យុវជន​​មឿន ចន្ទ្រា​ ​​ប្រឡូក​​ក្នុង​ការងារ​​សង្គម​​ដើម្បី​​ពង្រឹង​​ភាពជា​​អ្នកដឹកនាំ​​និង​​ជួយ​​សង្គម​​ខ្មែរ​​

15-02-2016 5:05 pm 3587

​យុវជន​មឿន ចន្ទ្រា​ជា​តំណាង​ក្រុមនិស្សិត​សាកលវិទ្យាល័យ​ភូមិន្ន​ភ្នំពេញ ដែល​បាន​ចូលរួម ជាមួយ​យុវជន​កា​កក​បាទ​ក្រហម និង​សមាគមនិស្សិត នៅក្នុង​ការរៀបចំ​កម្ម​វិធី សប្បុរសធម៌​លើក​ទី​៧ ក្រោម​ការ​​ណែនាំ​ពី​សាកលវិទ្យាល័យ​ភូមិន្ន​ភ្នំពេញ​។ យុវជន​រូប​នេះ បាន​សម្រេចចិត្ត​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ តាំង​ពី​ស្ថិតនៅ​ជា​និស្សិត​ឆ្នាំ​ទី​១ រហូតដល់​ពេល​នេះ ចន្ទ្រា​​​កំពុង​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញា​​បត្រ​​ជាន់ខ្ពស់ ផ្នែក​អបរំ​។ យុវជន​មឿន ចន្ទ្រា​បានឲ្យដឹងថា គោលបំណង​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ គឺ​ទី​១ ដើម្បី​រៀន​ពី​វិធីសាស្ត្រ​នៃ​ការដឹកនាំ និង​ទី​២ ដើម្បី​ចូលរួម​ចំណែក​ជួយ​សង្គម​កម្ពុជា​។ សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​យុវជន​​មឿន ចន្ទ្រា​នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ដូចតទៅ​!

សំឡេង៖

ព័ត៌មានផ្សេងទៀត