ការអាន​សៀវភៅ​នៅតាម​ទីសាធារណៈ​ផ្ដល់​ប្រយោជន៍​យ៉ាងណា​ដល់​យុវជន​កម្ពុជា​?

01-03-2016 8:09 am 3105

​​សៀវភៅ​ជា​ភាសា​ខ្មែរ​ជាច្រើន​ឃើញ​មាន​ដាក់តាំង​លក់​យ៉ាង​ព្រោងព្រាត​នៅតាម​​បណ្ណា​គា​រ ឫ​​តូប​​លក់​​សៀវ​ភៅ​​ផ្សេងៗ គួរ​ឱ្យ​កត់​សម្គាល់ មាន​​ទាំង​​សៀវ​ភៅ​​ដែល​​បក​ប្រែ​​ពី​​ភា​សា​បរ​ទេស និង​​សៀវ​ភៅ​​ដែល​​សរ​សេរ​​ដោយ​​អ្នក​​និ​​ពន្ធ​​​ខ្មែរ​។ កន្លែង​​លក់​​ទាំង​នោះ មាន​​ផ្ទុក​​នូវ​​សៀវ​ភៅ​​ច្រើន​​ប្រ​ភេទ​​មិន​​ថា សៀវ​ភៅ​​ប្រ​វត្តិ​សាស្ត្រ ប្រ​លោម​លោក ចំ​ណេះ​ដឹង​​ទូ​ទៅ ច្បាប់ ទំ​នាក់​ទំ​នង​​អន្តរ​ជាតិ វិជ្ជា​​ធ្វើ​​ម្ហូប​អា​ហារ រួម​​ទាំង​​សៀវ​ភៅ​​អប់​រំ​​សម្រាប់​​កុមារ​​ផង​ដែរ​​។ បើ​​និយាយ​​ពី​​អ្នក​​អាន​​សៀវ​ភៅ​​វិញ កុំ​ថា​ឡើយ​​ប្រ​ជា​ពល​រដ្ឋ​​ទូ​ទៅ សូម្បី​តែ​​សិស្ស​​និស្សិត​​ដែល​​កំ​ពុង​​សិក្សា​​ស្រាវ​ជ្រាវ​​ហាក់​​មិន​ទាន់​​មាន​​ការ​ចាប់​អា​រម្មណ៍​​ចំ​ពោះ​​ការ​ចាប់​​កាន់​​សៀវ​ភៅ​អាន​​នៅ​ឡើយ​​។ ដោយ​ឡែក​​ក៏​មាន​ដែរ​​យុវ​ជន​​មួយ​ចំ​នួន ដែល​​មាន​​ការ​​ឈ្លក់​​វង្វែង​​នឹង​​ការ​អាន​​សៀវ​ភៅ រហូត​​យក​​សៀវ​ភៅ​អាន​​នៅ​​តាម​​សួន​ច្បារ និង​​កន្លែង​​លំ​ហែ​​ផ្សេងៗ តាម​​ទី​សា​ធារ​ណៈ​។ តើ​​ការ​អាន​​សៀវ​ភៅ​​នៅ​តាម​​សួន​ច្បារ​​សា​ធារ​ណៈ ផ្ដល់​​ផល​ប្រ​យោជន៍ ដល់​​ពល​រដ្ឋ ពិ​សេស​​យុវ​ជន​​កម្ពុជា​​យ៉ាង​ណា​ខ្លះ​​?


​កាន់​សៀវភៅ​ទំនាក់ទំនង​អន្តរជាតិ​មួយ​ក្បាល អង្គុយ​លើ​បង់​​ក្នុង​​សួន​ច្បារ​​សា​កល​វិទ្យា​ល័យ យុវ​ជន កង សា​រី និស្សិត​​ផ្នែក​​ច្បាប់​​ឆ្នាំ​​ទី​​២​​នៃ​​សា​កល​វិទ្យា​ល័យ​​ភូ​មិន្ទ​​នី​តិ​សាស្ត្រ​​និង​​វិទ្យា​សាស្ត្រ​​សេដ្ឋ​កិច្ច បាន​​លើក​ឡើង​​ថា​​ការ​អាន​​សៀវ​ភៅ​​នៅ​តាម​​សួន​ច្បារ​​សា​ធារ​ណៈ ជា​​កត្តា​​សំ​ខាន់​​មួយ ព្រោះ​​វា​​បាន​​ផ្តល់​​នូវ​​ចំ​ណេះ​ដឹង​​តាម​រយៈ​​អំ​នា​ន​​នេះ ហើយ​​បាន​​ផ្តល់​​ជា​​គំរូ​​ល្អ​​ដល់​​យុវ​ជន​​ផ្សេង​ទៀត​​ដែល​​កំ​ពុង​​ដើរ​​លែង​​សប្បាយ​​ភ្លេច​ខ្លួន​​។ យុវ​ជន​​រូប​​នេះ​​ថា ការ​អាន​​សៀវ​ភៅ​នៅ​តាម​​ទី​សា​ធារ​ណៈ​​ធ្វើ​ឱ្យ​​ខ្លួន​​ចំ​ណេញ​​ពេល​វេ​លា​​ច្រើន​​ព្រោះ បាន​​លំ​ហែ​កាយ​​ផង និង​​បាន​​ទទួល​​ចំ​ណេះ​ដឹង​​ផង ក្នុង​ពេល​​តែ​មួយ​​។​


​សំឡេង​លោក​កង សារី​៖


​និស្សិត​ច្បាប់​រូបនេះ​បន្ត​ថា ការអាន​សៀវភៅ​នៅ​ទី​សាធារណៈ​​នេះ​​អាច​​មាន​​ការ​រំ​ខាន​​បន្តិច​​បន្ទួ​ច​ផង​ដែរ ព្រោះ​​មាន​​សំ​ឡេង​​រំ​ខាន​​ពី​​អ្នក​​ដ​​​ទៃ​​ខ្លះ​​ដែរ និង​​មាន​​មតិ​​មួយ​ចំ​នួន​​យល់​ថា​​​ខ្លួន​​ជា​​មនុស្ស​​មាន​​អំនួត​​ដែល​​ចូល​ចិត្ត​​អាន​​សៀវ​ភៅ​​ឱ្យ​​គេ​​ដឹង​។ តែ​​ទោះ​​យ៉ាង​ណា​​លោក​​កង សា​រី​​នៅ​តែ​​ប្រ​កាន់​​ជំ​ហ​រ​ថា ការ​អាន​​សៀវ​ភៅ​​​​នាំ​មក​​នូវ​​ចំ​ណេះ​ដឹង​​កាន់​តែ​ច្រើន​​។​


​សំឡេង​លោក កង សារី​៖


​រាង្គ​ស្គម​សម្បុរ​សណ្ដែកបាយ យុវជន​សុទ្ធ ប៊ុន​លីម និស្សិត​ផ្នែក​អេឡិតត្រូនិក ឆ្នាំ​​ទី​​០៣ នៃ​​វិទ្យា​ស្ថាន​​ជាតិ​​ព​ហុ​បច្ចេក​ទេស លើក​ឡើង​ថា ការ​អាន​​សៀវ​ភៅ​​នៅ​​សួន​ច្បារ​​សា​ធារ​ណៈ ល្អ​​ជាង​​ការ​អាន​​នៅ​ផ្ទះ​​ម្នាក់​ឯង ព្រោះ​​ជា​រឿយៗ​​យុវ​ជន​​រូប​​នេះ​​តែង​​ណាត់​​មិត្ត​ភក្តិ​​របស់​​ខ្លួន​​ជួប​ជុំ​​គ្នា​​ពិ​ភាក្សា​​មេ​រៀន​​នៅ​​សួន​ច្បារ​​។ និ​ស្សិត​​អេ​ឡិច​ត្រូ​និច​​រូប​​នេះ​​យល់​​ថា​​ការ​អាន​​ជុំ​គ្នា​​នៅ​​សួន​ច្បារ​​ធ្វើ​ឱ្យ​​ខ្លួន​​មាន​​អា​រម្មណ៍​​ថា​​ចង់​​អាន ចង់​​រៀន ហើយ​​ងាយ​ស្រួល​​សួរ​​នាំ​​គ្នា​​នៅ​ពេល​​ដែល​​មាន​​ចម្ងល់​​អ្វី​មួយ​​។​


​សំឡេង​លោក សុទ្ធ ប៊ុន​លីម​៖


​លោក​សុទ្ធ ប៊ុន​លីម បានបញ្ជាក់​ថា ពេលខ្លះ​ការអាន​សៀវភៅ​នៅតាម​សួនច្បារ​សាធារណៈ ក៏​ត្រូវ​បាន​ហាមឃាត់​ដែរ ដោយសារ​ការ​អង្គុយ​លើ​សួន​ធ្វើឱ្យ​ខូច​ស្មៅ​ជាដើម ប៉ុន្តែ​កន្លែង​ខ្លះ​ក៏​ត្រូវបាន​អនុញ្ញាត​ផងដែរ ដោយ​ស្នើ​ឱ្យ​មាន​ការ​ចោល​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។ សួនច្បារ​សាធារណៈ​មាន​ស្មៅ​បៃតង​ខ្ចី និង​ទិដ្ឋភាព​ស្រស់ស្រាយ អំណោយផល​ដល់​ការសិក្សា​ស្រាវជ្រាវ​។​

 

​សំឡេង​លោក សុទ្ធ ប៊ុន​លីម​៖


​ស្រដៀង​គ្នា​នេះដែរ យុវជន យ៉ង់ ភារក្ស និស្សិត​ផ្នែក​​សេដ្ឋ​កិច្ច​​នៃ​​សា​កល​វិទ្យា​ល័យ​​អន្តរ​ជាតិ​​បាន​​លើក​ឡើង​​ថា ទេស​ភាព​​ស្រស់​ត្រ​កាល​​នៃ​​វាល​ស្មៅ​​ខៀវ​ខ្ចី នៅ​​តាម​​សួន​ច្បារ​​សា​ធារ​ណៈ ធ្វើ​ឱ្យ​​លោក​​ចូល​ចិត្ត​​អាន​​សៀវ​ភៅ​​នៅ​​ទី​នោះ ជាង​​ការ​អាន​​នៅ​ផ្ទះ ឫ​​នៅ​​បណ្ណា​ល័យ បើ​ទោះ​បី​ជា​​ទី​នោះ​​មាន​​សំ​ឡេង​​ឡាន​​ម៉ូ​តូ​​រំ​ខាន​​ខ្លះ​​ក៏​ដោយ​​។


​សំឡេង​លោក​យ៉ង់ ភារក្ស​៖


​ការអាន​សៀវភៅ​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​លើសលប់​សម្រាប់​ខ្លួនឯង ក៏ដូចជា​សង្គមជាតិ​ទាំងមូល នេះ​ជា​ការលើកឡើង​របស់​យុវជន ឃី ពិសី និស្សិត ផ្នែក​នីតិសាស្ត្រ ឆ្នាំ​ទី​០២ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ លោក​បន្តថា ការអាន​សៀវភៅ​គឺ​ផ្តល់​ផល​ល្អ​ប្រសើរ​ច្រើន​។ បើ​ក្រឡេក​មើល​ប្រជាជន​នៅ​ប្រទេស​ក្នុង​តំបន់​អ៊ឺរ៉ុប ការអាន​សៀវភៅ​របស់​ពួកគេ​គឺជា​កាយវិការ​ប្រចាំថ្ងៃ​របស់​គេ​ទៅ​ហើយ​។ ការអាន​សៀវភៅ​មិនចាំបាច់​តែ​នៅក្នុង​បណ្ណាល័យ​នោះទេ គឺ​យើង​អាច​ធ្វើឡើង​នៅ​តាម​សួនច្បារ​សាធារណៈ ប៉ុន្តែ​ត្រូវ​រក​សួនច្បា​រណា​ដែល​មាន​ភាពស្ងប់ស្ងាត់​ផងដែរ​។​


​សំឡេង​លោក​ឃី ពិសី​៖


​និស្សិត​ច្បាប់​រូបនេះ​បាន​បន្តថា ការអាន​សៀវភៅ​នៅ​តាម​សួនច្បារ​មិនបាន​ប៉ះពាល់​ដល់​នរណាម្នាក់ឡើយ គ្រាន់តែ​នៅ​ទី​សាធារណៈ​មិន​អាច​ស្ងប់ស្ងាត់​មួយ​រយ​ភាគរយ​ឡើយ ដូច្នេះ​លោក​តែង​សួរ​ខ្លួនឯង មុន​ពេល​សម្រេច​ទៅ​សួនច្បារ​ណាមួយ ថា​សួនច្បារ​មួយ​នោះ​មាន​ភាពស្ងប់ស្ងាត់​ដែល​អាច​ទទួលយក​បាន​ឫ​អត់​។​


​សំឡេង​លោក​ឃី ពិសី​៖

(​ដោយ៖ គីម ចាន់ចាវ)

ព័ត៌មានផ្សេងទៀត