សម្តេច ហ៊ុន សែន​ស្នើ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បង្កើន​កម្មវិធី​លើកស្ទួយ​មរតក​វប្បធម៌​ជាតិ​

15-01-2016 10:15 am

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៦​នេះ បាន​ស្នើ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​តាម​រយៈ​បណ្ដាញ​ហ្វេ​សប៊ុក ឲ្យ​បង្កើន​ការយកចិត្តទុកដាក់​អនុវត្ត​តាម​គោល​ដៅ និង​ផែនការ​សកម្មភាព​ក្នុង​ការអភិរក្ស និង​អភិវឌ្ឍន៍​បេតិក​ភ័ណ្ឌ​វប្បធម៌ របស់​កម្ពុជា​ឲ្យបាន​គង់វង្ស​។  ជាពិសេស សម្ដេច​បាន​សំណូមពរ​អោយមាន​ការចូលរួម​គាំទ្រ​បន្ថែមទៀត​ពី​វិស័យ​ឯកជន​ក្នុង​ការ​ឧ​​ប​​ត្ត​ម្ភ​នៅក្នុង​កម្ម​វិធី​ដើម្បី​ជួយ អភិរក្ស និង​អភិវឌ្ឍន៍​បេតិក​ភ័ណ្ឌ​វប្បធម៌​ជាតិ​។​

 

​សម្ដេច​នាយក​បាន​លើកឡើង​បន្ថែមទៀតថា កម្មវិធី​លើកស្ទួយ​មរតក​វប្បធម៌​ជាតិ គឺ​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដល់​ប្រទេស​យើង​។ ទន្ទឹម​នឹង​នេះ​គឺ​បាន​បង្ហាញ​នូវ​អត្តសញ្ញាណ​ជាតិ ដែល​យើងទាំង​អស់​​គ្នា​​ត្រូវ​ចូលរួម​លើកស្ទួយ​វឌ្ឍនៈភាព​នៃ​វប្បធម៌​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ​ប្រកបដោយ​ចីរភាព​ស្រប​តាម​ស្មារតី​ទិវា​វប្បធម៌​ជាតិ ។​(​ដោយ​៖​ថា​ន រស្មី​)

ព័ត៌មានផ្សេងទៀត