ក្រ​​សួ​ង​ប​រិ​ស្ថាន​​ប្រ​កាស​​ជ្រើស​រើស​​សម្រាប់​​ដំ​ណែង​​អគ្គ​នា​យក​​រដ្ឋ​បាល​​និង​​ហិរ​ញ្ញ​វត្ថុ​ថ្មី​​

15-01-2016 2:44 pm

​ក្រសួង​បរិស្ថាន បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដីពី ការជ្រើសរើស​បេក្ខជន សម្រាប់​ដំណែង អគ្គនាយករដ្ឋ​បាល និង​ហិរញ្ញវត្ថុ ដោយសារតែ​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ចាស់ ត្រូវ​ចូល​និវត្តន៍ នៅ​ថ្ងៃ​ទី​១ ខែ កុម្ភះ ឆ្នាំ ២០១៧​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃ​ទី ១៣ មករា ឆ្នាំ ២០១៦​។ បេក្ខជន បេក្ខ​នារី ដែល​មាន​បំណង​ត្រូវ​ទៅ​ដាក់​ពាក្យ​ស្នើសុំ និង​បំពេញ​ប្រវត្តរូប​ជូន​នាយកដ្ឋា​ន​ធនធានមនុ ស្ស ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​៕ (​ដោយ​៖​សេង បារាំង​)

ព័ត៌មានផ្សេងទៀត