យុទ្ធសាស្ត្រ​​ជួប​​បក្ស​ផ្សេង​​និង​ការ​បដិសេធ​៖​ អ្នក​វិភាគ​ថា​ ជា​ស្ទីល​​នយោបាយ​​ចាស់​,​ ការ​រើស​​អើង​​​

19-02-2016 6:31 pm 3339

​គណបក្ស​យុវជន​កម្ពុជា​ដែល​ទើប​តែ​បង្កើត​ថ្មី​មិន​ទាន់​បាន​៣​ខែ​នោះ កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ បាន​ដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ សុំ​ចុះ​ជួប​ជាមួយ​សកម្មជន​រងគ្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​១៥​រូប​នៅ​ពន្ធនាគារ​ព្រៃ​ស​។ មូលហេតុ លោក​ពេជ្រ ស្រស់ មេគណបក្ស​ថ្មី​នេះ​ឱ្យដឹងថា ដោយសារ​តែ​ក្នុង​នាម​អ្នកនយោបាយ​ត្រូវ​ចេះ​ឈឺឆ្កាល​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ជា​ពិសេស​អ្នក​ន​យោ​យ​បាយ​ដូចគ្នា ទោះបីជា​នៅ​បក្ស​ផ្សេងគ្នា​ពិតមែន​។ ប៉ុន្តែ លោក​ពេជ្រ ស្រស់ សង្កត់ធ្ងន់​ថា ការចុះ​ជួប​សកម្មជន​ទាំងនោះ មិនមែន​សំដៅ​ចង់​ចុះចូល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។​

 

​យ៉ាងណា លិខិត​ដែល​ផ្ញើ​ទៅ​ក្រសួង​មហាផ្ទៃ​មិន​បាន​ស្រួលបួល​ផង ស្រាប់តែ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១៥​រូប បានប្រកាស​បដិសេធ​ភ្លាមៗ​។ ការ​បដិសេធ​មិន​ចង់​ជួប​នេះ ធ្វើឡើង​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​លោក​មាជ សុវណ្ណារ៉ា សកម្មជន​គណបក្ស​ប្រឆាំង​មួយរូប​ដែល​ជាប់​ឃុំ​ជាមួយ​សកម្មជន​ផ្សេងទៀត​។ មិន​ជួប​ដោយសារតែ ក្រុម​សកម្មជន​ទាំងនោះ​បារម្ភ​ថា ក្រែង​មេបក្ស​ថ្មី​ដែល​ធ្លាប់តែ​រិះគន់​បក្ស​សង្គ្រោះ​ជាតិ មិន​ឈប់ឈរ​តាំង​ពី​បង្កើត​បក្ស​កាលពី​ចុងឆ្នាំ​២០១៥​មក យក​ទៅ​ពន្យល់ និង​បកស្រាយ​ខុស​ពី​គំនិត និង​ទស្សនៈ​នយោបាយ​របស់​ពួក​គាត់​នៅ​មជ្ឈដ្ឋាន​សាធារណៈ​ខាងក្រៅ​។​

 

​ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​បញ្ហា​សង្គម​យល់ថា ការបដិសេធ​ជួប​បក្ស​ដ៏​ទៃ​ពី​សំណាក់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការរើសអើង ហើយ​គណបក្ស​ថ្មី​ដែល​ប្រើ​យុទ្ធសាស្ត្រ​ចង់​ជួប​គណបក្ស​សង្គ្រោះ​​ជាតិ​នេះ ជា​ស្ទីល​នយោបាយ​ចាស់ ដែល​គេ​ប្រើ​រួចទៅហើយ​។ យ៉ាងណា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប បាន​ប្រាប់ថា ការបដិសេធ​របស់​ស​កម្ម​ជន​ទាំង​១៥​រូប ជា​សិទ្ធិ​របស់​គេ ហើយ​លោក​បញ្ជាក់ថា គណបក្ស​តែងតែ​ស្វាគមន៍​ជានិច្ច​។ ចង់​ជ្រាប​ព័ត៌មាន​នេះ​កាន់តែ​លំអិត ជា​បន្ត​សូម​ស្តាប់​នាទី​បច្ចុប្បន្នភាព​សង្គម ដែល​អឿន ភា​រ៉ា នឹង​ធ្វើ​ការសម្ភាសន៍​តា​ម​ទូរស័ព្ទ​ជាមួយ​អ្នកវិភាគ​បញ្ហា​សង្គម គឺ​លោក​កែម ឡី និង​លោក​អ៊ូ វីរៈ ហើយ​និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។

សំឡេង៖

 

 

ព័ត៌មានផ្សេងទៀត