ក្រសួង​ទេសចរណ៍​​ជម្រុញ​​ឲ្យ​​ប្រជាពលរដ្ឋ​​រាយការណ៍​​ទៅ​រដ្ឋមន្ត្រី​​រាល់​ភាព​​មិន​​ប្រក្រតី​​របស់​​ក្រសួង​​

16-01-2016 4:23 pm

នៅ​ថ្ងៃ​ទី​១៦ ខែ​មករា​នេះ ក្រសួង​ទេសចរណ៍ បាន​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ រាយការណ៍​ទៅ​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ រាល់​ភាពមិនប្រក្រតី​ដែល​កើតមាន​នៅក្នុង​ក្រសួង​។

 

​ក្រសួង​ទេសចរណ៍​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក យ៉ាង​ដូច្នេះ​ថា​៖ សូម​បងប្អូន ប្រជាពលរដ្ឋ មេត្តា​កុំ​​ស្ទាក់​ស្ទើរ​ ក្នុង​ការរាយការណ៍ ឬ​ជូន​ព័ត៌មាន​មក​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ចំពោះ​ព័ត៌​មាន​​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឺង​ភាពមិនប្រក្រតី​ក្នុង​ការប្រលង​ជ្រើសរើស​មគ្គុទេសក៍​ទេសចរណ៍ ការបង់ថ្លៃ​អាជ្ញា​បណ្ណ​ទេសចរណ៍ ឬ​ភាពមិនប្រក្រតី​ផ្សេងទៀត នៃ​ការផ្តល់​សេវា​សាធារណៈ​រ​បស់​ក្រសួងទេសចរណ៍​។​

 

​ដើម្បី​រាយការណ៍​នូវ​រាល់​ភាពមិនប្រក្រតី​ទាំងនេះ ក្រសួង​បញ្ជាក់ថា​៖ បងប្អូន​អាច​ផ្ញើរ​សារ​តាម​ទំព័រ​ហ្វេ​សប៊ុក ​ក្រសួង​​ទេស​ចរណ៍ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia ដោយ​ចុច​លើ Send Message

(​ដោយ​៖ អឿន ភា​រ៉ា​)


ព័ត៌មានផ្សេងទៀត