ក្រសួង​​មហាផ្ទៃ​​មិន​​ធានា​​ពី​សុវត្ថិ​ភាព​​តំណាង​រាស្ត្រ​​បក្សប្រឆាំង​​ទេ​បើ​ធ្វើ​​ខុស​​ពី​តួនាទី​​របស់​​ខ្លួន​​

16-02-2016 10:23 am 17244

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​១៦​ខែ​កុម្ភៈ​នេះ​ថា ក្រសួងមហាផ្ទៃ នឹង​ជួយ​ការពារ​សុវត្ថិភាព​ដល់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​។ ប៉ុន្តែ​លោក ខៀវ សុភ័គ បានបញ្ជាក់​ថា បើសិន​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ធ្វើ​ខុស ពី​តួរ​នាទី​របស់​តំណាងរាស្ត្រ ក្រសួងមហាផ្ទៃ មិន​អាច​ធានា​សុវត្ថិ​ភាព​​ជូន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំង នោះបានទេ​។ បើ​តាម​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​រូបនេះ​ដដែល បាន​អះអាង​ថា មកដល់ពេលនេះ​ស្ថាន ភាព​សន្តិសុខ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ល្អប្រសើរ មិន​មាន​បាតុកម្ម​អ្វី​កើតឡើង​ទេ​។ ជា​បន្ត​សូម​ស្តាប់​កិច្ច​សម្ភាស​រវាង គួន សំបូរ ជាមួយ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ដូចតទៅ​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត