អ្នកវិភាគ​ផ្តល់​អនុសា​សន៍​ជុំវិញ​ប្រសាសន៍​សម្តេច​ហ៊ុន សែន ដែល​ថា​ចង់​រុះរើរ​គណៈរដ្ឋមន្ត្រី​

02-03-2016 5:02 pm 2747

​ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ នេះ សម្តេច​ហ៊ុន សែន បាន​លើកឡើង​ថា សម្តេច មិន​អាច​យោគយល់ និង​ងាប់​ជាមួយ​មន្ត្រី​ស្ពឹក​ស្រពន់​ទាំងអស់​នោះ​ឡើយ ហើយ​វា​ដល់​ពេល​ហើយ ការធ្វើកំណែទម្រង់ «​ងូតទឹក ឆ្លុះ​កញ្ចក់ និង​ដុះក្អែល​»​នោះ​។ កាល​នោះ​សម្តេច​ហ៊ុន សែន ក៏​បាន​បង្ហាញ​ពី​ពិចារណ ក្នុង​ការផ្លាស់ប្តូរ​គណៈ​រដ្ឋមន្ត្រី​ផង​ដែរ​។​

​ការ​ថ្លែង​ពី​បំណង​ចង់​ផ្លាស់ប្តូរ​គណៈរដ្ឋមន្ត្រី​នេះ បន្ទាប់ពី​សម្តេច​មើលឃើញថា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ មាន​ភាពស្ពឹក​ស្រពន់​យឺតយ៉ាវ ក្នុង​ការដោះស្រាយ​បញ្ហា​នានា និង​កម្សោយ​ជាងគេ​នៅក្នុង​ការងារ​។

​លោក​សូរ ចន្ថា សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ នយោបាយ បាន​បញ្ជាក់​ក្នុង​កម្មវិធី​វេទិកា​សង្គម និង​នយោបាយ នា​ថ្ងៃ​ទី​០២ មីនា​នេះ​ថា ការរុះរើរ​គណៈរដ្ឋមន្ត្រី ឬ​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី គឺជា​រឿង​សាមញ្ញ សម្រាប់​សង្គម​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ត្រង់​ថា តើ​មាន​មូលហេតុ​អ្វី ទើប​មាន​ការផ្លាស់ប្តូរ ឬ​រុះរើរ​គណៈរដ្ឋមន្ត្រី​នេះ​?

សំឡេង​លោក​សូរ ចន្ថា​

​ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្តូរ​នេះ លោក​កែម ឡី អ្នកវិភាគ​បញ្ហា​សង្គម បាន​លើកឡើង​ថា ការផ្តល់សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ និង​ការបំបាត់​ភាពស្ពឹក​ស្រពន់ អាច​នឹង​មាន​ភាពប្រសើ​រ​ឡើង ប្រសិនបើ​រដ្ឋាភិបាល​ស​ម្រេច​ផ្លាស់ប្តូរ រដ្ឋមន្ត្រី ឬ​រដ្ឋលេខាធិការ​ខ្លះ​។ លោក​កែម ឡី ក៏បាន​លើកឡើង​ពី ចំណុច​ខ្វះខាត​មួយចំនួន របស់​គណៈរដ្ឋមន្ត្រី គួរតែ​ពិនិត្យ​ឡើងវិញ​។​

សំឡេង​លោក​កែម ឡី​​

ដោយឡែក សម្រាប់​លោក​សូរ ចន្ថា ក៏បាន​ផ្តល់​ជា​អនុសាសន៍​មួយ​ចំនួន ក្នុង​ការកែទម្រង់​គណៈ​រដ្ឋមន្ត្រី ឲ្យមាន​ភាព​ល្អ​ប្រសើរ​ផង​ដែរ ដូចជា ការរៀបចំ​តួនាទី​ឲ្យបាន​ច្បាស់លាស់ ការជ្រើសរើស​ធនធាន​មនុស្ស ត្រូវ​នឹង​ជំនាញ រួម​នឹង​ការបង្កើត​ប្រព័ន្ធ​វាយតម្លៃ លើ​ការដឹកនាំ​របស់​រដ្ឋមន្ត្រី​ជាដើម​។​

សំឡេង​លោក​សូរ ចន្ថា​​​

សម្រាប់​លោក​កែម ឡី វិញ​ក៏​បាន​ផ្តល់​ជា​អនុសាសន៍​ដែរ​ថា​៖

សំឡេង​លោក​កែម ឡី​​​

​ជា​ចុងក្រោយ​អ្នកវិភាគ​ស្ថានការណ៍​សង្គម​រូបនេះ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖

​សំឡេង​លោក​កែម ឡី​

​យ៉ាងណាក៏ដោយ នៅ​មិនទាន់​ដឹង​ទេ​ថា ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី ឬ​រុះរើរ​គណៈរដ្ឋមន្ត្រី អាច​នឹង​ធ្វើឡើង ទៅ​តាម​អ្វី​ដែល​ប្រមុខ​រដ្ឋាភិបាល ធ្លាប់បាន​លើកឡើង​ដែរ​ឬ​យ៉ាងណា​? ប៉ុន្តែ​កន្លងមក សម្ដេច​ហ៊ុន សែន ធ្លាប់បាន​មានប្រសាសន៍ថា ឆ្នាំ​២០១៥ គឺជា​ឆ្នាំ​ទី​២ នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត