ប្រទេស​កម្ពុជា​និង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​និយាយ​ភាសា​បារាំង​

16-01-2016 5:28 pm

​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់ ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៦ ប្រទេស​កម្ពុជា​និង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​និយាយ​ភាសា​បារាំង​នៅ​លើ​ទឹកដី​អង្គរ​ខេត្តសៀមរាប​។​គណៈប្រតិភូ​បណ្តា​ប្រ​ទេស​ជា​សមាជិក​សភា​និយាយ​ភាសា​បារាំង​ជាច្រើន​ប្រទេស​នឹង​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​នេះ​។​

 

​កិច្ចប្រជុំ​ត្រួតពិនិត្យ ការងារ​នេះ មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន ជាពិសេស​កិច្ចប្រជុំ​និង​ស្តាប់​របាយការណ៍​ការងា​រ របស់​លេខាធិការដ្ឋាន​សភាជាតិ​កម្ពុជា​។​នេះ​បើ​តាម​ប្រសាសន៍​រប​សើ​លោក ប៉ែន បញ្ញា ប្រធាន​​គណៈ​កម្មកា​រ​​នី​តិ​កម្​ម និង​យុត្តិធម៌ នៃ​រដ្ឋសភា និង​ជា​អនុប្រធាន​ក្រុម​សភាជាតិ​កម្ពុជា ដែល​ដកស្រង់​ចេញ​ពី​សារព័ត៌មាន​កម្ពុ​ជា​។​ការ​ងា​រ​ជា​ច្រើន​​បាន​​សម្រេ​ច​​លទ្ធផល និង​បាន​ត្រៀម​លក្ខ​ណៈ​​​ជា ស្រេច​ក្នុង​ការបំពេញ​ភារកិច្ច នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃយ៍​នៃ​សភា​និយាយ​ភាសា​បារាំង​នោះ​។​

 

​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​និយាយ​ភាសា​បារាំង​នេះ និង នៅ​សណ្ឋាគារ Angkor Palace Resort and Spa នា​ខេត្តសៀមរាប​។ ដោយ​មាន​គណៈប្រតិភូ​បណ្តា​ប្រទេស​ជា​សមាជិក​សភា និ​យា​យ​​ភាសា​បារាំង​ជាច្រើន​គ្រោង​នឹងចូលរួម​កិច្ច ប្រជុំ​នេះ​។

 

​ជា​ការគួ​ឲ្យ​កត់សម្គាល់ផ​ង​ដែរ​ដែរថា ការធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​និយាយ​ភាសា​បារាំង​នេះ​ក្រោយពេល​ដែល​សភា​ប្រទេស​កម្ពុជា ទទួល​រៀបចំ​មហាសន្និបាត​លើក​ទី​៨ ស​ភា​​តំបន់​អាស៊ី កាលពីដើម​ខែ​ធ្នូ ឆ្នាំ​២០១៥ ទទួលបាន​ជោគជ័យ ដោយ​មាន​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​សភា​បណ្តា​ប្រទេស​សមាជិក​២២​ប្រទេស​បាន​មក​ចូលរួម​។​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ជា​ល​ក្ខណៈ​អន្តរជាតិ​បន្តបន្ទាប់​បែបនេះ បាន​បង្ហាញ​ពី​ជោគជ័យ និង ការ​ដើរតួនាទី​យ៉ាង​សំខាន់​របស់​សភា​កម្ពុ​ជា​ក្នុង​កិច្ចការ អន្តរជាតិ​៕(​ដោយ​៖ ថា​ន រស្មី​)

ព័ត៌មានផ្សេងទៀត