ពលរដ្ឋ​ខ្មែរ និង ខ្មែរ​កាត់​ខ្សែស្រឡាយ​ចិន​សំរុក​ធ្វើ​ពី​ធី​បង្សកូល និង​ឆេង​ម៉េង មុន​ចូលឆ្នាំ​ខ្មែរ​

05-04-2016 9:03 am 2418

​នៅ​ដើម​ខែ​មេសា​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ចាប់ផ្ដើម​ធ្វើការ​សែនព្រេន និង​បង្សកូល​ឧទិស​កុសល​ជូន​ដល់​ញាតិសណ្ដាន​ដែល​បាន​ចែក​ឋាន​ទៅ ព្រោះ​ក្នុង​រយៈពេល​នេះ​រដូវ​កាល​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​ជា​ទំលាប់ តែង​មាន​ការ​សែន​បែប​នេះ​តាំងពីដើម​រៀងមក​។ ពិធី​នេះ ពលរដ្ឋ​មួយចំនួន​បាន​ធ្វើ​តាម​លក្ខណៈ​ចាស់​បុរាណ​ដែល​មាន​ការ​បក្ស​កូល​នៅមុខ​ចេតីយ៍ និង​មួយចំនួនទៀត​គេ​តែង​សង្កេត​ឃើញ​ធ្វើ​ឡើង​លក្ខណ​កាត់​ទៅតាម​ប្រពៃណី​ចិន ដែល​មាន​ការដុត​ក្រដាស់ប្រាក់ និង​ប្រក់ផ្នូរ​ជាដើម​។​


​មាន​ភ្នែក​តូច រាងស្ដើង​សំ​បុរសរ​បែប​កូនចៅ​ចិន កញ្ញា ម៉ៃ​ហុង អ្នកលក់​អ៊ី​វ៉ាន​ចាបហួយ នៅ​ម្ដុំ​វត្ត​ស្ទឹងមានជ័យ បាន​លើកឡើង​ថា គ្រួសារ​របស់​កញ្ញា​តែង​ប្រារព្ធ​ពិធី​សែន​ផ្នូរ​ជូន​ជីដូន​ជីតា ឫ​កុង​មា និង​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ ជា​រៀងរាល់ឆ្នាំ​។ ការ​សែន​ផ្នូរ​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ការគោរព​ចំពោះ​ជីដូន​ជីតា កុង​មា ដែល​មាន​គុណ​ចំពោះ​គ្រួសារ​កញ្ញា​.........


..............​សំឡេង​កញ្ញា ម៉ៃ​ហុង​៖


​ថ្វី​បើ​ថ្ងៃ​សែន​នេះ​មិន​មាន​ក្នុង​ប្រតិទិន​ឈប់សម្រាក​របស់​ខ្មែរ ប៉ុន្តែ​គ្រួសារ​កញ្ញា​នៅតែ​ចំណាយពេល​ដើម្បី រៀបចំ​សែន​ផ្នូរ​កុង​មា ដើម្បី​ឱ្យ​មាន​ការ​ជូនព​រ​ជ័យ​ពី​អ្នក​ដែល​បាន​ស្លាប់​ទៅ ឱ្យ​ការរកស៊ី​មាន​ការរីក​ចម្រើន​ជាង​មុន​។ ម្ហូបអាហារ​និង​គ្រឿង​រណ្ដាប់​ដែល​ត្រូវ​សែន មាន​ច្រើន​ប្រភេទ ជាពិសេស​គឺ​ជ្រូក​ខ្វៃ និង​ក្រដាស់​ដែល​ត្រូវ​ដុត​នៅពេល​សែន​..........


..............​សំឡេង​កញ្ញា ម៉ៃ​ហុង​៖


​កំពុងកាន់​បាល់​ដើរ​ដើម្បី​ត្រៀម​ចូលប្រគួត​លោក សុភា​រិទ្ធិ និស្សិត​ផ្នែក​វិស្វ័ករ ឆ្នាំ​ទី​៣ នៃ​វិស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​តិច​ណូ​) បាន​លើកឡើង​ថា ជា​រៀងរាល់​មុន​ចូលឆ្នាំ​គ្រួសារ​របស់​លោក​តែង​ប្រារព្ធ​ពី​ធី​សែនព្រេន បង្សកូល​ឧទិស​កុសល​ជូន ជីដូន​ជីតា​របស់​ខ្លួន​ដែល​បាន​ចែក​ឋាន​ទៅ​។ ដោយសារ​តែ​គ្រូ​សារ​របស់​លោក​ជា​ជនជាតិខ្មែរ លោក​ថា​ការ​បង្សកូល​នេះ​ត្រូវ​ធ្វើឡើង​នៅក្នុង​ចេតី​យ៍ ដែល​គ្រួសារ​លោក​បាន​សាងសង់​នៅក្នុ្ង​ង​វត្ត​..........


............​សំឡេង​លោក សុភា​រិទ្ធិ​


​យុវជន​រូបនេះ​បន្ត​ថា ក្រៅពី​ម្ហូបអាហារ និង​គ្រឿង​រណ្ដាប់​សម្រាប់​សែនព្រេន គឺ​ត្រូវ​និមន្ត​ព្រះសង្ឃ​មួយ ឫ​ពី​អង្គ និង​អញ្ជើញ​អាចារ្យ​ម្នាក់​ដើម្បី សូត្រធម៌​បង្សកូល​។ ចំនែក​ថ្ងៃ​ដែល​ត្រូវ​បារ​ព្ធ​ធ្វើ​វិញ គឺ​លោក​តែង​ជ្រើស​រក​ថ្ងៃ​សៅរ៍ ឫ​ថ្ងៃអាទិត្យ​ដែល​ជា​ថ្ងៃ​ឈប់សម្រាក ដើម្បី​ឱ្យ​មាន​បងប្អូន​មាន​ពេល​ចូលរួមបាន​ច្រើន​នាក់​............


............​សំឡេង​លោក សុភា​រិទ្ធិ​


​ចំនែក​លោក​ជី​វ័ន្ត និស្សិត​ផ្នែក​គណិតវិទ្យា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​លើកឡើង​ថា វា​ខុស​ប្លែក​ពី​ការ​សែន​ចូល​ឆ្នាំ​ចិន ការ​សែន​ផ្នូរ​ជូន​ដូនតា​កុង​មាន​នេះ គឺ​ធ្វើឡើង​មុនពេល​ចូលឆ្នា​ខ្មែរ ដោយសារ​តែ​ឱកាស​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​នេះ ជា​ពេល​ដែល​លោក​ត្រូវ​នឹក​ដល់​បុព្វបុរស​របស់ខ្លួន​...........


..........​សំឡេង​លោក ជី​វ័ន្ត​៖


​របៀប​ដែល​គ្រួសារ​លោក​ជី​វ័ន្ត ធ្លាប់ធ្វើ​ជា​រៀងរាល់ឆ្នាំ​គឺ ត្រូវ​និមន្ត​ព្រះសង្ឃ​ដើម្បី​បង្សកូល​ជាមុនសិន ទើប​ប្ររព្ធ​ពិធី​សែនព្រេន និង​ប្រកផ្នូរ​តាម​ក្រោយ​។ ចំពោះ​គ្រឿង​រណ្ដាប់​សំណែន​វិញ​គឺ​លោក​ធ្វើ​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន ដោយ​ឆ្នាំ​ខ្លះ​មាន​សែន​ជ្រូក​ខ្វៃ និង​ឆ្នាំ​ខ្លះ​ក៏​គ្មាន​ឡើយ ដោយ​សែន​មាន់ ឫ​ទា​ជំនួស​វិញ​........


..........​សំឡេង​លោក ជី​វ័ន្ត​


​នៅ​ដើម​ខែ​មេសា ជា​ពី​សេស​គឺ​នៅ​ថ្ងៃទី​១ ដល់​ថ្ងៃ​ទី​១០​នៃ​ខែ​នេះ គេ​តែង​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាននាំគ្នា​ទៅ​វត្ត​ដើម្បី​រៀបចំ​សែនព្រេន និង​បង្សកូល​ឧទិស​កោសល​ជូន​ជីដូន​ជីតា និង​បុព្វការី​ជន​របស់ខ្លួន ដែល​បាន​ទទួលមរណៈភាព​។ ជា​ការកត់សម្គាល់ ជនជាតិ​ខ្មែរ​តែង​និមន្ត​ព្រះសង្ឃ និង​អាចារ្យ​ដើម្បី​សូត្រមន្ត​បង្សកូល​នៅមុខ​ចេតីយ៍ ចំណែក​កូនកាត់​ចិន​វិញ​គេ​អាច​សែន​ឆេង​ម៉េង និង​ប្រកផ្នូរ ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​មាន​ព្រះសង្ឃ​ក៏​បាន​៕

(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត