អ្នក​វិភាគ​​៖​ខ្សែអាត់​សំឡេង​​​រឿងអាស្រូវ​​​ឯកឧត្តម កឹម សុខា​​កើត​ឡើង​​ពី​​មនុស្ស​​មួយក្រុម​​

06-03-2016 2:21 pm 14539

​ឯកឧត្តម កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជួបប្រទះ​រឿងអាស្រូវ​ស្នេហា ថ្មី​ម្ដងទៀត នៅ​ដើមឆ្នាំ​២០១៦​នេះ​។ រឿងអាស្រូវ​ស្នេហា​នេះ  បាន​កើតឡើង​បន្ទាប់ពី​មាន​នារី​វ័យក្មេង​ម្នាក់​​​បាន បាន​បង្ហោះ​សារ​ជា​សំឡេង នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដោយ​អះអាង​ថា ជា​សំឡេង​សន្ទនា​រវាង​នាង  ជាមួយ​ឯកឧត្តម​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។ រឿងអាស្រូវ​ស្នេហា​នេះ មិនមែន​ទើបតែ​កើតមានឡើង​ចំពោះ​ឯកឧត្តម កឹម សុខា ជា​លើកទីមួយ​នោះទេ​។ គេ​នៅ​ចាំបាន​ថា កាលពី​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៣ រឿងអាស្រូវ​ស្នេហា​នេះ  ក៏​ធ្លាប់បាន​កើតឡើង​លើ​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។

 

​ទាក់ទង​និង​បញ្ហា​ខាង​លើ​ក​នេះ លោក អ៊ូ វីរៈ ប្រធាន​វិទ្យាស្ថាន​វេទិការ​អ​នា​គត់ និង​ជា​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា បាន​មើលឃើញ​ថា ការទម្លាយ​ខ្សែអាត់​សំឡេង​ជាច្រើន ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ដោយ​បាន​ចោទប្រកាន់​ថា ឯកឧត្តម កឹម សុខា មាន​ទំនាក់ទំនង​ជាមួយ​នារី​វ័យក្មេង​ម្នាក់ គឺជា​រឿង នយោបាយ ហើយ​ខ្សែអាត់​សំឡេង​ជាច្រើន​នេះ ជាការ​បង្កើត​ឡើង​​ជា​ក្រុម មិនមែន​រៀបចំឡើង​តែ​ពី​នារី​វ័យក្មេង​ម្នាក់​នោះ​ទេ​។ ជា​បន្ត​សួ​ម​ស្តាប់​កិច្ច​សម្ភាស​រវាង​គួន សំបូរ ជាមួយ លោក អ៊ូ វីរៈ​!

​សំឡេង​៖

ព័ត៌មានផ្សេងទៀត