ថ្ងៃទី១៤កុម្ភៈ គឺជាទិវានៃក្ដីស្រឡាញ់។ ប៉ុន្តែមានយុវជនមួយចំនួនយល់ច្រឡំថាថ្ងៃទី១៤កុម្ភៈ គឺជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគូស្នេហ៍។ ដោយហេតុដូច្នេះហើយ ទើបបានធ្វើឲ្យយុវវ័យមួយចំនួន បាត់បង់កិត្តិយស សេចក្ដីថ្លៃថ្នូរ ក៏ដូចជាប្រាសចាកវប្បធម៌និងប្រពៃណីជាតិរបស់ខ្មែរ។ ដោយសង្កេតឃើញយ៉ាងដូច្នេះហើយ បានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានអំពាវនាវដល់មាតាបិតា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជាពិសេសយុវវ័យធ្វើយ៉ាងណា ទប់ស្កាត់ទង្វើខុសឆ្គងនានាដែលខុស ទំនៀមទំលាប់ប្រពៃណីខ្មែរ។ ជាបន្តសួមស្តាប់កិច្ចសម្ភាសរវាងគួន សំបូរ ជាមួយ លោក ថៃ នរៈសត្យា អ្នកនាំពាក្យនេះ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដូចតទៅ៖
សំឡេង៖