ភាគច្រើន​យុវជន​ខ្មែរ​ប្រើ​ហ្វេ​សប៊ុក​ដើម្បី​អ្វី​?

16-02-2016 11:14 am 1564

​បច្ចេកវិទ្យា​កាន់តែ​វិវឌ្ឍន៍ ជីវភាព​រស់នៅ​កាន់តែ​ជឿនលឿន នៅ​ក្នុង​​ប្រ​ទេស​​កម្ពុជា​​បច្ចុ​ប្បន្ន ប្រព័ន្ធ អ៊ី​ន​​ធឺ​​ណេត មាន​​នៅ​​ច្រើន​​កន្លែង ដែល​​ផ្តល់​​ភាព​ងាយ​ស្រួល​​ក្នុង​​ការ​ទាក់​ទង​​គ្នា​។ មិន​​ត្រឹម​តែ​ទំនាក់​ទំនង​ ​តាម​​ទូរ​ស័ព្ទ គេ​​មាន​​​បណ្ដាញ​​​ទំ​នាក់​ទំ​នង​​សង្គម​​ជា​ច្រើន​​នៅ​លើ​​ទូរ​ស័ព្ទ​ដៃ ជា​ពិ​សេស​​គឺ ហ្វេ​ស​ប៊ុក ជា​ដើម​​។ ព័ត៌​មាន​​ជា​ច្រើន​​ត្រូវ​បាន​​គេ​​ឃើញ​​មាន​​ចែក​ចាយ​​លើ​​បណ្ដាញ​​ទំនាក់​ទំនង​​សង្គម​ មិន​​ថា​ព័ត៌​មាន​​សង្គម ឬ​​ព័ត៌​មាន​​ការ​ងារ​​អ្វី​​ឡើយ​។ និយាយ​​ពី​​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​​សង្គម​​នេះ​​វិញ គឺ​​ពួក​គេ​​តែង​​មាន​​គោល​ដៅ​​នៃ​​ការ​ប្រើ​​ខុសៗ​​គ្នា​​។ នៅ​ក្នុង​​ប្រទេស​​កម្ពុជា តើ​​គេ​​ប្រើ​​បណ្តាញ​​សង្គម ក្នុង​​គោល​បំណង​​អ្វី​ខ្លះ​​?


​មាន​សម្បុរ​សណ្ដែក​បាយ ថ្ងាស​ធំ លោក​តារា និស្សិត​​បញ្ចប់​​បរិញ្ញា​ប័ត្រ​​ផ្នែក​​ទំនាក់​ទំនង​​អន្តរ​ជាតិ នៃ​​សាកល​វិទ្យា​ល័យ​​ខេ​មរះ បាន​​លើក​ឡើង​​ថា លោក​បាន​ប្រើ​​បណ្ដាញ​​ហ្វេ​ស​ប៊ុក ដើម្បី​​តាម​ដាន​​បញ្ហា​សង្គម​​ផ្សេងៗ​​នៅ​ក្នុង​​ប្រទេស និង​​នៅ​​ក្រៅ​ប្រទេស​។ លោក​​តែង​តែ​​ចែក​រំលែក​​(share)​ព័ត៌​មាន ទាក់​ទង​​សង្គម និង​​ព័ត៌​មាន​​ឱកាស​​ការ​ងារ ទៅ​កាន់ មិត្ត​​ភកិ្ភ​​របស់​ខ្លួន​....


​សំឡេង លោក​តារា​៖


​លោក​តារា​បាន​បញ្ជាក់ថា​ការប្រើប្រាស់​​បណ្ដាញ​​សង្គម​​ហ្វេ​ស​ប៊ុក​​ធ្វើ​ឱ្យ​​អ្នក​ប្រើ​ប្រាស់​​ទទួល​បាន​ដំណឹ​ង​​ភ្លាមៗ ធ្វើ​ឱ្យ​​អ្នក​​ដែល​​ពាក់​ព័ន្ធ​​នឹង​​ព្រឹត្តិ​ការណ៍​​នេះ​​ត្រៀម​​ខ្លួន​ការ​ពារ​​សុ​វត្តិ​ភាព ដូច​​ជា​​ព័ត៌​មាន​​ទាក់​ទង​​នឹង​​ភ្លើង​​ឆេះ​​ផ្ទះ​​ជា​​ដើម នៅ​ពេល​​មាន​​បង្ហោះ​​លើ​​ហ្វេ​ស​ប៊ុក​​ធ្វើ​​ឱ្យ​​ដំណឹង​​នេះ ផ្សាយ​​ដល់​​អ្នក​​ពន្លត់​អគ្គីភ័យ​​យ៉ាង​​ឆាប់​រហ័ស​​.....


​សំឡេង លោក​តារា​៖


​ដោយឡែក​សម្រាប់​កញ្ញា អ៊ុន ចិន្តា និស្សិត​​ច្បាប់​​ឆ្នាំ​​ទី​​០២ នៃ​​សាកល​វិទ្យា​ល័យ​​ភូមិន្ទ​​នីតិ​​សា​ស្រ និង​​វិទ្យា​សាស្ត្រ​​សេដ្ឋ​កិច្ច បាល​​លើក​ឡើង​ថា ខ្លួន​​លេង​​ហ្វេ​ស​ប៊ុក​​សព្វ​ថ្ងៃ គឺ​​ដើម្បី​​បង្ហោះ​​រូប​ភាព​​កំសាន្ត​​សប្បាយ​ បង្ហាញ​​ពី​​អារម្មណ៍​​សប្បាយ​​របស់​ខ្លួន ផ្ញើ​​សារ​​ទៅ​កាន់​​មិត្ត​ភក្តិ និង​​មើល​​ព័ត​​មាន​​បន្តិច​​បន្ទួ​ច​​....


​សំឡេង​កញ្ញា អ៊ុន ចិន្តា​៖


​ស្រដៀង​គ្នា​នេះដែរ បងប្អូន និង​មិត្ត​ភក្ភិ​របស់​កញ្ញា សម្បុរ​ស បែប​​កូន​កាត់​​ចិន​​រូប​នេះ ភាគ​ច្រើន​​ប្រើ​​បណ្ដាញ​​ហ្វេ​ស​ប៊ុក​​ដើម្បី​​ពង្រឹង​​ទំនាក់​ទំនង ឱ្យ​​កាន់​តែ​​ជិត​ស្និត​​ជា​មួយ​​មិត្ត​​ភក្ភិ គ្រួ​សារ សាច់​ញាតិ និង​​ផុស ឫ​​ចែក​រំ​លែក រូប​ភាព វី​ដេ​អូ​ផ្សេងៗ ទៅ​កាន់​​ពួក​គេ​​។ នេះ​​បើ​​តាម​​ការ​បញ្ជាក់​​របស់​​កញ្ញា​ ចិន្តា​​....


​សំឡេង​កញ្ញា អ៊ុន ចិន្តា​៖


​មិន​ខុស​ពី​កញ្ញា​ចិន្តា​ប៉ុន្មាន​ទេ លោក សុទ្ធ ប៊ុន​លីម និស្សិត​​ផ្នែក​​អេ​ឡិច​ត្រូ​និក​ ឆ្នាំ​​ទី​​០៣ នៃ​​វិទ្យា​ស្ថាន​​ជាតិ​​ពហុ​បច្ចេក​ទេស យល់​ថា ការ​ប្រើ​ប្រាស់​​សង្គម​​ហ្វេ​ស​ប៊ុក បាន​​ផ្តល់​​នូវ​ផល​ប្រយោជន៍​​ជា​ច្រើន ​ព្រោះ​​ថា​​វា​​អាច​ឱ្យ​​អ្នក​ប្រើ​ប្រាស់​​អាច​​ចែក​រំ​លែក​​ព័ត៌​មាន ចំនេះ​ដឹង និង​​ព្រឹត្តិ​ការណ៍​​សង្គម​ផ្សេងៗ​។ លើស​ពី​​នេះ​​ហ្វេ​ស​​ប៊ុក​ក៏​​ជា​​កន្លែង​​ផ្ដល់​​ទី​ប្រឹក្សា​​នៅ​ពេល មាន​​អារម្មណ៍​​ធុញ​ថប់​​ផង​ដែរ ដោយ​សារ លោក​ ទទួល​បាន ការ​Comment ​ផ្តល់​យោបល់​​ពី​​មិត្ត​ភក្តិ បន្ទាប់​ពី​​លោក​​បង្ហាញ​​ទុក​​កង្វល់​​របស់​​ខ្លួន​​....


​សំឡេង​លោក​សុទ្ធ ប៊ុន​លីម​៖


​លោក​ម៉េង ហុង និស្សិត​ផ្នែក​ច្បាប់​ឆ្នាំ​ទី​០២ នៃ​សាកលវិទ្យា​ល័យ​​​ភូមិន្ទ​​នី​តិ​​សា​ស្រ និង​​វិទ្យា​សាស្ត្រ​​សេដ្ឋ​កិច្ច បាន​​លើក​ឡើង​​ថា សព្វ​ថ្ងៃ​​លោក​​ប្រើ​ប្រាស់​​បណ្ដាញ​​ទំនាក់​ទំនង​​សង្គម​ ក្នុង​​ការ​ទាក់​ទង​​មិត្ត​ភក្តិ ​ដើម្បី​​ធ្វើ​​កិច្ច​ការ​​ស្រាវ​ជ្រាវ និង​​ពិ​ភាក្សា​​មេ​រៀន​​ផ្សេងៗ ដោយ​​មិន​បាច់​​ចំណាយ​​ពេល​​ធ្វើ​ដំ​ណើរ​​ទៅ​​ជួប​​គ្នា​​ឡើយ​​។ ការ​ប្រើ​​បណ្ដាញ​​សង្គម​​នេះ ធ្វើ​ឱ្យ​​លោក​​អាច​​មើល​​ពិភព​លោក​​បាន​​ច្បាស់​​។ មើល​​ពិ​ភព​លោក​​ច្បាស់ ដោយ​សារ​​ហ្វេ​ស​ប៊ុក​​ជួយ​​ឱ្យ​​លោក​​ទទួល​បាន​​ព័ត៌​មាន និង​​ព្រឹត្តិ​ការណ៍​​ផ្សេងៗ ដោយ​​មិន​​ចាំ​បាច់​​ធ្វើ​ដំណើរ​​ទៅ​​ប្រទេស​ក្រៅ​​ឡើយ​​....


​សំឡេង​លោក​ម៉េង ហុង​៖


​លោក​ម៉េង ហុង យល់ថា មិត្ត​ភក្ភិ​របស់​លោក​ភាគ​ច្រើន​​ប្រើ​​ហ្វេ​ស​ប៊ុក​​ដើម្បី​​ជា​​ការ​កម្សាន្ត​​ផង និង​​តាម​ដាន​​ព័ត៌​​មាន​​​ផង​​។ ប៉ុន្តែ​​សម្រាប់​​យុវ​ជន និង​​មនុស្ស​​ទូ​ទៅ ដែល​​លោក​​ស្គាល់​​ភាគ​ច្រើន ពួក​​គេ​​លែង​​ហ្វេ​ស​ប៊ុក​​ដើម្បី​​ជា​​ការ​កម្សាន្ត​​សប្បាយ ជៀស​​​ជាង​​ការ​​តាម​​ដាន​​​មើល​​​ព័ត៌​មាន​​....


​សំឡេង​លោក​ម៉េង ហុង​៖
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត