ការប្រកួត​ប្រជែង​​ផលិតផល​​គ្រឿង​សម្អាង​​ក្នុង​ទីផ្សារ​​កម្ពុជា​

30-01-2016 7:57 am 2916
ផលិតផល​S&DY​ដែល​ចរាចរ​លក់លើទីផ្សារកម្ពុជា

នៅក្នុង​នាទី​SME​កម្ពុជា​ថ្ងៃ​នេះ យើង​មាន​បទសម្ភាសន៍​រវាង​ពេញ ផេង​ជាមួយ​លោក​ស៊ា​ង វណ្ឌី ពាក់ព័ន្ធ​នឹង​ប្រធានបទ “​ការប្រកួតប្រជែង​ផលិតផល​គ្រឿងសម្អាង​ក្នុង​ទីផ្សារ​កម្ពុជា​។​” បច្ចុប្បន្ន គ្រឿងសម្អាង​គឺជា​គ្រឿង​ប្រើប្រាស់​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពិសេស​ពី​សំណាក់​យុវវ័យ​។ ជាមួយ​នឹង​ការគាំទ្រ មាន​ផលិតផល​មួយចំនួន​ក៏​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព ពិសេស​គឺ​ប្រើប្រាស់​ទៅ​ធ្វើឲ្យមាន​បញ្ហា​សម្រស់ ដល់​អ្នកប្រើប្រាស់​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន ដោយសារ​ការ​ជ្រើសរើស​មិន​ត្រឹមត្រូវ​។ ដូច្នេះ​នៅក្នុង​កម្មវិធី​SME​កម្ពុជា បាន​អញ្ជើញ​លោក​ស៊ា​ង វណ្ឌី ដែល​លោក​ជា​ម្ចាស់​ហាង​លក់​ផលិតផល​គ្រឿងសម្អាង​S&DY ចូលរួម​បកស្រាយ​តើ​គួរ​ជ្រើសរើស​យក​ផលិតផល​បែប​ណា​មក​ប្រើ​? និង​បញ្ជាក់​ថា​តើ​ផលិតផល​គ្រឿងសម្អាង​មាន​ការប្រកួតប្រជែង​កម្រិត​ណាក្នុង​ទីផ្សារ​កម្ពុជា​?


​ជា​បន្ដ​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​ពេញ ផេង​ជាមួយ​លោក​ស៊ា​ង វណ្ឌី​ដូចតទៅ​៖


​សំឡេង​៖

ព័ត៌មានផ្សេងទៀត