លោក​​ហែម គី​រី​​មិន​បោះបង់​អាជីព​​គ្រូបង្វឹក​​ព្រោះ​ចង់ឃើញ​​កីឡាហែលទឹក​​បាន​មេដាយ​​ពី​ឆាក​អន្តរជាតិ

07-03-2016 5:29 pm 2178
លោក​​ហែម គី​រី​​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ កីឡា​ហែល​ទឹក និង​ជា​គ្រូបង្វឹក​កីឡាក​រហែល​ទឹក​ជម្រើសជាតិ​កម្ពុជា

​តាំងពី​ឆ្នាំ​១៩៨៤​មកទល់ពេលនេះ កម្ពុជា​ទទួលបាន​មេដាយ​សំរឹទ្ធ​តែមួយគត់ លើ​វិញ្ញាសា​ហែល​ទឹក លក្ខណៈ​អន្តរជាតិ ហើយ​កីឡាករ​ដែល​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​មួយ​នេះ គឺ​លោក​ហែម គី​រី​ដែល​បច្ចុប្បន្ន​លោក​គឺ ជា​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ កីឡា​ហែល​ទឹក និង​ជា​គ្រូបង្វឹក​កីឡាក​រហែល​ទឹក​ជម្រើសជាតិ​កម្ពុជា​។ ថ្លែង​ប្រាប់​វិទ្យុ​វា​យោ​លោក​ហែម គី​រី​អះអាងថា មូលហេតុ​ដែល​លោក​លះបង់​ពេលវេលា​ធ្វើជា គ្រូបង្វឹក​កីឡាក​រហែល​ទឹក និង​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ កីឡា​ហែល​ទឹក ពីព្រោះ​លោក​ចង់​ឃើញ​កីឡាករ​ហែល​ទឹក​កម្ពុជា ដណ្តើម​បាន​មេដាយ​ពី​ឆាក​អន្តរជាតិ ហើយ​​នេះ​ក៏​ជា​គោលបំណង​ឪពុក​របស់​លោក គឺ​លោក​ហែម ថុន​អតីត​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ កីឡាហែលទឹក​ដែល​បាន​ទទួល​មរណៈភាព​ហើយ​។ 

 

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​ហែម គី​រី​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ កីឡា​ហែល​ទឹក និង​ជា​គ្រូបង្វឹក​កីឡាក​រហែល​ទឹក​ជម្រើសជាតិ​កម្ពុជា នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

 

សំឡេង៖

ព័ត៌មានផ្សេងទៀត