ប​.​ស​.​ស​​ ​ចុះ​​ផ្សព្វផ្សាយ​​អប់រំ​ ​ច្បាប់​​ចរាចរណ៍​​ផ្លូវគោក​ថ្មី​ ​ដល់​​កម្មករ​ ​កម្មការិនី​​

16-01-2016 10:58 am

​ថ្ងៃទី​១៦ ខែ មករា ឆ្នាំ​២០១៦ ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ​និយោជិក នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ អំពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី ដល់ កម្មករ កម្មការិនី​នៅ​រោងចក្រ NYAN KIDS (CAMBODIA) LTD ជា​ពិសេស​ជំរុញ​ឲ្យ​អ្នកបើកប​រឡាន​ដឹក​កម្មករ​ទាំងអស់ ត្រូវ​ទៅ​រៀន និង​ប្រឡង​យក​ប័ណ្ណបើកបរ ត្រូវមាន​ការយល់ដឹង​នឹងត្រូវ​ត្រួតពិនិត្យ​យានយន្ត ជាប្រចាំ​រៀងរាល់​ថ្ងៃ​មុនពេល​ចេញ​ដំណើរ​។ ក្នុងខណៈពេល នោះ​ដែរ​គ្រូឧទេ្ទស​នាមក៏​បាន​ពន្យល់​ណែនាំ​ពី​គុណសម្បត្តិ​នៃ​ការ​ពាក់មួក​សុវត្ថិភាព និង​គុណវិបត្តិ​ដែល​ប៉ះ​ពល​ដល់​ជនរងគ្រោះ​នៃ​ការ​មិន​ពាក់មួក​សុវត្ថិភាព​ផងដែរ​៕ ដោយ៖សឿម ឧត្តម

ព័ត៌មានផ្សេងទៀត