម៉ូត​សម្លៀក​បំពាក់​ម្នាក់​កញ្ញា​ណា ណា បាន​លើកឡើង​ថា កញ្ញា​ពិតជា​មាន​ភាពសប្បាយ​រីករាយ​ខ្លាំងណាស់​ដែល​បាន​ចូលរួម​លេងល្បែង​ប្រជាប្រិយ​ក្នុងឱកាស​ជិត​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះ​​នៅក្នុង​វត្ត​សាមគ្គី​រង្សី​....

 

​សំឡេង​កញ្ញា​ណា ណា​៖

 

​ជា​កម្មការិនី​កាត់ដេរ​ម្នាក់​កញ្ញា​ផុន សុគន្ធ ក៏មាន​អារម្មណ៍​សប្បាយរីករាយ​ខ្លាំង​ណាស់​ដែរ​ដែល​បាន​មក​ចូលរួម​លេងល្បែង​ប្រជាប្រិយ​ទាំងនេះ ហើយ​កញ្ញា​ចង់ឲ្យ​មាន​ការ​លេងល្បែ​ង​ប្រជាប្រិយ​នេះ​ឲ្យ​បាន​ច្រើន​កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​...

 

​សំឡេង​កញ្ញា​ផុន សុគន្ធ​៖

 

​សម្រាប់​ព្រះគ្រូ​ចៅអធិការ​វត្ត​សាមគ្គី​រង្សី​ព្រះ​ភិក្ខុ​ថាច់ ហា​សំអាង បាន​លើកឡើង​ថា មូលហេតុ​ដែល​ព្រះ​តេជគុណ​រៀបចំ​កម្មវិធី​កម្សាន្ត​នេះ​ឡើង​ដោយសារតែ​វត្ត​គឺ​ជា​ទីកន្លែង​ដែល​ផ្ទុក​នូវ​វប្បធម៌ ប្រ​ពៃ​ណី​​តាំងពី​បុរាណកាល​មក​ហើយ ហើយ​ព្រះ​តេជគុណ​ចង់​ចូលរួម​ចំណែក​ថែរក្សា​ប្រពៃណី​វប្បធម៌​ឲ្យ​គង់វង្ស​តទៅ​...

 

​សំឡេង​ភិក្ខុ​ថាច់ ហា​សំអាង​៖

 

​សម្រាប់​ថវិកា​នៃ​ការរៀបចំ​កម្មវិធី​នេះ​គឺជា​ការចំណាយ​របស់​ព្រះគ្រូ​ចៅអធិការ​វត្ត​សាមគ្គី​រង្សី​ផ្ទាល់ ព្រម​ជាមួយ​បច្ច័យ​ពី​ពុទ្ធបរិស័ទ​ដែល​រស់នៅ​ក្បែរៗ​នោះ​ផង​ដែរ​។​នេះ​បើ​តាម​ការបន្ថែម​ពី​ភិក្ខុ​ថាច់ ហា​​សំអាង​...

 

​សំឡេង​ភិក្ខុ​ថាច់ ហា​សំអាង​៖

 

​ជា​ការពិត​ណាស់​កន្លង​មក​ជា​រៀងរាល់ឆ្នាំ​ប្រជា​ពលរដ្ឋ​ខ្មែរ​តែងតែ​រៀបចំ​លេងល្បែង​ប្រជាប្រិយ​ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​មាន​ដូចជា លាក់​កន្សែង ចោល​ឈូង ទាញ​​ព្រ័ត្រ បោះ​អង្គុ​ញ វាយ​ក្អម ចាប់​កូនក្លែង ដណ្ដើម​ស្លឹកឈើ ក្រុង​មាន់ និង​ឡើង​សសរ​ខ្លាញ់​ជាដើម​។

 

​សូម​បញ្ជាក់​ផង​ដែរ​ថា សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​វក ព​.​ស​២៥៦០ និង​ឈាន​មក​ដល់​នៅ​ថ្ងៃទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា​ខាង​មុខ​នេះ​។

ព័ត៌មានផ្សេងទៀត