លោក​យឹង យ​ន​​​នឹង​ប្រើ​សមត្ថភាព​​​ធ្វើឲ្យ​តន្ត្រី​​​និង​ចម្រៀង​ខ្មែរ​​​ប្រកួតប្រជែង​​លើ​ឆាក​​អន្តរជាតិ​

28-03-2016 4:52 pm 5127
​លោកយឹង យ​ន

​លោកយឹង យ​ន​គឺជា​អ្នកគ្រប់គ្រង​និង​ជា​ស្ថាបនិក​កម្មវិធី​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ ដែល​បង្កើតឡើង ដើម្បី​បង្កើត​ភាព​រីករាយ​ដល់​ប្រជាជន​នៅ​ជនបទ និង​ចូលរួម​ចំណែក​គាស់​រម្លើង​ឧបករណ៍​និង​ចង្វាក់ភ្លេង​មួយចំនួន​ដែល​ហៀ​ប​ផុតរលត់​។ លោកយឹង យ​ន​ក៏​ត្រូវបាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា សិល្បករ​មួយរូប ដែល​បាន​រៀនសូត្រ​ផ្នែក​សិល្បៈ​យ៉ាង​ស្ទាត់​ជំនាញ នៅក្នុង​នោះ​មានដូចជា ស្មូ​ត កំណាព្យ ច្រៀង​ចម្រៀង​មហោរី ចម្រៀង​បុរាណ សម័យ ចម្រៀង​យីកេ ចម្រៀង​ល្ខោនបាសាក់ កូត​ទ្រ វាយ​ស្គរ​យី​កេ និង​មាន​ជំនាញ​តែង​និពន្ធ​ល្ខោន​យី​កេ តែង​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង និង​កំណាព្យ កាព្យ​ឃ្លោង​ជាដើម​។ ពឹងផ្អែក​លើ​ជំនាញ​ទាំងអស់នេះ សិល្បករ​វ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ បាន​លើកឡើង​ដោយ​ភាព​ជឿជាក់ថា នឹង​ប្រើប្រាស់​សមត្ថភាព​របស់​ខ្លួន លើកកម្ពស់​ផ្នែក តន្ត្រី​និង​ចម្រៀង​ខ្មែរ ដើម្បី​ប្រកួតប្រជែង​ ជាមួយ​អន្តរជាតិ​នៅ​ថ្ងៃ​អនាគត​។

 

ដើម្បី​លំអិត​បន្ថែម ​សូមស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោកយឹង យ​ន​នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ដូចតទៅ​!

សំឡេង៖


ព័ត៌មានផ្សេងទៀត