តើ​អ្វី​​ទើប​ជា​​កត្តា​ពិតប្រាកដ​​ក្នុង​ការ​កាត់បន្ថយ​​គ្រោះថ្នាក់​​ចរាចរណ៍​​?​

17-01-2016 5:46 pm 4131

ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦​តទៅ នគរបាល​ចរាចរណ៍​នឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ឲ្យបាន​ពេញលេញ​ឡើងវិញ ក្រោយ​ពី​ពន្យា​ពេល​មិន​ផាក​ពិន័យ​លើ​ឯកសារ​មួយចំនួន​។ ដូច្នេះ ប្រជាពលរដ្ឋ​ដែល​មិនទាន់​មាន​ឯកសារ​ដូចជា ប័ណ្ណបើកបរ ប័ណ្ណ​សម្គាល់​យានយន្ត វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស លិខិត​ធ្វើ​អាជីវកម្ម ចំពោះ​រថយន្ត​ដឹក​ជញ្ជូន និង​ការ​កាត់ឈ្មោះ សូម​រួសរាន់​ទៅ​បំពេញ​ឲ្យបាន​គ្រប់ ដើម្បី​ជៀសវាង​ការផាកពិន័យ​។ ជាមួយគ្នានេះដែរ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​បាន​អនុវត្តន៍​ចាប់ពី​ដើមឆ្នាំ​២០១៦​មក តើ​មាន​ប្រសិទ្ធិភាព​កម្រិតណា​? ហើយ​អ្វី​ដែល​ជា​ចំណុច​គួរ​កែលម្អ​ឡើងវិញ ដើម្បី​ឲ្យ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​? នៅក្នុង​នាទី​បច្ចុប្បន្នភាព​សង្គម​នៅថ្ងៃនេះ អឿន ភា​រ៉ា និង​ធ្វើ​បទសម្ភាសន៍​ជាមួយ​វាគ្មិន​ពីររូប​។ ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អឿន ភា​រ៉ា ជាមួយ​លោក​លោក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នរគ​បាល​ចរចា និង​សណ្តាប់ធ្នាប់ និង​លោក កែម ឡី អ្នកតាមដាន​ស្ថានការណ៍​សង្គម ដូចតទៅ​៖​

សំឡេង៖

ព័ត៌មានផ្សេងទៀត